កីឡាការិនីស្រី​របស់​ជប៉ុន​ម្នាក់​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​អ្នក​លេង​បណ្តាញ​សង្គម​ចិន​លង់​រា​ប់​ពាន់​នាក់

កីឡាការិនីស្រីផ្នែកវាយកូនបាល់លើតុជាតិជប៉ុន វ័យ ២៨ ឆ្នាំម្នាក់ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកលេងបណ្តាញសង្គមចិនវេបូ (Weibo) ។ ព្រោះតែសម្រស់ដ៏ស្រស់ស្អាត និងមានអ្នកគាំទ្រច្រើនជាជនជាតិចិន នាងត្រូវបានពួកគេសុំឱ្យរៀបការជាមួយនឹងបុរសចិនណាម្នាក់។

កីឡាការិនីស្រី​របស់​ជប៉ុន​ម្នាក់​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​អ្នក​លេង​បណ្តាញ​សង្គម​ចិន​លង់​រា​ប់​ពាន់​នាក់

ក្នុងគណនីរបស់ស្រីស្រស់ ហ្វ៊ូគូហារ៉ាក់ (Fukuhara) មានអ្នកចូលមើលប្រមាណជា ៣៤០ ០០០ នាក់ ហើយនាងតែងតែធ្វើការបង្ហោះរូបភាពថ្មីៗពីសកម្មភាពរបស់នាងក្នុងអំឡុងការប្រកួតកីឡាអូឡាំពិកនៅប្រេស៊ីល។

កីឡាការិនីស្រី​របស់​ជប៉ុន​ម្នាក់​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​អ្នក​លេង​បណ្តាញ​សង្គម​ចិន​លង់​រា​ប់​ពាន់​នាក់

បង្ហោះរូបភាពមួយសន្លឹកមុនការប្រកួតរបស់នាង ហ្វ៊ូគូហារ៉ាក់ សរសេរថា “នៅកន្លែងស្នាក់នៅរបស់កីឡាករកីឡាការិនី ហើយខ្ញុំកំពុងតែសម្លឹងមើលទៅអាគារដែលក្រុមកីឡាករកីឡាការិនីជម្រើសជាតិចិនស្នាក់នៅ” ។ សម្តីនេះធ្វើឱ្យអ្នកគាំទ្រនាងដែលជាជនជាតិចិនបានអញ្ជើញឱ្យនាងទៅលេងប្រទេសចិន។

កីឡាការិនីស្រី​របស់​ជប៉ុន​ម្នាក់​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​អ្នក​លេង​បណ្តាញ​សង្គម​ចិន​លង់​រា​ប់​ពាន់​នាក់

តែគួរឱ្យស្តាយ តាមពិតទៅ ហ្វ៊ូគូហារ៉ាក់ មានម្ចាស់បេះដូងរួចបាត់ទៅហើយ។ ម្ចាស់ចិត្តរបស់កីឡាការិនីស្រីជប៉ុនដែលចេះទាំងនិយាយ និងសរសេរភាសាចិនបានយ៉ាងស្ទាត់ និងធ្វើឱ្យគេលង់គ្រប់គ្នានេះគឺជាកីឡាករជម្រើសតំណាងឱ្យតៃវ៉ាន់វ័យ ២៧ ឆ្នាំឈ្មោះ ឈៀង ហាំងឆៀ (Chiang Hung-chie) ៕

ប្រភព៖ mohameas

  • កីឡាការិនីស្រី​របស់​ជប៉ុន​ម្នាក់​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​អ្នក​លេង​បណ្តាញ​សង្គម​ចិន​លង់​រា​ប់​ពាន់​នាក់已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/08/10  Category:កំសាន្ត
Tags: