PM ខេត្តសៀមរាប ចាប់វ៉ៃខ្មោះឈ្មោះ សេង ប៊ុនតេង ស័ក្តិ៤កន្លះ PMខេត្តកំពង់ធំ ដែលល្បី ដឹកជញ្ជូននិងកាងឈើខុសច្បាប់

PM ខេត្តសៀមរាប ចាប់វ៉ៃខ្មោះឈ្មោះ សេង ប៊ុនតេង ស័ក្តិ៤កន្លះ PMខេត្តកំពង់ធំ ដែលល្បី ដឹកជញ្ជូននិងកាងឈើខុសច្បាប់

ខេត្តសៀមរាប ៖ កាលពីវេលាល្ងាចថ្ងៃទី៨ខែខែសីហាឆ្នាំ២០១៦ នៅចំណុចផ្លូវ ជាតិលេខ៦ក្នុងភូមិស្វាយជ័យឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ឈ្មោះ សេង ប៊ុនតេង ស័ក្តិ៤កន្លះ ជាជំនួយការលោកផ្កាយ១ ហង្ស ថុល មេ បញ្ជាការPMខេត្តកំពង់ធំល្បីល្បាញដឹកជញ្ជូននិងកាងឈើខុសច្បាប់ ត្រូវកម្លាំង សមត្ថកិច្ចចម្រុះ ខេត្តសៀមរាប ព័ទ្ធដេញប្រផាប់ចាប់ប្រភីង តាំងពី រង្វង់មូល បន្ទាយ ស្រីរហូតដល់ផ្លូវជាតិលេខ៦ទើបចាប់ខ្លួនបាន ។

ប្រភពកម្លាំងសមត្ថកិច្ចចម្រុះ ខេត្តសៀមរាបឲ្យដឹងថា បន្ទាប់ពីមានសេចក្តីរាយ ការណ៍ថា មានរថយន្តដឹកឈើ ឆ្លងកាត់ស្រុកបន្ទាយស្រី សមត្ថកិច្ចចម្រុះបាន ដាក់កម្លាំងឃ្លាំ តាមដាន មើល ពេលឃើញ ក៏បានធ្វើការស្ទាក់សួរនាំ ខណៈ ពេលនោះ មានរថយន្តឡិចស៊ី៤៧០ មួយគ្រឿង បានកាក់ឈប់ពីមុខ មិនឱ្យ រថយន្តសមត្ថកិច្ចពាក់ព័ន្ធ ធ្វើដំណើទៅមុខបាន ពេលនោះកម្លាំងសមត្ថកិច្ច បានព័ទ្ធចាប់រថយន្តដែលកាង និងរារាំងការបង្ក្រាបបទល្មើស ជនសង្ស័យដែល កាងឈើនោះមានឈ្មោះ សេង ប៊ុនតេង ភេទប្រុស អាយុ៣៦ឆ្នាំ មានឋានន្តរ ស័ក្តិ វរសេនីយ៍ទោ (ស័ក្តិ៤កន្លះ) ប៉េអឹមខេត្តកំពង់ធំ ជាជំនួយការលោកឧត្តម សេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ។មានទីលំនៅ បច្ចុប្បន្នភូមិព្រៃតាហ៊ូឃុំព្រៃតាហ៊ូស្រុកស្ទឹងសែនខេត្តកំពង់ធំជាអ្នកបើករថយន្ត ម៉ាកឡិចស៊ីស៤៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2L-9861 ជិះម្នាក់ឯង ។

ប្រភពកម្លាំងសមត្ថកិច្ចចម្រុះខេត្តសៀមរាបឲ្យដឹងបន្តថា ឈ្មោះ សេង ប៊ុនតេង មានឋានន្តរស័ក្តិវរសេនីយ៍ទោ ប៉េអឹមខេត្តកំពង់ធំរូបនេះ ជាមេឈ្មួញដឹកជញ្ជូន ឈើនិងកាងឈើខុសច្បាប់យ៉ាងដុះស្លែយូរមកហើយកម្រសមត្ថកិច្ចបង្ក្រាបបាន ណាស់ ទើបតែចាប់បានពេលនេះ ពិបាកមិនធម្មតាទេ សុំតែម្យ៉ាង កុំអាងមាន លុយមានអំណាច ថ្នាក់លើឬសមត្ថកិច្ចតុលាការ ព្រលែងអោយបុគ្គលឈ្មោះ សេង ប៊ុនតេង នោះរួចខ្លួនរួចពីសំណាញ់ច្បាប់ អោយសោះ៕

PM ខេត្តសៀមរាប ចាប់វ៉ៃខ្មោះឈ្មោះ សេង ប៊ុនតេង ស័ក្តិ៤កន្លះ PMខេត្តកំពង់ធំ ដែលល្បី ដឹកជញ្ជូននិងកាងឈើខុសច្បាប់  PM ខេត្តសៀមរាប ចាប់វ៉ៃខ្មោះឈ្មោះ សេង ប៊ុនតេង ស័ក្តិ៤កន្លះ PMខេត្តកំពង់ធំ ដែលល្បី ដឹកជញ្ជូននិងកាងឈើខុសច្បាប់ PM ខេត្តសៀមរាប ចាប់វ៉ៃខ្មោះឈ្មោះ សេង ប៊ុនតេង ស័ក្តិ៤កន្លះ PMខេត្តកំពង់ធំ ដែលល្បី ដឹកជញ្ជូននិងកាងឈើខុសច្បាប់