សុនខ​​​អនាថា​​​​ដេក​ចាំ​​​​​​​​នារី​ម្នាក់​ក្រៅ​សណ្ឋាគារ​​​​ជាង​​​៦​ខែ ​រហូត​​​​​​នាង​ព្រម​យក​វា​​ទៅ​ចិញ្ចឹម​

​​​​​​​​​​​​​​សុនខ​​​វង្វេង​ផ្ទះ​​មួយ​ក្បាល​​​​​​​បាន​ធ្វើ​​ឲ្យ​​មនុស្ស​​ជា​ច្រើន​​​​​សរសើរ​​ពី​ទឹក​ចិត្ត​​​ និង​​​​មនោសញ្ចេតនា​​​​​​យ៉ាង​ជ្រាលជ្រៅ​របស់​វា​​​ ​​មាន​ចំពោះ​​​​​​នារី​ម្នាក់​​​​​ ដែល​​ធ្លាប់​ឲ្យ​ចំណី​​ស៊ី​​​​​​​ និង​លេង​ជាមួយ​វា​។

 

សុនខ​​​អនាថា​​​​ដេក​ចាំ​​​​​​​​នារី​ម្នាក់​ក្រៅ​សណ្ឋាគារ​​​​ជាង​​​៦​ខែ ​រហូត​​​​​​នាង​ព្រម​យក​វា​​ទៅ​ចិញ្ចឹម​

 

​​​​​​​​អ្នក​ស្រី​ Olivia Sievers ​​ជន​ជាតិ​អាល្លឺម៉ង់​​​បម្រើ​ការ​​ជា​​​​នារី​អូតេស​​​របស់​ជើង​ហោះហើរ​​​​អាហ្សង់ទីន​មួយ​ ​​​​​ប្រាប់​ថា​ អ្នក​ស្រី​បាន​​ឃើញ​​​​​​​​​​សុនខ​​នេះ​​ដំបូង​កាល​ពី​​ជាង​​​៦ខែ​​មុន​​ និង​​ធ្លាប់​​ឲ្យ​ចំណី​វា​ស៊ី​​​​​​​​ ថែម​ទាំង​ដាក់​​​ឈ្មោះ​​ឲ្យ​វា​​ថា​ Rubio​ទៀត​ផង​។

 

​Rubio បាន​​​រង់​ចាំ​​​​អ្នក​ស្រី​​​ Sievers នៅ​ខាង​ក្រៅ​បន្ទប់​សណ្ឋាគារ​​​​​​​​​ទាំង​​ភ្នែក​​​​​ក្រហូង​​​រៀង​រាល់​យប់។ អ្នក​ស្រី​​បន្ត​ថា​ “​ខ្ញុំ​​​​បាន​ព្យាយាម​​​​​​​​​​បំបែក​ដាន​​​​​ចេញ​ចូល​​បន្ទប់​​សណ្ឋាគារ​ ​ព្រោះ​​ខ្ញុំ​មិន​ចង់​​ឲ្យ​​សុនខ​​នេះ​​​​​​ដើរ​តាម​​ខ្ញុំ​ ​ប៉ុន្តែ​​​​វា​មិន​អាច​ទៅ​រួច​ ​ដោយ​វា​​​ចំណាំ​​ និង​ដើរ​តាម​ខ្ញុំ​រហូត​​​​​​​​​​​​ពេល​ចេញ​ចូល​ម្ដងៗ។ ខ្ញុំ​បាន​ជួប​វា​​​​​ លើក​ដំបូង​​នៅ​​​​ខែ​​មករា ​ឬ​​កុម្ភៈ​នៅ​ដើម​​ឆ្នាំ​នេះ​ ពេល​ខ្ញុំ​ធ្វើ​ការ​នៅ​​​​ក្នុង​ក្រុមហ៊ុន​អាកាសចរណ៍​ Buenos Aires ក្នុង​ប្រទេស​អាហ្សង់ទីន​។ ​ខ្ញុំ​​ដើរ​ហាត់​ប្រាណ​​​រៀង​រាល់​ព្រឹក​​ ​​​យើង​បាន​លេង​ជាមួយ​គ្នា ហើយ​ខ្ញុំ​តែង​តែ​​​​​ឲ្យ​ចំណី​វា​ស៊ី”។

 

