លោក ម៉ែន សុខ​ខឿន អធិការនគរបាល​ស្រុក​ខ្សាច់កណ្ដាល បណ្ដោយ​ឲ្យ​ល្បែង​កន្ទុយលេខ​កើតឡើង​យ៉ាង​រាលដាល​

ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​ព្រែក​តា​មាក់ ឃុំ​ព្រែ​កតា​មាក់ ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល បាន​ឲ្យ​ដឹងថា​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់ ជាពិសេស​នៅ​ផ្សារ​ព្រែ​កតា​មាក់ ល្បែង​កន្ទុយលេខ​(​ឆ្នោត​យួន​)​កំពុង​រាលដាល​យ៉ាង​ពេញបន្ទុក ហើយ​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច មិន​ចាត់វិធានការ​បង្ក្រាប​ឡើយ​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា លោក ម៉ែន សុខ​ខឿន អធិការនគរបាល​ស្រុក​ខ្សាច់កណ្ដាល ទទួលផល​ប្រយោជន៍​ពី​មេ​កន្ទុយលេខ​ទើប​បណ្ដោយ​ឲ្យ​ល្បែង​កន្ទុយលេខ​រាលដាល​កាន់តែខ្លាំង​ឡើងៗ​។ ប្រសិនបើ​គ្មាន​ការឃុបឃិត​ពី​សំណាក់​លោក ម៉ែន សុខ​ខឿន ល្បែង​កន្ទុយលេខ​នៅក្នុង​ឃុំ​ព្រែ​កតា​មាក់ មិន​រាលដាល​យ៉ាង​ពេញបន្ទុក​ដូច​សព្វថ្ងៃនេះ​ទេ​។

ដោយសារតែ​លោក ម៉ែន សុខ​ខឿន ទទួលផល​ប្រយោជន៍​ពី​មេ​កន្ទុយលេខ​ក្នុង​ឃុំ​ព្រែ​កតា​មាក់ ហើយ​បណ្ដោយ​ឲ្យ​ល្បែង​នេះ​រាលដាល​កាន់តែខ្លាំង​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្តកណ្ដាល ចាត់វិធានការ​បង្ក្រាប​ជាបន្ទាន់​។ ប្រភពពី​អាជីវករ​លក់ដូរ​នៅ​ផ្សារ​ព្រែ​កតា​មាក់ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា​លោក ម៉ែន សុខ​ខឿន និង​បក្ខពួក​តែង​ទៅយក​លុយ​ពី​មេ​កន្ទុយលេខ​ប្រចាំខែ ទើប​មេ​កន្ទុយលេខ​ទាំងនោះ​ពង្រាយ​កូនកញ្ច្រែង​កាន់តែច្រើន ហើយ​មន្ត្រី​អាជ្ញាធរ​ឃុំ​និង​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​ឃុំ​ព្រែ​កតា​មាក់ មិន​ហ៊ាន​ប៉ះពាល់​មេ​កន្ទុយលេខ​ឬ​មេ​ឆ្នោត​យួន​ទាំង​នោះឡើយ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា មេ​កន្ទុយលេខ​ដែល​កំពុង​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​មានដូចជា ឈ្មោះ ចែ​លីន ឈ្មោះ នី និង​ឈ្មោះ ហៀ​ង ហើយ​មន្ត្រី​អាជ្ញាធរ​ឃុំ និង​សមត្ថកិច្ច​មូលដ្ឋាន មិន​ហ៊ាន​ប៉ះពាល់​មេ​កន្ទុយលេខ​ទាំង​នេះឡើយ​។

ប្រជាពលរដ្ឋនៅក្នុង​ឃុំ​ព្រែក​តា​មាក់ បាន​ឲ្យ​ដឹង​ទៀតថា មេ​កន្ទុយលេខ​មួយចំនួន​ធ្លាប់​និយាយប្រាប់​ពួកគាត់​ពី​រឿង​បង់លុយ​ឲ្យ​នគរបាល​ឃុំ និង​នគរបាល​ស្រុក ក្នុង​មួយខែៗ​រាប់រយ​ដុល្លារ​ទើប​អាច​គេច​ផុតពី​ការបង្ក្រាប ហើយ​លោក ម៉ែន សុខ​ខឿន ជា​អ្នកទទួល​ផលប្រយោជន៍​ច្រើនជាងគេ​។ អ្នកភូមិ​ព្រែ​កតា​មាក់ ក៏ដូចជា​ប្រជាពលរដ្ឋ​ច្រើន​ភូមិ​ទៀត​ក្នុង​ឃុំ​ព្រែ​កតា​មាក់ បាន​ឲ្យ​ដឹងថា​នៅពេល​ល្បែង​កន្ទុយលេខ​រាលដាល​កាន់តែខ្លាំង​ឡើងៗ គឺ​អំពើចោរកម្ម លួច​ប្លន់ និង​បទល្មើស​ចែកចាយ​ជួញដូរ​ប្រើប្រាស់​គ្រឿងញៀន​ក្នុង​ឃុំ​ព្រែក​តា​មាក់ ក៏​កើតឡើង​គួរ​ឲ្យ​ព្រួយបារម្ភ​ដែរ​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្តកណ្ដាល លុបបំបាត់​ល្បែង​កន្ទុយលេខ​នៅ​ស្រុក​ខ្សាច់កណ្ដាល​ជាបន្ទាន់ ព្រោះ​លោក ម៉ែន សុខ​ខឿន មិន​ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ឡើយ ហើយ​ចាត់ទុក​ល្បែងស៊ីសង​ជា​ប្រភព​ចំណូល​របស់ខ្លួន​ទៅវិញ​៕

13887053_1085571898203066_6593647236236129721_nលោក ម៉ែន សុខ​ខឿន អធិការនគរបាល​ស្រុក​ខ្សាច់កណ្ដាល 13920989_1085571874869735_1880494402902914957_n