សុខ មុនីរក្សា ៖ តម្លៃមនុស្ស កុំត្រឹមតែសម្បកក្រៅ ទោះដោះខោអាវ ស្លៀកឈុតប៊ីគីនី ក៏មិនជាន់ពន្លិតប្រពៃណីដែរ! ដឹងអត់

សុខ មុនីរក្សា ៖ តម្លៃមនុស្ស កុំត្រឹមតែសម្បកក្រៅ ទោះដោះខោអាវ ស្លៀកឈុតប៊ីគីនី ក៏មិនជាន់ពន្លិតប្រពៃណីដែរ! ដឹងអត់រាជធានី​ភ្នំពេញ : ក្រោយពី​កញ្ញា សុខ មុនី​ពិសី បាន​រំលេច​រូបថត​ជាច្រើន​សន្លឹក បង្ហាញ​ពី​ការ​ស្លៀកពាក់ ឈុត​ប៊ី​គី​នី បង្អួតរាង​នៅ​មាត់សមុទ្រ ហើយ​ត្រូវបាន​បណ្តាញសារព័ត៌មាន​មួយចំនួន​ក្នុងស្រុក​ធ្វើការ​ចុះផ្សាយ ដើម្បី​បង្អួត​ភ្នែក​មហាជន​បានឃើញ​នូវ​រូបរាង​ស្រស់ស្អាត និង​សិច​ស៊ី​របស់​នាង​។​

​បន្ទាប់ពី​មានការ​ចុះផ្សាយ និង​មានការ​រិះគន់​ទៅលើ កញ្ញា មុនី​ពិសី រួច​មិនទាន់បាន​មួយថ្ងៃ​ស្រួលបួល​ផង​តារាចម្រៀង កញ្ញា មុនី​រក្សា ជា​បងស្រី​បាន ចេញ​មុខ​តបត និង​ប្រតិកម្ម​ជំនួស​ប្អូនស្រី របស់​នាង​ថា «​ពីដំបូង​គិតថា​មិន​អី​ទេ ឃើញ​គេ​ចុះ​ព័ត៌មាន​និយាយ ពី​ប្អូនស្រី​របស់ខ្ញុំ តែ​ចុះ​យូរៗ​ទៅ​ដូចជា ពិបាក​អាន​ពិបាក​ស្ដាប់​ណាស់ ព្រោះ​សរសេរ​លើសពី​ការពិត សូមកុំ​យក​មនុស្ស​ពី​នាក់ យកមក​ប្រៀបធៀប ព្រោះ​ជា​អ្នកសិល្បៈ​ដូចគ្នា​ទេ សូមកុំ​វាយតម្លៃ មនុស្ស​ត្រឹម តែ​សម្បក​ក្រៅ​ជាពិសេស លើ​សម្លៀកបំពាក់ ព្រោះ​មនុស្ស​ម្នាក់ៗ មានតម្លៃ​មាន​ចំណុច​ល្អ​រៀងខ្លួន ហើយ​មិនមែន​ចង់​ល្បី រហូតដល់​ថ្នាក់​ស្លៀកពាក់ មិនចេះ​មើល​ទីកន្លែង​នោះទេ​»​។​

សុខ មុនីរក្សា ៖ តម្លៃមនុស្ស កុំត្រឹមតែសម្បកក្រៅ ទោះដោះខោអាវ ស្លៀកឈុតប៊ីគីនី ក៏មិនជាន់ពន្លិតប្រពៃណីដែរ! ដឹងអត់

នៅក្នុង​នោះ​តារា​ស្រី​រូបនេះ បានបញ្ជាក់​ពី​មូលហេតុ ដែល​ប្អូនស្រី​ស្លៀក​ឈុត​ប៊ី​គី​នីថា «​ពួក​ខ្ញុំ​ទៅលេង​សមុទ្រ ទៅលេង​ទឹក​មិនមែន​ទៅលេង ក្នុង​វត្ត​នោះទេ ហើយ​រាល់​ការ comment សូមកុំ​ជ្រុល​ពេក​រិះគន់ បែប​ស្ថាបនា​ពួក​ខ្ញុំ អាច​ទទួលយក​បានតែ​នេះ​រិះគន់​បែប​ជាន់​បន្លិច​តែម្ដង សូម​បើក​ចិត្ត​បើក​បេះដូង ឲ្យ​តម្លៃ​អ្នកសិល្បៈ​ផង មិនមែន​ស្លៀក​សិច​ស៊ី​សុទ្ធ តែ​គេ​អាក្រក់​ទាំងអស់​នោះទេ ហើយ​មុននឹង​យក​រូបគេចុះ​ព័ត៌មាន​សុំ​មេត្តា​សុំ​ការអនុញ្ញាត​ពី​សាមី​ខ្លួនគេ​ផង »៕

សុខ មុនីរក្សា ៖ តម្លៃមនុស្ស កុំត្រឹមតែសម្បកក្រៅ ទោះដោះខោអាវ ស្លៀកឈុតប៊ីគីនី ក៏មិនជាន់ពន្លិតប្រពៃណីដែរ! ដឹងអត់