ជប៉ុន​ប្រកាស​ឲ្យ​ទ័ព​ត្រៀម​ខ្លួន​ធ្វើ​សង្គ្រាម និង​បាញ់​ទម្លាក់​មីស៊ីល​កូរ៉េខាងជើង​បើ​មាន​លើក​ក្រោយ

ជប៉ុនបានប្រកាសបង្កើនការប្រុងប្រយ័ត្នផ្នែកកងទ័ពដល់ចំណុចខ្លាំងបំផុត បន្ទាប់ពីមីស៊ីលសាកល្បងរបស់កូរ៉េខាងជើង បាញ់ធ្លាក់ក្នុងតំបន់សេដ្ឋកិច្ចពិសេសដែនទឹកជប៉ុន ធ្វើឲ្យជប៉ុននេះមានការខឹងសម្បារជាខ្លាំង រហូតដល់ថ្នាក់ប្រកាសឲ្យយោធាត្រៀមខ្លួនក្រែងមានការបាញ់មីស៊ីលនាថ្ងៃខាងមុខ អមជាមួយនឹងបញ្ជាបាញ់ទម្លាក់មីស៊ីលទាំងនោះ ។

ជប៉ុន​ប្រកាស​ឲ្យ​ទ័ព​ត្រៀម​ខ្លួន​ធ្វើ​សង្គ្រាម និង​បាញ់​ទម្លាក់​មីស៊ីល​កូរ៉េខាងជើង​បើ​មាន​លើក​ក្រោយ

បញ្ជាយោធាមួយនេះ ធ្វើឲ្យកងទ័ពអធិរាជជប៉ុនត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានរឹតតែខ្លាំង ក្នុងរយៈពេល៣ខែខាងមុខ ដោយវាប្រៀបបាននឹងការត្រៀមខ្លួនធ្វើសង្គ្រាមដូចគ្នា ដោយគេរំពឹងទុកថា ក្នុងរយៈពេល៩០ថ្ងៃខាងមុខ ទំនងកូរ៉េខាងជើងបាញ់មីស៊ីលបន្ថែមទៀត ។

មីស៊ីល២បានបាញ់ចេញដោយកូរ៉េខាងជើង ក្នុងនោះមួយបានផ្ទុះពេលបាញ់ចេញបានបន្តិច និងមួយទៀតធ្លាក់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសដែនទឹកជប៉ុន ដែលវាហោះបានចម្ងាយជិត១០០០គីឡូម៉ែត្រ ដោយវាធ្វើឲ្យនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe ចាត់ទុកទង្វើនេះថា ជាការបង្ករឿងមួយដ៏ធ្ងន់ធ្ងរ និងជាអ្វីដែលមិនអាចលើកលែងឲ្យបាន ។

លោក Abe បាននិយាយទាំងមិនស្ទាក់ស្ទើរថា “វាបង្កជាការគំរាមកំហែងដ៏ធ្ងន់ធ្ងរដល់សន្តិសុខជាតិជប៉ុន និងជាទង្វើបែបហិង្សាដែលមិនអាចលើកលែងទោសឲ្យបានឡើយ” ៕
ជប៉ុន​ប្រកាស​ឲ្យ​ទ័ព​ត្រៀម​ខ្លួន​ធ្វើ​សង្គ្រាម និង​បាញ់​ទម្លាក់​មីស៊ីល​កូរ៉េខាងជើង​បើ​មាន​លើក​ក្រោយ

ជប៉ុន​ប្រកាស​ឲ្យ​ទ័ព​ត្រៀម​ខ្លួន​ធ្វើ​សង្គ្រាម និង​បាញ់​ទម្លាក់​មីស៊ីល​កូរ៉េខាងជើង​បើ​មាន​លើក​ក្រោយ

ប្រែសម្រួល៖ kqube
ប្រភព៖ ibtimes

  • ជប៉ុន​ប្រកាស​ឲ្យ​ទ័ព​ត្រៀម​ខ្លួន​ធ្វើ​សង្គ្រាម និង​បាញ់​ទម្លាក់​មីស៊ីល​កូរ៉េខាងជើង​បើ​មាន​លើក​ក្រោយ已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/08/10  Category:ជីវិតនិងសង្គម
Tags: