វៀតណាម​​​​​​​​ដាក់​ពង្រាយ​​ជើង​ទម្រ​​​រ៉ុកកែត​ទៅ​​ក្នុង​​​​សមុទ្រ​ចិន​ខាង​ត្បូង

​​វៀតណាម​​សម្រេច​​ដាក់​​​​ពង្រាយ​ជើង​ទម្រ​សម្រាប់​បាញ់​​​​​​រ៉ុកកែត​ចល័ត​​​​​​​ថ្មី​ៗ​ជា​ច្រើន​​​​​ទៅ​ការពារ​​​ដែន​កោះ​​​របស់​ខ្លួន​​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ​​​ដែល​មាន​សមត្ថភាព​​អាច​ទប់​ស្កាត់​​​​​​​​​​​​​​​យន្តហោះ​​​ និង​​ការ​ដំឡើង​​​គ្រឿង​បរិក្ខារ​យោធា​​​​​​ផ្សេង​ៗ​របស់​ចិន​​ កំពុង​​​​វាទទី​​តាម​​ផ្លូវ​​ពាណិជ្ជកម្ម​​សមុទ្រ​ដ៏​សំខាន់។ នេះ​បើ​តាម​​ការ​ឲ្យ​ដឹង​របស់​មន្ត្រី​​ប្រទេស​លោក​ខាង​លិច។​

 

វៀតណាម​​​​​​​​ដាក់​ពង្រាយ​​ជើង​ទម្រ​​​រ៉ុកកែត​ទៅ​​ក្នុង​​​​សមុទ្រ​ចិន​ខាង​ត្បូង

កប៉ាល់​បូម​ខ្សាច់​ចិន​​​​​​នៅ​ជិត​​ថ្ម​ប៉ប្រះ​ទឹក​ Mischief Reef ​ក្បែរ​ប្រជុំ​កោះ​ Spratly ​ថត​ពី​លើ​អាកាស​​ឆ្នាំ​ ២០១៥
​​

 

មន្ត្រីទូត និង​មន្ត្រី​​​​យោធា​​​​​ បាន​​ថ្លែង​​ប្រាប់​សារព័ត៌មាន​ Reuters ថា​​​​​អ្នក​​ស៊ើប​​ការណ៍​​​​​​​រក​ឃើញ​​ទីក្រុង​ហាណូយ​​ បាន​​ដឹក​​ជើង​ទម្រ​​​ជា​ច្រើន​​តាម​​ផ្លូវ​ទឹក​​​​ពី​​វៀតណាម​​​ដីគោក​ ​ទៅ​កាន់​​​​​​មូលដ្ឋាន​​​​​ ៥​ទីតាំង​​​​​​ក្បែរ​​ប្រជុំកោះ​ Spratly ​ក្នុង​​​ប៉ុន្មាន​ខែ​​​ចុង​ក្រោយ​​។ ចំណាត់​ការ​នេះ ​ទំនង​ជា​​​​​​បង្កើត​​​ឲ្យ​មាន​ភាព​​​តានតឹង​ជា​មួយ​ក្រុង​ប៉េកាំង។

 

​​បើ​តាម​ប្រភព​​​​​ ជើង​ទម្រ​ទាំង​នេះ​​​​​​​​ ត្រូវ​បាន​គេ​លាក់​បាំង​ជិត​​ពី​ការ​តាមដាន​​​​​​របស់​ផ្កាយរណប​ ​ហើយ​​ពួក​​គេ​មិន​ទាន់​បំពាក់អាវុធ​​​នៅ​ឡើយ​ទេ​ ​តែ​បើ​​​ចាំបាច់​​បើក​ប្រតិបត្តិការ​ត្រូវ​បាញ់​​គ្រាប់​រ៉ុកកែត ​​ពួក​គេ​អាច​ដំឡើង​​បាន​ប្រមាណ​ ២​ទៅ​៣​ថ្ងៃ​​​​ ជា​ការ​ស្រេច។ ​ទោះ​ជា​យ៉ាង​ណា ​​​​​​​មន្ត្រី​ការបរទេស​​វៀតណាម​​​ ​មាន​ប្រសាសន៍​ថា​​​ ព័ត៌មាន​​នេះ​មិន​ពិត​ទេ ដោយ​មិន​បាន​លម្អិត​អ្វី​ឡើយ។ ​

 

កាល​ពី​ខែ​​មិថុនា​​ ឧបនាយក​រដ្ឋមន្ត្រី​​​​ការពារ​ជាតិ​វៀតណាម​​ ​ឧត្ដមសេនីយ៍ឯក​ជាន់​ខ្ពស់​​ Nguyen Chi Vinh ធ្លាប់​​​ប្រាប់​ Reuters ​ក្នុង​ប្រទេស​សិង្ហបុរី​ថា​​ ទីក្រុង​ហាយណូយ​ ​​មិន​​មាន​​​ជើង​ទម្រ ឬ​​សព្វាវុធ​​​បែប​នេះ​​​ ដាក់​​ត្រៀម​នៅ​ប្រជុំ​កោះ​ Spratlys ​ទេ​ ​ប៉ុន្តែ​​​មាន​បម្រុង​ទុក​​​​​សម្រាប់​​​វិធាន​ការ​ចាំ​បាច់​ណា​មួយ៕

 

ចុចអាន៖ តុលាការ​​ក្រុង​ឡាអេ​ ​​​​​​​​កាត់​ក្ដី​ឲ្យ​ហ្វីលីពីន​​​ឈ្នះ​ចិន​ រឿង​សមុទ្រ​ចិន​ខាង​ត្បូង​

ចុចអាន៖ ឥណ្ឌូណេស៊ី​​ត្រៀម ​​​​រុករក​​​ប្រេង​និង​ចេញ​នេសាទ​​​​​​​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​​​

 

ប្រែ​សម្រួល៖ ឡេង​ ភារុណ
ប្រភព៖ Reuters