យុវជនម្នាក់​ត្រូវ​​ក្រុមចោរ​​ប្រដាប់​អាវុធ​បាញ់​​២​គ្រាប់​ប្លន់​យក​ម៉ូតូ​នៅ​ខណ្ឌ​ចំការមន​

ភ្នំពេញ៖ នារំលងអាធ្រាត្រ ឈានចូលថ្ងៃ ទី១០ ខែសីហានេះ មានករណីប្លង់យកម៉ូតូ Dream សេរីឆ្នាំ២០១៦មួយគ្រឿងបានសម្រេច តាមបណ្តោយមហាវិថីព្រះសីហនុ កែងនិងផ្លូវ១១៣ស្ថិតក្នុងសង្កាត់ បឹងកេងកងទី២ ខណ្ឌចំការមន ដែលបានបណ្តាលឲ្យយុវជនម្ចាស់ម៉ូតូម្នាក់រងបួសធ្ងន់ធ្ងរ ដោយត្រូវក្រុមចោរបាញ់ត្រូវពីរគ្រាប់។

យុវជនម្នាក់​ត្រូវ​​ក្រុមចោរ​​ប្រដាប់​អាវុធ​បាញ់​​២​គ្រាប់​ប្លន់​យក​ម៉ូតូ​នៅ​ខណ្ឌ​ចំការមន​

យោងប្រភពព័ត៌មានពីកន្លែងកើតហេតុឲ្យដឹងថា នៅវេលាប្រហែលជាម៉ោង១ និង ៣០នាទីគេចបានឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងតែម្នាក់ឯងតាមមហាវិថីព្រះសីហនុ លុះជិះមកដល់ចំណុចកើតហេតុត្រង់មុខហាង ដេលីកាហ្វេ ជនរងគ្រោះបានឈប់មតូ បំរ៉ុងបត់ជើងតូចភ្លាមនោះៗ ក៏បានលេខមុខចោរប្រដាប់អាវុធមួយក្រុម និងប្រើប្រាស់កាំភ្លើងខ្លីផងនោះបានធ្វើសកម្មភាព បាញ់សំដៅមកលើជនរងគ្រោះចំនួន២គ្រាប់។

ដោយមួយគ្រាប់ត្រូវត្រង់ ទ្រូង និងមួយគ្រាប់ទៀត ត្រូវជើង បណ្តាលឲ្យជនរងគ្រោះរងឈ្្មោះប៉ិច ថាវ៉ាន់ អាយុ១៩ឆ្នាំ មុខរបរអ្នករៀបចំបន្ទប់នៅសណ្ឋាគារនិងស្នាក់នៅ ម្តុំផ្លូវរទេះភ្លើងក្នុងខណ្ឌទួលគោលរងរបួសធ្ងន់ប្រកាច់ដេកដួលនៅក្នុងថ្លុកឈាមបន្ទាប់មកក្រុមចោរប្លន់ទាំងនោះ ក៏បានយកម៉ូតូរបស់ជនរងគ្រោះ ជិះចេញពីកន្លែងបាញ់ប្លន់ទៅដោយសុវត្ថិភាព។ ក្រោយពីក្រុមចោរប្លន់ចេញទៅអស់ជនរងគ្រោះត្រូវបានរថយន្តសាម៉ុយដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រ៕
យុវជនម្នាក់​ត្រូវ​​ក្រុមចោរ​​ប្រដាប់​អាវុធ​បាញ់​​២​គ្រាប់​ប្លន់​យក​ម៉ូតូ​នៅ​ខណ្ឌ​ចំការមន​

យុវជនម្នាក់​ត្រូវ​​ក្រុមចោរ​​ប្រដាប់​អាវុធ​បាញ់​​២​គ្រាប់​ប្លន់​យក​ម៉ូតូ​នៅ​ខណ្ឌ​ចំការមន​
ប្រភព៖ kqube

  • យុវជនម្នាក់​ត្រូវ​​ក្រុមចោរ​​ប្រដាប់​អាវុធ​បាញ់​​២​គ្រាប់​ប្លន់​យក​ម៉ូតូ​នៅ​ខណ្ឌ​ចំការមន​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/08/10  Category:ជីវិតនិងសង្គម
Tags: