មិនគួរលោក វេង សុខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម មើលរំលងឧកញ៉ា ធីឬទ្ធសី ហៅឧកញ៉ាសីអំណាច កាប់បំផ្លាញព្រៃឈើ នៅក្នុងដែនជម្រក សត្វព្រៃលំផាត់

ខេត្តរតនគីរី ៖ សេចក្តីរាយការណ៍ពីខេត្តរតនគីរីបានឲ្យដឹងថា ឧកញ៉ា ធីឬទ្ធសី ហៅឧកញ៉ាសី និងបរិវារមួយចំនួនទៀត សុទ្ធសឹងតែជាកូនជឹងរបស់ឧកញ៉ា លឹម ប៊ុនណា ហៅខ្នារ កំពុងរងការរិះគន់ថា ជាមេខ្លោងកាប់បំផ្លាញព្រៃឈើ ក្នុង តំបន់អភិរក្សព្រៃឈើ ដែនជម្រកសត្វព្រៃលំផាត់ និងតំបន់អភិរក្សព្រៃឈើ នឹង ឧទ្យានជាតិផ្សេងៗនៅក្នុងខេត្តរតនគិរីយ៉ាងគគក្រឹកគគ្រេង និងដឹកជញ្ជូនតាម រថយន្តយីឌុបប្រភេទឈើលេខ២ បង្កប់ឈើប្រណិត ចែកចាយដេប៉ូ ពេញស្រុក ខ្មែរស្ទើររូងផ្លូវសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើខេត្តរតនគីរីនិងមន្ត្រីការពារដែន ជម្រកសត្វព្រៃលំផាត់ដែលជាកូនចៅលោក សាយ សំអាល់ រដ្ឋមន្ត្រីវ័យក្មេង នៃ ក្រសួងបរិស្ថាន មិនខ្វល់ការបង្ក្រាប។

សេចក្តីរាយការណ៍ បានឲ្យដឹងបន្តថា ចាប់ដើម ខែសីហា ឆ្នាំ២០១៦ គេសង្កេត ឃើញ រថយន្តយីឌុបចំនួន៨ទៅ១០គ្រឿង របស់លោកឧកញ៉ាសី បានដឹកឈើ ក្រហមលេខ២ប្រភេទគ្រឿងផ្ទះបង្កប់ឈើប្រណិតចែកចាយតាមដេប៉ូតាមបណ្តា ខេត្តមួយចំនួននៅក្នុងស្រុកខ្មែរ។ឯកសារនឹងអាជ្ញាប័ណ្ណ ដែលឈ្មួញដឹកឈើនាំ ចេញ ជាឈើក្រហមលេខ២ ក្នុង១យីឌុប តែ១៦ម៉ែត្រគូប តែប៉ុណ្ណោះ។ ប៉ុន្តែគេ សង្កេតឃើញ រថយន្តយីឌុបប្រភេទយក្ស ផ្ទុកឈើគ្រឿងផ្ទះ បង្កប់ឈើប្រណិត សរុបមិនតិចពី៣០ទៅ៤០គូប ឯណោះនេះហើយធ្វើឲ្យលើសទម្ងន់ បណ្តាលឲ្យ ខូចផ្លូវបាក់ស្ពាន ដែលរាជរដ្ឋាភិបាល កំពុងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដូចជា ស្ពានថ្នល់ជាដើម។

មានការបញ្ជាក់ផងដែរថាឈើប្រណីតដែលឧកញ៉ា ធីឬទ្ធសី ហៅ ឧកញ៉ាសី ជាកូនជឹង របស់ឧកញ៉ា ខ្នា ចូលទៅកាប់បំផ្លាញ នៅក្នុងដែនជម្រកសត្វព្រៃ លំផាត់ និងតំបន់អភិរក្សព្រៃឈើ នឹងឧទ្យានជាតិ ផ្សេងៗនៅក្នុងខេត្តរតនគិរី កំពុងកើតមានយ៉ាងអនាធិបតេយ្យជាងពេលមុនៗទៅទៀត។ ក្រោយ ឧកញ៉ា ធីឬទ្ធសី ហៅឧកញ៉ាសី ក៏មានសមត្ថកិច្ចមួយចំនួនទៀតបានចេញមុខ មកជួយ ជ្រោមជ្រែងឲ្យ ការដឹកជញ្ជូនឈើខុសច្បាប់របស់ពួកគេដំណើរការ ដោយរលូន ល្អ និងធ្លាប់មានករណី សមត្ថកិច្ចមួយចំនួនបានធ្វើជាអ្នករត់ការស្ពាយលុយទៅ ចែកជូនមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធ តាមដងផ្លូវឲ្យជួយ សម្របសម្រួល ការដឹកជញ្ជូន ឈើខុសច្បាប់របស់ ឧកញ៉ា ធីឬទ្ធសី ហៅឧកញ៉ាសី ផងដែរ។

លោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី លោក ហុង សុវណ្ណ រាន នាយផ្នែករដ្ឋបាលព្រៃឈើគ្រប់គ្រង៣ស្រុកលំផាត់ ស្រុកកូនមុំ ក្រុងបាន លុង និងមន្ត្រី ដែនជម្រកសត្វព្រៃលំផាត់ ដែលជាកូនចៅលោក សាយ សំអាល់ រដ្ឋមន្ត្រីវ័យក្មេងនៃក្រសួងបរិស្ថានមិនដឹងជាទទួលបានផលប្រយោជន៍ប៉ុន្មានទេ ក្នុងមួយខែៗ ក្នុងការបិទភ្នែកឃុបឃិតឲ្យឧកញ៉ា ធីឬទ្ធសី ហៅឧកញ៉ាសី កាប់ បំផ្លាញឈើប្រណីត ធ្វើមិនដឹង មិនឮ ទុកឱកាសឲ្យ ឧកញ៉ា សី ធ្វើ អី្វៗតាម តែ អំពើចិត្តដោយមិនដែលឮមាត់ ឮ.ក សូម្បីតែបន្តិច។

គេចង់ឃើញលោក វេង សុខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និង លោក សាយ សំអាល់ រដ្ឋមន្ត្រីវ័យក្មេង នៃក្រសួងបរិស្ថាន ពិនិត្យមើលភាព អនាធិបតេយ្យនៃការកាប់បំផ្លាញឈើប្រណីតក្នុងដែនជម្រកព្រៃការពារក៏ដូចជា ការដឹកជញ្ជូនឈើខុសច្បាប់ទ្រង់ទ្រាយធំរបស់ឧកញ៉ា ធីឬទ្ធសី ហៅឧកញ៉ាសី ឡើងវិញជាបន្ទាន់ ព្រោះសកម្មភាពនេះកំពុងធ្វើឲ្យបទបញ្ជារបស់សម្តេច ហ៊ុន សែនក្នុងការបង្ការបង្ក្រាបការដឹកជញ្ជូនឈើខុសច្បាប់អស់ប្រសិទ្ធភាព ក្នុងការ អនុវត្តន៍៕

មិនគួរលោក វេង សុខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម  មើលរំលងឧកញ៉ា  ធីឬទ្ធសី  ហៅឧកញ៉ាសីអំណាច កាប់បំផ្លាញព្រៃឈើ នៅក្នុងដែនជម្រក សត្វព្រៃលំផាត់

 មិនគួរលោក វេង សុខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម  មើលរំលងឧកញ៉ា  ធីឬទ្ធសី  ហៅឧកញ៉ាសីអំណាច កាប់បំផ្លាញព្រៃឈើ នៅក្នុងដែនជម្រក សត្វព្រៃលំផាត់ មិនគួរលោក វេង សុខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម  មើលរំលងឧកញ៉ា  ធីឬទ្ធសី  ហៅឧកញ៉ាសីអំណាច កាប់បំផ្លាញព្រៃឈើ នៅក្នុងដែនជម្រក សត្វព្រៃលំផាត់