បែកធ្លាយ​ការពិត ហេតុ​អី Ariel Lin នៅ​មិនទាន់​មានកូន​?

6 Videos


តាមប្រភពព័ត៌មានពីទីក្រុងហុងកុង បានឲ្យដឹងថា កាលពីពេលថ្មីៗនេះតារាសម្តែង និង ចម្រៀងតៃវ៉ាន់ នាង លីន អ៊ីឆឹន ហៅ (Ariel Lin) បានទៅចូលរួមជាភ្ញៀវកិត្តិយសក្នុងការផ្សព្វផ្សាយផលិតផលគ្រឿងអលង្ការ នៅទីក្រុងហុងកុង ។ នាងបាននិយាយថា កាលដែលមកទីក្រុងហុងកុង លើកនេះគឺប្រញាប់ប្រញាល់បន្តិច ដោយមកបានត្រឹមតែកន្លះថ្ងៃប៉ុណ្ណោះ ព្រោះត្រូវបន្តការងារនៅទីក្រុងប៉េកាំង ទៀត ។ ចំណែកឯប្តីនាងក៏មមាញឹកកិច្ចការងារដែរ គឺ ម្នាក់ៗរវល់តែរៀងៗខ្លួន ដូច្នេះមានពេលឯណាទៅផលិតកូននោះ ។

បែកធ្លាយ​ការពិត ហេតុ​អី Ariel Lin នៅ​មិនទាន់​មានកូន​?

នាងបន្តទៀតថា ដោយសារតែពួកយើង បានស្រុះស្រួលគ្នារួចហើយថា ចាំ ១ ទៅ ២ ឆ្នាំទៀតទើបយកកូន ហើយកើតបានកូនប្រុស ឬ កូនស្រីក្តីក៏មិនខុស ទាស់អ្វីដែរ ប៉ុន្តែនៅពេលនេះមិនទាន់បានគិតគូរថា យកកូនប៉ុន្មាននាក់នោះឡើយ ។ នាង Ariel Lin រៀបការបាន ១ ឆ្នាំកន្លះហើយ ហើយនៅពេលដែលមានគេសួរទាក់ទងដល់ខ្សែភាព យន្តរឿង «My eggs male lover» ដែលមានឈុតឆាកស្នេហាក្តៅសាច់ជាច្រើនឈុតជាមួយនឹងតួឯកប្រុស ក្នុងរឿងនេះ តើនាងមានខ្លាចចិត្តប្តីប្រច័ណ្ឌដែរទេនោះ? នាងឆ្លើយថា មិនអាចទេ ព្រោះគាត់ជឿជាក់លើរូបខ្ញុំ ណាស់ ។

បែកធ្លាយ​ការពិត ហេតុ​អី Ariel Lin នៅ​មិនទាន់​មានកូន​?

ក្រៅពីនោះនាងក៏បានបង្ហើបឲ្យដឹងផងដែរថា នៅពេលឆាប់ៗខាងមុខនេះនាងនឹងចូលរួមថតក្នុងកម្ម វិធី «ធាតុពិតនៃជនជាតិចិន » របស់ទូរស្សន៍ ដែលកាលពេលមុនៗមកនៅក្នុងកម្មវិធីនេះ មានអ្នកសិល្បៈជា ច្រើនធ្លាប់ប្រឈមនឹងការបរិភោគសត្វល្អិត ផឹកទឹកនោមជាដើម ។ ទាក់ទងរឿងនេះនាង Ariel Lin យល់ឃើញ ថា គ្មានបញ្ហានោះឡើយ ព្រោះគេធ្វើបាននាងក៏អាចធ្វើបានដែរ ។ ដូច្នេះអាចបញ្ជាក់បានថា ចរឹតរបស់នាងពិតជា អង់អាចក្លាហានណាស់ ហើយជាចុងក្រោយនាងអះអាងថា «នៅក្នុងបេះដូងធ្វើជាតួ Tarzan (មនុស្សព្រៃ) ស្រី រីឯរាងកាយសង្ឃឹមថា នឹងមានសុខភាពល្អ » ៕ គ ឡេង

បែកធ្លាយ​ការពិត ហេតុ​អី Ariel Lin នៅ​មិនទាន់​មានកូន​?បែកធ្លាយ​ការពិត ហេតុ​អី Ariel Lin នៅ​មិនទាន់​មានកូន​?បែកធ្លាយ​ការពិត ហេតុ​អី Ariel Lin នៅ​មិនទាន់​មានកូន​?