​​​អ្នក​ស្រី​​ពន្យល់​ថា​​ “សុនខ​​នេះ​​​​​ពិត​ជា​ត្រូវ​ការ​​​​អ្នក​លេង​ជាមួយ​វា។ ពេល​ខ្ញុំ​​ទៅ​ ឬ​មក​​​ពី​ធ្វើ​ការ​នៅ​ Buenos Aires ​វា​តែង​តែ​រង់​ចាំ​​​​ខ្ញុំ​ជានិច្ច”។

 

​អ្នក​ស្រី​​ធ្លាប់​​​​​យក​វា​​ចេញ​​​​ពី​មុខ​សណ្ឋាគារ​​​ឲ្យ​​ទៅ​រក​​​ម្ចាស់​ថ្មី​ តែ​វា​បាន​​​​​រត់​ត្រលប់​រក​​​​កន្លែង​​ដើម​វិញ​ទាល់​តែ​ឃើញ។ ដោយ​​​ឃើញ​មុខ​​សុនខ​​រៀងរាល់​ថ្ងៃ​ ​និង​កាយ​វិការ​​​ស្លូត​បូត​របស់​​វា​​ អ្នក​ស្រី​​​ចាប់​ផ្ដើម​​​ស្រលាញ់​ ​​​និង​ចង់​ចិញ្ចឹម​​​ ហើយ​ក៏​សម្រេច​ចិត្ត​​​​នាំ​​វា​​​​ជិះ​យន្តហោះ​​​ទៅ​ប្រទេស​អាល្លឺម៉ង់​​​​​​​​​ជាមួយ​​តែ​ម្ដង៕

 

សុនខ​​​អនាថា​​​​ដេក​ចាំ​​​​​​​​នារី​ម្នាក់​ក្រៅ​សណ្ឋាគារ​​​​ជាង​​​៦​ខែ ​រហូត​​​​​​នាង​ព្រម​យក​វា​​ទៅ​ចិញ្ចឹម​

 

សុនខ​​​អនាថា​​​​ដេក​ចាំ​​​​​​​​នារី​ម្នាក់​ក្រៅ​សណ្ឋាគារ​​​​ជាង​​​៦​ខែ ​រហូត​​​​​​នាង​ព្រម​យក​វា​​ទៅ​ចិញ្ចឹម​

 

សុនខ​​​អនាថា​​​​ដេក​ចាំ​​​​​​​​នារី​ម្នាក់​ក្រៅ​សណ្ឋាគារ​​​​ជាង​​​៦​ខែ ​រហូត​​​​​​នាង​ព្រម​យក​វា​​ទៅ​ចិញ្ចឹម​

 

សុនខ​​​អនាថា​​​​ដេក​ចាំ​​​​​​​​នារី​ម្នាក់​ក្រៅ​សណ្ឋាគារ​​​​ជាង​​​៦​ខែ ​រហូត​​​​​​នាង​ព្រម​យក​វា​​ទៅ​ចិញ្ចឹម​

 

សុនខ​​​អនាថា​​​​ដេក​ចាំ​​​​​​​​នារី​ម្នាក់​ក្រៅ​សណ្ឋាគារ​​​​ជាង​​​៦​ខែ ​រហូត​​​​​​នាង​ព្រម​យក​វា​​ទៅ​ចិញ្ចឹម​

 

សុនខ​​​អនាថា​​​​ដេក​ចាំ​​​​​​​​នារី​ម្នាក់​ក្រៅ​សណ្ឋាគារ​​​​ជាង​​​៦​ខែ ​រហូត​​​​​​នាង​ព្រម​យក​វា​​ទៅ​ចិញ្ចឹម​

 

សុនខ​​​អនាថា​​​​ដេក​ចាំ​​​​​​​​នារី​ម្នាក់​ក្រៅ​សណ្ឋាគារ​​​​ជាង​​​៦​ខែ ​រហូត​​​​​​នាង​ព្រម​យក​វា​​ទៅ​ចិញ្ចឹម​

 

ចុចអាន៖ អាពាហ៍ពិពាហ៍​សត្វ​សុនខ​ រ៉ូប​មាន​តម្លៃ​ដល់​ខ្ទង់​​ពាន់​ដុល្លារ​

ចុចអាន៖ ​​សុនខ​នៅ​តៃវ៉ាន់​ពេញ​និយម​ម៉ូដ​សក់​ការ៉េ និង​មូល

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Dailymail ​​​​​​​​​​​​​​​​​​​​​​​​​​