វិះ​នឹង​ស្លាប់​ពេល​ភៀស​ខ្លួន​នៅ​សមុទ្រ ឥឡូវ​ក្លាយ​ជា​អ្នក​ដណ្ដើម​មេដាយ​មាស​ហែលទឹក​នៅ​អូឡាំពិក

សង្គ្រាមស៊ីវិលក្នុងប្រទេសស៊ីរី បានធ្វើឲ្យមនុស្សជាច្រើនម៉ឺននាក់ រត់ភៀសខ្លួនដើម្បីសុវត្ថិភាព ក្នុងនោះមានមនុស្សជាច្រើនបានស្លាប់ នៅពេលភៀសខ្លួនតាមទូកទៅកាន់អឺរ៉ុប តែម្នាក់ក្នុងចំណោមជនភៀសខ្លួនទាំងនោះ បានប្រែក្លាយខ្លួនទៅជាកីឡាករហែលទឹកម្នាក់ បន្ទាប់ពីឆ្លងកាត់បទពិសោធន៍វិះតែនឹងលិចទូកស្លាប់នៅកណ្ដាលសមុទ្រ ។

Yusra Mardini ជាឈ្មោះរបស់កីឡាការិនីហែលទឹក វ័យ១៨ឆ្នាំម្នាក់ ដែលកំពុងដណ្ដើមយកមេដាយមាស នៃការប្រកួតកីឡាអូឡាំពិកប្រចាំពិភពលោក ដោយនាងមានប្រវត្តិជាជនភៀសខ្លួនម្នាក់ ដែលប្រថុយជីវិតរត់ចេញពីប្រទេសស៊ីរី ដោយជិះទូកកាត់ផ្ទៃសមុទ្រ តែជួបឧបទ្ទវហេតុទូកដែលនាងជិះវិះតែនឹងលិច ។

នៅពេលភៀសខ្លួនលើសមុទ្រ Aegean ក្នុងដំណើរចេញពីប្រទេសទួរគី ទៅកាន់ប្រទេសក្រិក ទូកដែលនាងជិះនោះមានគ្នា២០នាក់ តែក្នុងនោះមាន៣នាក់អត់ចេះហែលទឹក ។ ក្នុងរយៈពេលកន្លះម៉ោង ទូកនាងចាប់ផ្ដើមជ្រាបទឹកចូលម្ដងបន្តិចៗ មនុស្សទាំងអស់ចាប់ផ្ដើមបោះឥវ៉ាន់រៀងៗខ្លួន ដើម្បីសម្រាលទម្ងន់ទូក តែនៅមិនអាចសម្រាលទម្ងន់ទូកបានល្មម ដូច្នេះហើយមនុស្សមួយភាគធំ បានសម្រេចចិត្តលោតចូលទឹក ដោយក្នុងនោះមាន Mardini ផងដែរ ។

រយៈពេល៣ម៉ោងកន្លះ Mardini ត្រាំក្នុងទឹក ដោយគ្រាន់តែតោងទូកនៅមួយចំហៀងប៉ុណ្ណោះ រហូតទូកអណ្ដែតដល់កោះ Lesbos នៃប្រទេសក្រិក ។ ដំណើរភៀសខ្លួនរបស់នាងទាំងគ្រួសារ បានបន្តរហូតដល់ប្រទេសអាល្លឺម៉ង់ ហើយគ្រួសារនាងត្រូវបានគេទទួលចូលជុំរុំជនភៀសខ្លួនក្នុងទីក្រុង Berlin ។

ក្រោយមកនាងត្រូវបាន អាល្លឺម៉ង់សម្រេចយកធ្វើជាកីឡាការិនីប្រកួតកីឡាហែលទឹក នៅក្នុងការប្រកួតហ្គេមអូឡាំពិក ។ មកទល់ពេលនេះ នាងជាអត្តពលិកនៃជនភៀសខ្លួនទីមួយហើយ ដែលបានឈានទៅដល់ការប្រកួតក្នុងហ្គេមអូឡាំពិក ក្នុងចំណោមជនភៀសខ្លួន២១លាននាក់ ដែលមាននៅទូទាំងសកលលោក ។

សូមបញ្ជាក់ថា មុននឹងភៀសខ្លួនចេញពីប្រទេសស៊ីរី Yusra Mardini គឺជាកីឡាការិនីហែលទឹកម្នាក់នៅស៊ីរី ដ៏លេចធ្លោម្នាក់ស្រាប់ទៅហើយ តែដោយសារសង្គ្រាមក្នុងប្រទេស ធ្វើឲ្យនាងត្រូវប្ដូរលំនៅឋានជាច្រើនកន្លែង មុននឹងសម្រេចចិត្តភៀសខ្លួនចូលមកទ្វីបអឺរ៉ុបនេះ ៕
វិះ​នឹង​ស្លាប់​ពេល​ភៀស​ខ្លួន​នៅ​សមុទ្រ ឥឡូវ​ក្លាយ​ជា​អ្នក​ដណ្ដើម​មេដាយ​មាស​ហែលទឹក​នៅ​អូឡាំពិក

វិះ​នឹង​ស្លាប់​ពេល​ភៀស​ខ្លួន​នៅ​សមុទ្រ ឥឡូវ​ក្លាយ​ជា​អ្នក​ដណ្ដើម​មេដាយ​មាស​ហែលទឹក​នៅ​អូឡាំពិក

វិះ​នឹង​ស្លាប់​ពេល​ភៀស​ខ្លួន​នៅ​សមុទ្រ ឥឡូវ​ក្លាយ​ជា​អ្នក​ដណ្ដើម​មេដាយ​មាស​ហែលទឹក​នៅ​អូឡាំពិក

វិះ​នឹង​ស្លាប់​ពេល​ភៀស​ខ្លួន​នៅ​សមុទ្រ ឥឡូវ​ក្លាយ​ជា​អ្នក​ដណ្ដើម​មេដាយ​មាស​ហែលទឹក​នៅ​អូឡាំពិក
ប្រែសម្រួល៖ kqube
ប្រភព៖ firstpost

  • វិះ​នឹង​ស្លាប់​ពេល​ភៀស​ខ្លួន​នៅ​សមុទ្រ ឥឡូវ​ក្លាយ​ជា​អ្នក​ដណ្ដើម​មេដាយ​មាស​ហែលទឹក​នៅ​អូឡាំពិក已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/08/10  Category:កំសាន្ត
Tags: