លោក​ចោរ​​មួយនេះ ពូកែអត់​ធ្មត់​មែន!

ខេត្តបាត់ដំបង ​៖ ជ​ន​សង្ស័យ​ម្នាក់​​ត្រូវ​សមត្ថកិច្ចចាប់​ខ្លួន​​បាន​ ​កាលពី​វេលា​ម៉ោង​០៩ និង៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៩ ​សីហា ស្ថិតនៅ​ភូមិ​ព្រែក​តា​តន់ សង្កាត់​ព្រែក​ព្រះស្ដេច ក្រុង​បាត់ដំបង ​​ពាក់ព័ន្ធ​ក្នុង​ករណី​គាស់​ផ្ទះ​ប្រជា​ពលរ​ដ្ធ​ម្នាក់​ ​លួច​យក​ទ្រព្យសម្បត្តិកាលពី​​ជិត​​មួយ​ស​ប្ដា​ហ៍កន្លងមក ​​។

​ជន​សង្ស័យ​ឈ្មោះ​ម៉េ​ង ដា​រ៉ា ហៅ​លិ​ប អាយុ​២៦​ឆ្នាំ រស់នៅ​ក្នុងភូមិ សង្កាត់​ខាងលើ​ ។ ​ជន​នេះ​ ត្រូវ​កម្លាំង​​សមត្ថកិច្ច សហការ​ជាមួយ​កម្លាំង​ព្រហ្មទណ្ឌ​ខេត្ត​ឃាត់ខ្លួន បន្ទាប់​ពី​សង្ស័យ​ថា មាន​ជាប់​ពាក់ព័ន្ធ​ក្នុង​ករណី​គាស់​ទម្លុះទម្លាយ​ផ្ទះ​លួច​យក​ទ្រព្យសម្បតិ្ត​ប្រជា​ពលរដ្ឋ​​ម្នាក់​ឈ្មោះ​ជា ច័ន្ទ​នី ភេទស្រី​ អាយុ​៣២​ឆ្នាំ រស់នៅ​ក្នុងភូមិ សង្កាត់​ជាមួយ​គ្នា កាលពី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៣​សីហា​ កន្លងមក ហើយ​ក៏ត្រូវ​​មន្ត្រី​ជំនាញ​ធ្វើការ​ស្រាវជ្រាវ​ភ្លាម​ៗ ក្រោយ​ពី​កើតហេតុ ទើប​ឈាន​ដល់​ការ​ឃាត់ខ្លួន​។

​ជន​សង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​លួច​យក​ទ្រព្យសម្បត្តិ​ជន​រង​គ្រោះ​មែន ហើយ​និយាយ​ទៀត​ថា ដោយ​យក​ដំបង​ឈើ​ជ្រុង​​គាស់​ប​ង្អូ​ច ​ដើម្បី​ចូល​លួច តែ​គាស់​មិន​បាន​ ក៏​ឡើង​លើដំបូលបើក​ក្បឿង​ចូល​វិញ​។ ជន​បញ្ជាក់​ថា ខ្លួន​ព្យាយាម​តាំងពី​ម៉ោង​១​រំលង​អធ្រាត្រ​ រហូត​ដល់​ម៉ោង​៣​ទៀប​​ភ្លឺឯណោះ ទើប​ចូល​លួ​បាន​សម្រេច ហើយ​បើកទ្វារ​​ខាង​មុខដើរ​ចេញ​តាម​សម្រួល​ ខណៈ​ម្ចាស់ផ្ទះ​ដេក​មិន​កម្រើក​បន្តិច​សោះឡើយ​ ។

ជន​រង​គ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ថា គាត់​មិន​បានឮ​ស​ម្រិ​ប​​អ្វី​បន្តិច​សោះ ពេល​ត្រូវ​ចោរ​ចូល​លួច​ទ្រព្យសម្បត្តិ​នៅ​ក្នុងផ្ទះ ព្រោះ​ពេល​នោះ ក្រុម​គ្រួសារ​គាត់​កំពុង​ដេក​លក់​ ។ គាត់​និយាយ​ថា លុះ​ព្រឹក​ឡើង​ពេល​ងើប​ពី​ដំណេក​ទើបបាន​ដឹង ពេល​ឃើញ​បាត់​ទ្រព្យ​សម្បត្ត និង​មាន​ស្នាម​គាស់​ទ្វា​ប​ង្អូ​ច រីឯ​ទ្វា​រផ្ទះ​ ក៏​ចំហរ​ទៀត ​។ ​រីឯ​ទ្រព្យសម្បត្តិ​ដែល​បាត់បង់ ​មាន​ឡេ​ប​ថប់​ចំនួន​២​គ្រឿង និង​ទូរស័ព្ទ​ម៉ាក​អាយ​ហ្វូ​ន​ហ្វា​យ​១​គ្រឿង​។

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក ករណីមួយផ្សេងទៀត  គ្រា់តែ​​ដើរ​ចេញ​មក​វិញ​​បម្រុង​ឡើង​ជិះ​ម៉ូតូ​ ក៏​ត្រូវ​ជនប្រដាប់អាវុធ​បាញ់​៣​គ្រាប់​​ដេក​ដួល​ក្នុង​ថ្លុកឈាម ​ហើយ​​យក​លុយ​​និង​ម៉ូតូ​ទៅ​បាត់​ដោយ​សុវត្ថិភាព ​ដែល​ហេតុការណ៍​នេះ បង្ក​ឱ្យ​​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០១ ​និង​៣០​នាទី​រំលងអធ្រាត្រ​​ ឈាន​ចូល​ថ្ងៃ​ទី​១០ ​សីហា ២០១៦ ស្ថិតនៅ​មុខ​ទូ​ATM​របស់​ធនាគារ​ឥណ្ឌូ​ឆាយ​ណា ​​តាម​បណ្តោយ​ផ្លូវ​ព្រះ​សីហ​នុ កែង​​​ផ្លូវ​លេខ​១១៣ ​​ក្នុង​សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌចំការមន ។

ប្រភព​​​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ គេ​ឃើញ​យុវជន​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេរី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ បាន​​ជិះ​មក​ឈប់​ម៉ូតូ​នៅ​មុខ​កន្លែង​ដក​លុយ​ទូ ATM របស់​ធនាគារ​​ចូល​ទៅ​ដក​លុយ​​បាន​ហើយ​ដើរ​ចេញ​មក​វិញ​ បាន​ប្រមាណ​៦​ម៉ែត្រ​ ឡើង​អង្គុយ​លើ​ម៉ូតូ​បម្រុង​ជិះ​ចេញ​ទៅ​ហើយ ​ស្រាប់តែ​មាន​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម ស៊េរី​២០១៦ ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខបាន​ជិះ​មក​ដល់វាយ​ទៅ​លើ​ជន​រង​គ្រោះ​ ដើម្បី​ប្លន់​យក​ម៉ូតូ​ និង​យក​លុយ​ដែល​ទើបនឹង​ដក​ពី​ទូ​ ATM តែ​ជនរង​គ្រោះ​មិន​ព្រម​ឱ្យ​តាម​សម្រួល​ទេ​ បាន​ប្រតាយប្រតប់​ជាមួយ​ជនសង្ស័យ​ហើយ​ស្រែ​កថា «ចោរ​ៗ» ​ទើប​ជនសង្ស័យ​ដក​កាំភ្លើងខ្លី​មួយ​ដើម​បាញ់​សំដៅ​ជន​រង​គ្រោះ​ចំនួន​៣​គ្រាប់ តែ​មួយ​គ្រាប់​ដំបូង​អត់ផ្ទុះ​​​បាញ់​២​គ្រាប់​ទៀត ​បណ្តាល​ឲ្យ​របួស​ចំ​ស្មា​មួយ​គ្រាប់ និង​ភ្លៅ​មួយ​ហូរ ឈាម​ពេញ​ខ្លួន​ដេក​ដួល​ក្នុង​ថ្លុកឈាម​នៅ​នឹង​កន្លែង​កើតហេតុ ។

សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ទៀត​ថា ពេល​ដែល​ជន​រង​គ្រោះ​ប្រតាយប្រតប់​ជាមួយ​ជនសង្ស័យ​ហើយ​ស្រែ​កថា​ចោរ​ៗ អ្នក​ឃើញ​ហេតុការណ៍​ បម្រុងរ​ត់ទៅ​ជួយ​ដែរ តែឃើញ​ជនសង្ស័យ​ដក​កាំភ្លើង​បាញ់​សំដៅ​ជន​រង​គ្រោះ​ម្នាក់​ៗ​ លែង​ហ៊ាន​ចូល​ទៅ​ជួយ ទាល់ តែ​ជនសង្ស័យ​ប្លន់​យក​ម៉ូតូ​និង​លុយ​ទៅ​បាត់​អស់ ទើប​នាំ​គ្នា​ចូល​ទៅ​មើល​ជន​រង​គ្រោះ​ដែល ដេក​ដួល​ក្នុង​ថ្លុកឈាម​សន្លប់​ស្តូកស្តឹង ។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ និង​បាន​ត្រឹម​មក​ឈរ​មើល​ជន​រង​គ្រោះ​ដេក​ដួល​ក្នុងថ្លុក​ឈាម​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ប៉ុណ្ណោះ ។​

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

លោក​ចោរ​​មួយនេះ ពូកែអត់​ធ្មត់​មែន!

លោក​ចោរ​​មួយនេះ ពូកែអត់​ធ្មត់​មែន!