Leicester ​ដេញ​ថ្លៃ​​ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល​ ​ចង់​ការពារ​ជើង​ឯក​ EPL

ក្រុម​កញ្ជ្រោង​ខៀវ​ Leicester City ​បាន​​ដាក់​សំណើ​ដេញ​ថ្លៃ​ខ្សែ​ប្រយុទ្ធ​ U-23 ​ជម្រើស​ជាតិ​​ប្រេស៊ីល​ Gabriel Barbosa ​ឬ​ហៅ​កាត់​ថា Gabriel ក្នុង​តម្លៃ​២៣​លាន​ផោន​ (ជាង​៣០​លាន​ដុល្លារ) ដើម្បី​ចង់​ការពារ​តំណែង​ជើង​ឯក​ Premier League របស់​ខ្លួន​នៅ​រដូវ​កាល​ថ្មី​២០១៦-២០១៧។

 

Leicester ​ដេញ​ថ្លៃ​​ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល​ ​ចង់​ការពារ​ជើង​ឯក​ EPL

ខ្សែ​ប្រយុទ្ធ U-23 ប្រេស៊ីល​ Gabriel Barbosa

 

កីឡាករ​វ័យ​១៩​ឆ្នាំ​របស់​ក្លឹប​ Santos រូប​នេះ​ បច្ចុប្បន្ន​កំពុង​ជាប់​ភារកិច្ច​នៅ​អូឡាំពិក​ ហើយ​ក៏​​មាន​ក្លឹប​ Inter Milan, Juventus និង​ Barcelona ​កំពុង​ចាប់​អារម្មណ៍​ផង​ដែរ។

 

Leicester ​ដេញ​ថ្លៃ​​ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល​ ​ចង់​ការពារ​ជើង​ឯក​ EPL

 

អ្នកចាត់ការ​ Claudio Ranieri ​របស់​ Leicester ចង់​បាន​តារា​ឆ្នើម​វ័យ​ក្មេង​រូប​​នេះ ទៅ​ជួយ​ក្រុម​របស់​លោក​នៅ​កីឡដ្ឋាន​ King Power ដើម្បី​សហការ​គ្នា​ជាមួយ​ខ្សែ​ប្រយុទ្ធ​ផ្សេងៗ​ទៀត​​ដូច​ជា Jamie Vardy, Shinji Okazaki និង​ Leonardo Ulloa​ ​ជា​ដើម ក្នុង​គោល​បំណង​ចង់​ការពារ​ជើង​ឯក​​លីគ​កំពូល​អង់គ្លេស​ឲ្យ​បាន។ យ៉ាងណាក្ដី ​ក្លឹប​ប្រេស៊ីល​​ Santos ​​ពុំ​ទាន់​ឆ្លើយ​តប​ចំពោះ​សំណើ​ខាង​​លើ​នេះ​នៅ​ឡើយ​ទេ៕

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ dailymail