G-Devith ​ចូល​ទៅ​លេង​សាលា FTMS

លោក G-Devith ជា​តារា​ចម្រៀង​ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​បង​ប្អូន​ខ្មែរ​ទាំង​នៅ​ក្នុង និង​ក្រៅ​ប្រទេស​តាម​រយៈ​បទ «រាំ​ញី​កែង​ជើង»។ ថ្មីៗ​នេះ​តារា​ចម្រៀង​រូប​នេះ​បាន​ឆ្លៀត​ចូល​ទៅ​លេង​សាលា​ FTMS ដែល​ជា​សាលា​គណនេយ្យ​ខ្នាត​អន្តរជាតិ ហើយ​ក៏​ជា​សាលា​អន្តរជាតិ​ដែល​បណ្ដុះ​បណ្ដាល​ជំនាញ ACCA ធំ​ជាង​គេ​បំផុត​បន្ទាប់ពី​ចក្រភព​អង់គ្លេស។

 

លោក ឡុង បូរិន្ទ នាយក​សាលា FTMS ប្រចាំ​នៅ​កម្ពុជា បាន​ទទួល​ស្វាគមន៍​តារា​ចម្រៀង​ល្បី​នេះ និង​សំណេះ​សំណាល​គ្នា រួម​ទាំង​ចោទ​សួរ​សំណួរ​ពិសេសៗ​ដែល​ទស្សនិកជន ក៏​ដូចជា Fans ចង់​ដឹង​ចង់​ឮ។ ក្នុង​ជំនួប​នេះ Devith ក៏​បង្ហើរ​សំនៀង និង​រ៉េប​ទៀត​ផង។ តើ Devith និង​នាយក​សាលា FTMS ជជែក​គ្នា​ពី​រឿង​អី​ខ្លះ? ម្ចាស់​បទ «​រាំ​ញី​កែង​ជើង» ច្រៀង​គោក​ប្លែក​ម៉េច​ទៅ? ចង់​ដឹង សូម​មើល​វីដេអូ​ខាង​ក្រោម​នេះ៖

 

អត្ថបទៈ ពាណិជ្ជកម្ម