Jose Mourinho ឆ្លើយ​តប​នឹង​ពាក្យ​រិះគន់​របស់​គ្រូ​ Arsenal និង Liverpool

យើងថាម្សិលមិញនេះក្លឹប Man Utd បានធ្វើការប្រកាសផ្លូវការនៅការទិញកីឡាករ Paul Pogba ក្នុងតម្លៃបំបែកកំណត់ត្រាពិភពលោកគឺ៩០លានអឺរ៉ូ តែយ៉ាងណានឹងការទិញនេះកាលមួយរយៈគ្រូ Liverpool គឺ Jurgen Klopp បានលើកឡើងថាគាត់មិនចំណាយប្រាក់ច្រើនទិញកីឡាករតែមួយរូបនោះទេ ខណៈគ្រូ Arsenal បានលើកឡើងថាវា « Complete Crazy » ដែលស្ដែងវានេះជាការផ្ទេរដ៏ហួសហេតុ ។

តែយ៉ាងណាពាក់ព័ន្ធនឹងការលើកឡើងនេះ Jose Mourinho បាននិយាយថា « ខ្ញុំដឹងថាការគិតរបស់មនសុ្សខុសគ្នាៗ រឿងរ៉ាវមួយចំនួនវាអាចកើតឡើងនឹកស្មានមិនដល់ក្នុងបាល់ទាត់ ហើយក្លឹបអាចបំបែកកំណត់ត្រាបាន ប៉ុន្ដែរឿងដែលមិនស្មានដល់គឺវាអាចទៅរួចសម្រាប់ក្លឹប Man Utd » ។

Jose Mourinho បន្តថា « ខ្ញុំបានលឺពាក្យការពិភាក្សានឹងការរិះគន់ជាច្រើន ប៉ុន្ដែខ្ញុំគិតថាវាគ្មានបញ្ហាអ្វីទេព្រោះបញ្ហាបច្ចុប្បន្នគឺយើងកំពុងត្រូវក្លាយជាក្លឹបកំពូលសារជាថ្មី ដូចនេះអ្វីគ្រប់យ៉ាងគឺទៅរួចសម្រាប់ Man Utd ។ Pogba បច្ចុប្បន្នគេនៅវ័យក្មេង គេមានទេពកោសល្យដ៏អស្ចារ្យ ដូចនេះយើងនឹងព្យាយាមស្វែងយល់ពីកម្រិតលេងរបស់គេ ហើយនឹងពន្យល់គេពីរបៀបលេងរបស់ក្រុមដើម្បីអាចទទួលជ័យជំនះ »។

ប្រភព ៖

  • Jose Mourinho ឆ្លើយ​តប​នឹង​ពាក្យ​រិះគន់​របស់​គ្រូ​ Arsenal និង Liverpool已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/08/10  Category:កីឡា
Tags: