សារាយ ស​ក្ខ​ណា សម្ពោធ​គ្លី​នី​ក​ក្នុង​សប្តាហ៍​នេះ​

6 Videos


នៅខ្វះតែប៉ុន្មានថ្ងៃទៀត សារាយ សក្ខណា ដាក់សម្ពោធគី្លនីកថែរក្សាសម្ជស្សរបស់ខ្លួនហើយ បន្ទាប់ពីបានរៀបចំអស់រយៈពេលជាច្រើនខែ ។ សារាយ សក្ខណា បានឲ្យដឹងថា នៅសល់តែប៉ុន្មានថ្ងៃទៀត នាងនឹងដាក់សម្ពោធ គ្លីនីករបស់ខ្លួនហើយ ប៉ុន្តែនាងពុំទាន់ដឹងច្បាស់ថា នឹងធ្វើនៅក្នុងថ្ងៃណានោះទេ គ្រាន់តែដឹងច្បាស់ថា សម្ភោធនៅក្នុងសប្តាហ៍នេះ ។

សារាយ ស​ក្ខ​ណា សម្ពោធ​គ្លី​នី​ក​ក្នុង​សប្តាហ៍​នេះ​

គ្លីនីកថែរក្សាសម្ជស្សរបស់ សារាយ សក្ខណា គឺមានគ្រូពេទ្យជំនាញមកពីសហរដ្ឋអាេមរិកផ្ទាល់ ហើយថែមទាំងមានផលិតផលនាំចូលពីសហរដ្ឋអាេមរិកពិតៗ ក្នុងនោះមាន ដាំសក់ ថ្នាំបាត់ជ្រួញ និងមានផលិតផលជាច្រើនទៀត…។ ស្របពេលដែល សារាយ សក្ខណា ត្រៀមខ្លួននឹងបើកសម្ពោធគ្លីនីកថែរក្សាសម្ជស្សរបស់ខ្លួន គឺនាងបានជួបរឿងមិនសប្បាយចិត្ត និងមានការខឹងសប្បារយ៉ាងខ្លាំង បន្ទាប់ពីមានលេចលឺពត៌មាននិងមានគេចោទម្តាយរបស់នាងថាជាម៉ែយ៉ែម ។

សារាយ ស​ក្ខ​ណា សម្ពោធ​គ្លី​នី​ក​ក្នុង​សប្តាហ៍​នេះ​

សារាយ សក្ខណា ហ៊ានយកកិត្តិយសរបស់ខ្លួនមកធានាថា ម្តាយរបស់នាងមិនបានប្រព្រឹត្តិនូវរឿងបែបនោះឡើយ ហើយនៅថ្ងៃទី០៨ ខែសីហា សារាយ សក្ខណា ថែមទាំងបានរៀបចំពិធីខួបកំណើត ជូនម្តាយនាងផងដែរ នាងថែមទាំងនិយាយថា «កូនសូមជូនពរម៉ាក់ក្នុងថ្ងៃខួបកំណើត សូមឲ្យម៉ាក់ មានសុខភាពល្អ សូមឲ្យមុខរបររកស៊ីកាន់តែដំណើរការល្អ សូមឲ្យជួបរឿងល្អៗ រឿងអាក្រក់ៗសូមឲ្យរលាយសាបសូន្យ កូនស្រលាញ់ម៉ាក់ » ។

សារាយ ស​ក្ខ​ណា សម្ពោធ​គ្លី​នី​ក​ក្នុង​សប្តាហ៍​នេះ​

បន្ទាប់ពីសម្ពោធមុខរបររកស៊ីថ្មីរួច សារាយ សក្ខណា ក៏ត្រៀមនឹងត្រឡប់ទៅសហរដ្ឋអាេមរិកវិញដែរ នៅពាក់កណ្តាលខែកញ្ញាខាងមុខ ពីព្រោះនាងបានមកស្រុកខ្មែរជាច្រើនខែគួរសម។ ថ្វីត្បិតតែនាងមិនបានមើលការខុសត្រូវផ្ទាល់ ក៏មានអ្នកទុកចិត្ត ដែលនាងអាចឲ្យគេមើលជំនួសនាងបានដែរ ប៉ុន្តែនាងនឹងចុះឡើងស្រុកអាេមរិកនិងស្រុកខ្មែរដើម្បីមើលមុខរបររកស៊ីផ្ទាល់ខ្លួននេះផងដែរ ។ សារាយ សក្ខណា បានបន្ថែមថា ប្រសិនបើហាងរបស់នាងជោគជ័យ នាងគ្រោងនឹងពង្រឹកសេវាកម្មបន្ថែមទៀត ៕

អាលីណា

សារាយ ស​ក្ខ​ណា សម្ពោធ​គ្លី​នី​ក​ក្នុង​សប្តាហ៍​នេះ​

សារាយ ស​ក្ខ​ណា សម្ពោធ​គ្លី​នី​ក​ក្នុង​សប្តាហ៍​នេះ​

សារាយ ស​ក្ខ​ណា សម្ពោធ​គ្លី​នី​ក​ក្នុង​សប្តាហ៍​នេះ​

  • សារាយ ស​ក្ខ​ណា សម្ពោធ​គ្លី​នី​ក​ក្នុង​សប្តាហ៍​នេះ​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/08/10  Category:សិល្បៈ