បារមី​សក្ដិសិទ្ធិ​លោកយាយ​ម៉ៅ​ល្អាង

បារមី​សក្ដិសិទ្ធិ​លោកយាយ​ម៉ៅ​ល្អាង

 
ប្រជាជន​ខ្មែរ​គ្រប់រូប​ប្រាកដជា​ធ្លាប់​ឮ​ពី​ឈ្មោះ​របស់​លោកយាយ​ម៉ៅ​ជាក់​ជាមិនខាន។ បើ​យើង​ធ្វើដំណើរ​ទៅតាម​ផ្លូវជាតិ​លេខ៤ ទៅ​កំពង់សោម​ត្រង់​ជ្រោះ​ពេជ្រនិល អ្នកដំណើរ​តែង​ឈប់​ទីនោះ ដើម្បី​បន់ស្រន់​សុំ​សេចក្តីសុខ​ពី​លោកយាយ​សឹង​មិន​ចន្លោះ។ ប៉ុន្តែ​អាសនៈ​លោកយាយ​ម៉ៅ មិនមែន​មានតែ​ទីនោះ​ទេ ។ បើ​អ្នក​ធ្វើ​ដំណើរ​មក​ខេត្ត​កំពត អ្នក​ក៏​អាច​ឃើញ​អាស្រម​លោកយាយ​នៅ​ទីនេះ​ដែរ។

 

បារមី​សក្ដិសិទ្ធិ​លោកយាយ​ម៉ៅ​ល្អាង

 

ថ្ងៃនេះ Sabay សូម​បង្ហាញ​បារមី​លោកយាយ​ម៉ៅ​នៅ​ខេត្ត​កំពត​វិញ​ម្ដង។ មិន​ថា​អ្នកដំណើរ​មកពី​ទីណា​ទេ នៅ​ពេល​ធ្វើដំណើរ​តាម​ផ្លូវ​ជាតិ​លេខ ៣ មកដល់​តំបន់​ប្រជុំ​ជន​មួយ​ហៅថា ល្អាង ក្នុង​ភូមិ​សាស្ត្រ​ស្រុក​ដងទង់ ក្នុង​ខេត្ត​កំពត ត្រង់​ផ្លូវ​កោង អ្នក​ប្រាកដជា​បាន​ឃើញ​អាស្រម​មួយ​នៅ​ខាងត្បូង​ថ្នល់ជាតិ​ទីនេះ​ហើយ​ជា​អាស្រម​លោកយាយ​ម៉ៅ​ល្អាង។

 

អ្នកដំណើរ​ភាគ​មិនសូវ​ភ្លេច​បង្អង់​ល្បឿន​ម៉ូតូ ឫ​ឡាន​ដើម្បី​ជា​ការ​បង្ហាញ​ការ​គោរព​ដល់ ​ដូន​ម៉ៅ​នោះទេ ឯ​រថយន្ត​ខ្លះ​បាន​បោះ​លុយ​ពីលើ​ឡាន​មក និង​បួងសួង​សុំ​សេចក្តី​សុខ ជំនួស​ឲ្យ​ការ​ឈប់​យានជំនិះ​របស់​គេ។

 

“មិន​ថា​អ្នក​តូច​អ្នកធំ​អី​ទេ តែ​មកដល់​ត្រង់​នឹង គេ​បង្អង់​ល្បឿន… មិនមែន​មានតែ​អ្នកដំណើរ​តាម​ឡាន ម៉ូតូ​ទេ តែ​ក៏មាន​អ្នក​មកពី​គ្រប់ទិសទី​មក​សុំ​សេចក្តី​សុខ មាន​អ្នក​ខ្លះមក​បន់ស្រន់​សុំ​កូនសុំ​ឲ្យ​គេ​រកស៊ី​មានបាន ខ្លះ​មកសុំ​ទឹកមន្ត​ប្រោះព្រំ​ឡាន ម៉ូតូ​ថ្មី អ្នក​ជិត​ទៅ​ប្រឡង​អី​នឹង” នេះ​បើតាម​ការរៀប​រាប់របស់ លោក​ យាយ​ សន ដែលមាន​លំនៅឋាន​ជាប់​នោះ។

 

បារមី​សក្ដិសិទ្ធិ​លោកយាយ​ម៉ៅ​ល្អាង

 

គាត់​បាន​រំលឹកថា “នៅទីនេះ​មាន​លោកយាយ​ម្នាក់​គាត់​ជា​អ្នក​ស្នង​រូប ហើយ​កាល​មុន​ដែល​ធ្លាក់​យន្តហោះ​រក​អត់​ឃើញ ទាល់តែ​គេ​មក​បន់ស្រន់​បាន​រកឃើញ ព្រោះ​លោកយាយ​បាន​ប្រាប់​ទីតាំង តាមរយៈ​អ្នក​ស្នង​រូប។ លោកយាយ ​សន ​បាន​ប្រាប់ថា ពីមុន​លោកយាយ​ម៉ៅ​មាន​កូន​ខ្ទម​តូច​មួយ​ទេ ប៉ុន្តែ​ដោយសារតែ​បារមី​លោកយាយ​ស័ក្ដិសិទ្ធិ អ្នក​មក​បន់ស្រន់​សុទ្ធសឹងតែ​បានសម្រេច​តាម​ការ​ប្រាថ្នា​របស់​គេ ក៏​មាន​អ្នក​មក​បន់ស្រន់​ច្រើនទៅៗ ទើប​ក្រោយមក​ក៏​មាន​ការសាងសង់​ជា​អាស្រម ត្រឹមត្រូវ​ជូន​លោកយាយ។

 

បារមី​សក្ដិសិទ្ធិ​លោកយាយ​ម៉ៅ​ល្អាង

 

តើ​ប្រិយមិត្ត​ Sabayណាខ្លះ​ធ្លាប់​មក​បន់ស្រន់​លោកយាយ​ម៉ៅ?

 

អត្ថបទ៖ គីម សាយ

ប្រសិន​បើ​ចង់​ក្លាយ​ជា​ អ្នក​កាសែត​មហាជន​នៅ​ Sabay

សូម​ទំនាក់ទំនង​តាម​រយៈលេខ៖ ០៩៩ ៥៨៨ ៨៨០