CTN ផ្សាយ​បន្ត​ផ្ទាល់លីគ​អង់គ្លេស​​ English Premier League រដូវ​កាល​នេះ​

ក្រុម​ហ៊ុន​ផ្សព្វផ្សាយ​ CBS​​ ដែល​មាន​ទូរទស្សន៍​ CTN, CNC និង​ MYTV ទទួល​បាន​សិទ្ធិ​ផ្សាយ​បន្ត​ផ្ទាល់​​លីគ​បាល់ទាត់​កំពូល​អង់គ្លេស​ (English Premier League)​។ លោក​ ម៉ា សេរី ប្រធាន​ផ្នែក​កីឡា​នៅ CBS បាន​ប្រាប់​ថា ក្រុម​ហ៊ុន​ទទួល​បាន​សិទ្ធិ​ផ្សាយ​បន្ត​ផ្ទាល់​ផ្តាច់មុខ​លើ​​លីគ​បាល់ទាត់​កំពូល​អង់គ្លេស​​រដូវ​កាល​២០១៦​​​-​២០១៧។ ការ​ផ្សាយ​បន្ត​ផ្ទាល់​នឹង​ចាប់​ផ្តើម​ពី​សប្តាហ៍​ដំបូង​​​នេះ​ទៅ​ពោល​​គឺ​សប្តាហ៍​នេះ​តែ​ម្តង៕

 

CTN ផ្សាយ​បន្ត​ផ្ទាល់លីគ​អង់គ្លេស​​ English Premier League រដូវ​កាល​នេះ​

 

អត្ថបទ៖ ជាន ចាន់រ៉ា​