Ramos ជា​តារា​សង្គ្រោះ​ខណៈ​ Carvajal ជា​អ្នក​នាំ​ Real Madrid កាន់​ពាន​ UEFA Super Cup

កាលពីយប់មិញក្លឹប Real Madrid បានក្លាយជាម្ចាស់ជើងឯកនៃពាន UEFA Super Cup ក្រោយយកឈ្នះដោយលទ្ធផលយ៉ាងប្រកៀកប្រកិត៣ទល់នឹង២ទៅលើក្លឹប Sevilla ។

ដោយក្នុងការប្រកួតនេះក្លឹប Real Madrid បានបើកការនាំមុខមុនតាំងពីនាទី២១ដោយការស៊ុតរបស់ Marco Asensio ក៏ប៉ុន្តែត្រូវបាន Sevilla តាមស្មើវិញនៅនាទី៤១ដោយកីឡាករ F.Vazquez ។ ចូលដល់តង់ទី២ការសម្រុកគ្នាទៅវិញទៅមកចេះតែបន្តរហូតដល់នាទី៧១កីឡាករ Y.Konoplayanka ក៏អាចជួយ Sevilla នាំមុខវិញ ។

ខណៈឈានដល់ដំណាក់កាលភ័យបុកពោះទៅហើយគឺនាទី៩០+ខ្សែការពារឆ្នើមរបស់ Real Madrid គឺកីឡាករ Sergio Ramos បានក្លាយជាតារាសំណាងក្រោយជួយក្លឹបតាមស្មើហើយអាចបន្តលេងនៅវគ្គបន្ថែមម៉ោង ចូលដល់ការប្រកួតបន្ថែមម៉ោងជិតបញ្ចប់ពោលគឺនៅនាទីទី១១៩កីឡាករ Carvajal ស៊ុតបានមួយគ្រាប់ជួយ Real Madrid ក្លាយជាម្ចាស់ពាន Super Cup ដោយជោគជ័យ ។

ខាងក្រោមជា Highlight នៃការប្រកួត ៖

  • Ramos ជា​តារា​សង្គ្រោះ​ខណៈ​ Carvajal ជា​អ្នក​នាំ​ Real Madrid កាន់​ពាន​ UEFA Super Cup已关闭评论
  • 15 views
  • Hide Sidebar
    A+
Publish on:2016/08/10  Category:វីដេអូ
Tags: