“កំហឹង​ទល់​នឹង​កំហល់ អាច​សោក​ស្តាយ​ពេល​ក្រោយ”

ការរស់នៅក្នុងសង្គមមនុស្សម្នាក់ៗតែងតែមានទំនាក់ទំនងគ្នាទៅវិញទៅមក ទោះបីជាមិត្តភាពក្តី ឬស្នេហាក្តី រមែងតែងមានការប្រទើសពាក្យសម្តីគ្នា ដោយចេតនា ឬអចេតនា។ ភាពមិនប្រក្រតីកើតចេញពីការប្រទាស់សម្តីនេះហើយ អាចបណ្តាលឲ្យជាទំនាស់ពាក្យសម្តី ឬក្លាយជាអំពីហិង្សាវាយតបបាញ់បោះគ្នា ដោយសារមិនអាចគ្រប់គ្រងកំហឹងរបស់ខ្លួនបាន និងបាត់បង់ការត្រិះរិះពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយ និងវែងឆ្ងាយ ទើបធ្វើឲ្យយើងស្តាយក្រោយ។

“កំហឹង​ទល់​នឹង​កំហល់ អាច​សោក​ស្តាយ​ពេល​ក្រោយ”

ទាក់នងនឹងកំហឹងនេះផងដែរ ក្រុមវេជ្ជបណ្ឌិតល្បីៗនៅកម្ពុជា បានបង្ហាញនៅគេហទំព័រ health ឲ្យដឹងថា ពេលណាយើងខឹង បេះដូងរបស់យើងដើរញាប់ជាងធម្មតា រាងកាយរបស់យើងឡើងក្តៅទៅជាញ័រទទ្រើក សរីរាង្គទាំងអស់ដំណើរការខុសប្រក្រតី។ អ្នកដែលមានជំងឺបេះដូងអាចនឹងទៅជាស្ទះសន្លប់បាត់ស្មារតីបាន បើខឹងខ្លាំងពេក។ មនុស្សភាគច្រើនបំបាត់កំហឹងរបស់គេដោយការស្រែកខ្លាំងៗ ការបញ្ចេញកម្លាំងកាយវាយដំទៅលើអ្វីមួយ ឬទៅលើអ្នកណាដែលធ្វើឲ្យគេខឹង ជាការសងសឹក ដែលនឹងធ្វើឲ្យបញ្ហាចេះតែកើតមានជាបន្តបន្ទាប់ទៅទៀតឥតដាច់។ បើកាលណាគេមិនខំអត់ មិនខំគ្រប់គ្រងវាទេ កំហឹងនឹងចេះតែរោលរាលខ្លាំងឡើងៗ។

“កំហឹង​ទល់​នឹង​កំហល់ អាច​សោក​ស្តាយ​ពេល​ក្រោយ”

ដើម្បីជាវិធីសាស្ត្រសម្រាប់គ្រប់គ្រងអារម្មណ៍ខឹងច្រឡោតខ្លាំង គេហទំព័រសារព័ត៌មានកំណើតថ្មី បានបង្ហាញដូចតទៅ៖ ១-ដឹងច្បាស់ពីដើមចមដែលបង្កកំហឹងដល់លោកអ្នក ដឹងពីអ្វីដែលធ្វើឲ្យអ្នកខឹង ហើយកុំបញ្ចេញប្រតិកម្មខ្លាំងក្នុងស្ថានភាពបែបនោះ ព្រោះវាអាចធ្វើឲ្យលោកអ្នកសម្រេចចិត្តខុសនៅពេលដែលខឹងខ្លាំង។ ចូរដកឃ្លាពីបញ្ហាទាំងនោះមកគិតឲ្យបានវែងឆ្ងាយ ដើម្បីដោះស្រាយវា ជៀសវាងការសម្រេចចិត្តខុស។ ២-នៅពេលដែលលោកអ្នកជួបបញ្ហាទាំងនោះ កុំផ្ដោតតែលើការខឹងតែមួយមុខគត់ ចូរកុំគិតតែពីការខឹងតែម្យ៉ាងអី ចូរព្យាយាមយល់អំពីបញ្ហាឲ្យបានច្រើនទើបជាការប្រសើរ។

“កំហឹង​ទល់​នឹង​កំហល់ អាច​សោក​ស្តាយ​ពេល​ក្រោយ”
៣-ព្យាយាមធ្វើមិនបញ្ចេញប្រតិកម្មខ្លាំង គឺជាការគ្រប់គ្រងកំហឹងមួយ ដែលជួយទាំងលោកអ្នកនឹងភាគីម្ខាងទៀតអាចដោះស្រាយបញ្ហាបានឆាប់រហ័ស។ ៤-ព្យាយាមទប់កំហឹងប្រសិនបើលោកអ្នកមិនទាន់រកដំណោះស្រាយក្នុងការទប់ទល់នឹងបញ្ហានោះបានទាំងស្រុង។ ៥-បង្ហាញការមិនពេញចិត្តទាំងស្រុង បើគ្មានវិធីណាមួយបានផលនោះទេ ហើយលោកអ្នកនៅតែខឹងសម្បារ លោកអ្នកក៏អាចបង្ហាញការមិនពេញរបស់លោកអ្នកទៅកាន់ពួកគេបានដែលអាចធ្វើឲ្យពួកគេដឹងខ្លួន ព្រោះថាគ្មានវិធីណាដែលបញ្ឈប់កំហឹងរបស់លោកអ្នកបានឡើយ។

“កំហឹង​ទល់​នឹង​កំហល់ អាច​សោក​ស្តាយ​ពេល​ក្រោយ”

ទោះជាយ៉ាងនេះក្ដីការព្យាយាមនៅឲ្យឆ្ងាយពីបញ្ហាមួយរយៈសិន គឺជាការប្រសើរបំផុត ព្រោះថានៅពេលដែលមនុស្សយើងខឹង ពួកគេតែសម្រេចចិត្តភ្លាមៗដែលភាគច្រើនបំផុតនោះ គឺសម្រេចចិត្តខុសដែលអាចបណ្ដាលឲ្យពួកគេមានវិប្បដិសារីទៅថ្ងៃក្រោយ។ ដូច្នេះហើយចូរព្យាយាមគ្រប់គ្រងអារម្មណ៍ខឹង និងពិចារណាឲ្យបានវែងឆ្ងាយ៕

ប្រភព ៖ express

  • “កំហឹង​ទល់​នឹង​កំហល់ អាច​សោក​ស្តាយ​ពេល​ក្រោយ”已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/08/10  Category:ចំនេះដឹង
Tags: