មិនមែនមានតែ iPhone 7 ទេ ដែលត្រៀមដាក់បង្ហាញខ្លួននៅខែកញ្ញា! LG V20 ក៏ត្រៀមខ្លួនដែរ….

មិនមែនមានតែ iPhone 7 ទេ ដែលត្រៀមដាក់បង្ហាញខ្លួននៅខែកញ្ញា! LG V20 ក៏ត្រៀមខ្លួនដែរ....

ថ្មីៗ នេះ ក្រុមហ៊ុន LG បានអះអាថា LG V20 នឹងមានវត្តមាននៅថ្ងៃទី 6 ខែកញ្ញាខាងមុខ ប៉ុន្តែមិនបានបញ្ជាក់នូវលក្ខណៈសម្បត្តិលំអិតរបស់វានៅឡើយ។ V20 គឺជាទាយាទជំនាន់ក្រោយរបស់ស្មាតហ្វូន V10 ដែលចេញកាលពីឆ្នាំមុន។ ប្រសិនបើអ្នកចង់ឃើញរូបរាងពិតស្មាតហ្វូន V20 នេះ សូមឆែកមើលរូបគំនូសតាងប៉ុន្មានសន្លឹកខាងក្រោម ដែលគេរំពឹងថា អាចជាការឌីហ្សាញសម្រេចចុងក្រោយក៏ថាបាន។

Image: មិនមែនមានតែ iPhone 7 ទេ ដែលត្រៀមដាក់បង្ហាញខ្លួននៅខែកញ្ញា! LG V20 ក៏ត្រៀមខ្លួនដែរ....

ជាមួយគ្នានេះដែរបើយោងតាមគណនី @OnLeaks នៅលើបណ្ដាញសង្គម Twitter ជាមួយប្រព័ន្ធសូហ្វ៊ែរ រូបគំនូសតាង LG V20 គឺជាស្មាតហ្វូនដែលផលិតដោយលោហធាតុរឹងមាំ។ ដូចជាស្មាតហ្វូន V10 ដែរ ដោយ V20 នឹងបំពាក់ដោយអេក្រង់ធំទូលាយ។ ចំណុចខុសប្លែករបស់ V20 គឺអាចគ្មានកាមេរ៉ាមុខភ្លោះដូចមុនទេ ពោលគឺមានតែកាមេរ៉ាមួយ តែជំនួសមកវិញដោយកាមេរ៉ាក្រោយពីរ (dual lens) ទៅវិញ ដែលអមជាមួយភ្លើងជំនួយពីរគ្រាប់ (dual LED flash) និង laser auto focus។

Image: មិនមែនមានតែ iPhone 7 ទេ ដែលត្រៀមដាក់បង្ហាញខ្លួននៅខែកញ្ញា! LG V20 ក៏ត្រៀមខ្លួនដែរ....

V20 នឹងមានមុខងារស្កេនក្រយៅដៃនៅខាងក្រោយខ្នង ដូចជា LG G5 ដែរ។ តាមសេចក្ដីរាយការណ៍បានអះអាងថា V20 នឹងមានវិមាត្រ (159,5 x 78,1 x 7,7)mm ប្រហាក់ប្រហែលទៅនឹងវិមាត្ររបស់ V10 ។ បើទោះបីជាគ្មានព័ត៌បង្ហាញពី V20 ប៉ុន្តែគេរំពឹងថា V20 នឹងប្រើប្រាស់បន្ទះឈីប Qualcomm Snapdragon 820 ហើយមាន RAM 8GB Android 7.0 Nougat ស្រាប់។ សង្ឃឹមថាកៀកដល់ថ្ងៃដាក់បង្ហាញ V20 នឹងត្រូវគេទម្លាយនូវលក្ខណៈពិសេសៗបន្ថែម។

Image: មិនមែនមានតែ iPhone 7 ទេ ដែលត្រៀមដាក់បង្ហាញខ្លួននៅខែកញ្ញា! LG V20 ក៏ត្រៀមខ្លួនដែរ....

---------------------------------------

ដោយ: ខន សុខឡាយ

->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់
ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group
iOSPlus
មិនមែនមានតែ iPhone 7 ទេ ដែលត្រៀមដាក់បង្ហាញខ្លួននៅខែកញ្ញា! LG V20 ក៏ត្រៀមខ្លួនដែរ....

->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook

Sovann2.com
មិនមែនមានតែ iPhone 7 ទេ ដែលត្រៀមដាក់បង្ហាញខ្លួននៅខែកញ្ញា! LG V20 ក៏ត្រៀមខ្លួនដែរ....

ចុះថ្ងៃទី 10 ខែកញ្ញា ឆ្នាំ 2016 ម៉ោង 11:00 ព្រឹក

Sovann2

ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