អូយ! សូមសរសើរ រូបឆោមស្អាតហើយ ដង​ខ្លួន​ល្វត់​ល្វន់​អស់​ទាស់​ទៀត

ជាមនុស្សម្នាក់ក្នុងចំណោមមនុស្សស្ត្រីដែលមានដងខ្លួនល្វតល្វន់បំផុត នៅលើពិភពលោក, នាង Liu Teng ថ្មីៗនេះបានបង្ហាញកំរងរូបភាពថតពត់ពេនដងខ្លួន និងហែកសន្ធាំងជើងដ៏ឥតខ្ចោះ ជាមួយម៉ូតសម្លៀកដ៏ស្រស់ស្អាតរបស់នាង ។

តារាសម្តែងផ្នែកកាយសម្ព័ន្ធវ័យ ២៤ ឆ្នាំ មកពីប្រទេសចិនដ៏ស្រស់សោភាពរូបនេះ ដែលត្រូវបានប្រព័ន្ធផ្សព្វផ្តល់រហ្សនាមថា “រាជនីខ្លួនប្រាណដ៏ល្វត់ល្វន់” បានបង្ហាញរូបថតរបស់នាងស្ទើរតែពុំគួរឲ្យជឿ១ឈុត ខណៈនាងតុបតែងមុខមាត់ កាលពីថ្ងៃអាទិត្យ ។

Liu Teng បានទទួលការចាប់អារម្មណ៍ និងល្បីល្បាញខ្ទរខ្ទារក្នុងប្រទេសចិន ត្រង់នាងអាចលើកកែវទឹកដាក់ ៨៥ សង់ទីម៉ែត្រ នៅក្រោមវេទិកាសម្តែងរបស់នាង ដោយប្រើជើងត្រឡប់មកក្រោយ ។

Liu កើតនៅក្នុងឆ្នាំ ១៩៩១ ក្នុងគ្រួសារជាសម្បូរទៅដោយអ្នកចម្រៀងអូប៉េរ៉ា រស់នៅក្នុងទីក្រុង Huaibei ខេត្ត Anhui ប្រទេសចិន ។ ពេលធំដឹងក្តី នាងបានមើលឪពុកម្តាយរបស់នាង សម្តែងនៅតាមឆាកសម្តែងអូប៉េរ៉ាផ្សេងៗ ។

នាងចាប់ផ្តើមចូលហ្វឹកហាត់ពត់ពេនដងខ្លួននេះ នៅសាលាកាយសម្ព័ន្ធ Shandong នៅអាយុ ៨ ឆ្នាំ និងរយៈពេល ៤ ឆ្នាំ ក្រោយការហ្វឹកហាត់ដ៏ឧស្សាហ៍ព្យាយាម, Liu ចេញធ្វើដំណើរទៅសម្តេងនៅក្នុងប្រទេសចិន ជាមួយឪពុកម្តាយរបសនាង ៕


Related Posts