Pacquiao នឹងឡើងប្រកួតជាមួយអ្នកប្រដាល់អាជីពរបស់អាមេរិកគឺJessie Vargas បន្ទាប់ពីប្រកាស ចូលវិវត្តន៍របស់ខ្លួននោះ!

ហ្វីលីពីន៖ ​កំពូលតារាប្រដាល់​ លំដាប់ពិភពលោក​ ប្រចាំទ្វីប អាស៊ី គឺ Manny Pacquiao  ​ដែលបានប្រកាស​ អំពីការចូលនិវត្តន៍ ​របស់ខ្លួននោះ​ នៅថ្ងៃពុធនេះ​  គាត់ថានឹងត្រឡប់ ​ពីការចូលនិវត្តន៍​ ដើម្បីចូលរួមប្រកួត ​កីឡាប្រដាល់ពិភពលោក​ (WBO)​ ជើងឯក ទម្ងន់មធ្យម ​ដែលត្រូវជួបជាមួយ​ នឹងកីឡាករអាជីព ​របស់អាមេរិក  គឺ Jessie Vargas ក្នុងខែវិច្ឆិកា ខាងមុខ។​Pacquiao​ បាននិយាយក្នុងសម្តីនោះថា​«  បាទការប្រយុទ្ធនឹងបន្ត»។​ « ខ្ញុំបានយល់ព្រម ប្រកួត ជើងឯកពិភពលោក ទម្ងន់មធ្យមហើយ ( WBO) ​ដែលនឹងត្រូវជួប​ ជាមួយនឹង អ្នកប្រដាល់អាជីប របស់អាមេរិកគឺ​ Jessie Vargas​ នៅខែ វិច្ឆិកា ខាងមុខ»៕​

Pacquiao នឹងឡើងប្រកួតជាមួយអ្នកប្រដាល់អាជីពរបស់អាមេរិកគឺJessie Vargas បន្ទាប់ពីប្រកាស ចូលវិវត្តន៍របស់ខ្លួននោះ!អត្ថបទ៖ កញ្ញា
ប្រភព៖ http://www.channelnewsasia.com