“តើជំនឿកើតឡើងដោយសារមូលហេតុអ្វី?”

ពាក្យថាជំនឿក្នុងទីនេះ គឺសំដៅទៅលើជំនឿលើលទ្ធិសាសនា។ ជំនឿ ឬការជឿនេះ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុត ឬជាប្រភពកំណើតនៃសាសនា ឬជាចំណុចចាប់ផ្តើម ដែលនាំឲ្យកើតសាសនា។ ជំនឿ ឬការជឿលើលទ្ធិសាសនាទាំងឡាយក្នុងលោកនេះ កើតឡើងដោយសារមូលហេតុសំខាន់ពីរយ៉ាង។

“តើជំនឿកើតឡើងដោយសារមូលហេតុអ្វី?”

១.ជំនឿដែលជាញាណវិប្បយុត្តៈ គឺជាជំនឿដែលកើតឡើងដោយការភ័យខ្លាច ឬដោយចាញ់ឥទ្ធិពលផ្សេងៗ ជាជំនឿកើតឡើងដោយមិនដឹងហេតុផល ឬកើតឡើងដោយអវិជ្ជា។ ជំនឿបែបនេះមានដូចជាៈ ការជឿលើអំណាចធម្មជាតិ ដូចជាជនជាតិឥណ្ឌាជឿថា ទន្លេគង្គា ជាមេទឹកដ៏ស័ក្តិសិទ្ធិមានប្រភពហូរចុះមកពីឋានសួគ៌ហើយមិនតែប៉ុណ្ណោះជនជាតិនេះមានជំនឿថា ទឹកទន្លេគង្គានេះ ជាទឹកដ៏ស័ក្តិសិទ្ធិ អាចងូត ឬលប់លាងមុខ ឬលាបស្រឡាបខ្លួន ដើម្បីលាងបាបដែលពួកគេបានប្រព្រឹត្តធ្វើតាំងពីបីជាតិកន្លងមកជាដើម, ការជឿលើព្រលឹងវិញ្ញាណ និងការជឿលើព្រះជាម្ចាស់ ឬព្រះម្ចាស់សួគ៌ ឬព្រះអាទិទេព។

“តើជំនឿកើតឡើងដោយសារមូលហេតុអ្វី?”

២.ជំនឿដែលប្រកបដោយញាណសម្បយុត្តៈ គឺជាជំនឿ ដែលកើតឡើងដោយការប្រើបញ្ញាត្រិះរិះ ពិចារណា លើសភាពពិត ជាជំនឿលើឱវាទដែលមានហេតុផលពិតៗ ដូចជាៈ ការជឿលើការពិត ជឿលើវិទ្យាសាស្ត្រ ដូចជាហេតុយ៉ាងណា ផលយ៉ាងនោះ, ការជឿលើខ្លួនឯង មិនមែនជឿលើព្រះអាទិទេព ដូចជាជឿថា នរណាធ្វើអ្នកនោះជាអ្នកទទួលផលមិនមែនអ្នកផ្សេងមកទទួលជំនួសខ្លួនឡើយ , ការជឿលើហេតុ និងផល មិនមែនលើការសម្មតិ ដូចជាជឿថា ហេតុល្អ ផលល្អ ហេតុអាក្រក់ ផលអាក្រក់។

“តើជំនឿកើតឡើងដោយសារមូលហេតុអ្វី?”

ជំនឿដែលមានបញ្ញាជាមូលដ្ឋានត្រិះរិះពិចារណារកហេតុផល គុណ ទោស ចម្រើន វិនាស ដែលគេហៅថាជាជំនឿដែលប្រកដោយញាណសម្បយុត្តនេះ ទើបជាជំនឿដែលជម្រុញទឹកចិត្តរបស់ខ្លួនឲ្យប្រព្រឹត្តតែអំពើល្អ ជួយតម្រង់ និងជួយរំលឹកចិត្តរបស់ខ្លួនឲ្យស្រលាញ់ និងជឿស៊ប់ក្នុងកុសលធម៌ អំពើល្អ ចិត្តប្រកបទៅដោយបុណ្យកុសលជានិច្ច៕

ប្រភព៖ express