មួយឈុត​នេះ ធ្វើ​ឲ្យ ថន លក្ខិណា កាន់តែ​ស្រស់ស្អាត​!

6 Videos


ថន លក្ខិណា ត្រូវបានគេចាត់ទុកជាតារា ដែលមានការតុបតែងខ្លួនសក្តិសម ជាពិេសសនៅពេល នាងចូលរួមនៅក្នុងកម្មវិធីរាត្រីសមោសរឬកម្មវិធីផ្សេងៗរបស់មិត្តភក្តិ ។ ក្នុងឈុតសម្លៀកបំពាក់រ៉ូបរាត្រី មួយឈុតនេះ កាន់តែធ្វើអោយសម្រស់ ថន លក្ខិណា លេចធ្លោថែមមួយកម្រិតទៀត ។

មួយឈុត​នេះ ធ្វើ​ឲ្យ ថន លក្ខិណា កាន់តែ​ស្រស់ស្អាត​!

ស្ថិតក្នុងសម្លៀកបំពាក់រ៉ូបវែងប៉ោង ពណ៌ខ្មៅលាយជាមួយពណ៌ក្រហមស្រស់គ្រងលើដងខ្លួនតូច ស្រលូនរបស់ ថន លក្ខិណា កាន់តែធ្វើអោយសម្រស់របស់នាងលេចធ្លោមួយកម្រិតទៀត ។ មានការសរសើរ ពីសំណាក់មហាជនថា មួយឈុតនេះពិតជាសក្តិសមជាមួយរូបរាង ថន លក្ខិណា ។

មួយឈុត​នេះ ធ្វើ​ឲ្យ ថន លក្ខិណា កាន់តែ​ស្រស់ស្អាត​!

ជាពិសេសរ៉ូបលាយពណ៌ ក្រហមនិងខ្មៅកាន់តែឆ្លុះជាមួយស្បែកសថ្លារបស់ពិធីការិនី ដែលមានដើមកំណើតមកពីខេត្តកោះកុងរូបនេះ ។ កៀករដូវរៀបអាពាហ៍ពិពាហ៍មិត្តនារីដែលមានការពិបាកក្នុងការជ្រើសរើសម៉ូដសម្លៀកបំពាក់ អាចជ្រើសរើសម៉ូដសម្លៀកបំពាក់ដូច ថន លក្ខិណា ។

មួយឈុត​នេះ ធ្វើ​ឲ្យ ថន លក្ខិណា កាន់តែ​ស្រស់ស្អាត​!

ចុងក្រោយនេះ ថន លក្ខិណា កាន់តែកាក់កបជាមួយការងារសិល្បៈជាពិេសសការធ្វើជាពិធីការិនីនៅ ស្ថានីយ៍ទូរទស្សន៍និងកម្មវិធីនានា ។ ស្របពេលជាមួយនឹងការងារសិល្បៈលេចធ្លោ ថន លក្ខិណា កាន់តែមានជីវភាពរស់នៅហឺុហាជាក់ស្តែងនៅពេលចូលរួមក្នុងកម្មវិធីមង្គលការ ថន លក្ខិណា តែងតែពាក់គ្រឿងអលង្ការពេជ្រដ៏ ស្រស់ស្អាត ដែលមានតម្លៃក្បែរមឺុនដុល្លារផងដែរ ៕ ចេនី

មួយឈុត​នេះ ធ្វើ​ឲ្យ ថន លក្ខិណា កាន់តែ​ស្រស់ស្អាត​!មួយឈុត​នេះ ធ្វើ​ឲ្យ ថន លក្ខិណា កាន់តែ​ស្រស់ស្អាត​!