អាជ្ញាធរ​ថៃ​កំពុង​ពិចារណា​តាម​ដាន​ទេសចរ​បរទេស​តាម​ស៊ីម​កាត​ទូរស័ព្ទ

បញ្ញត្តិករទូរគមនាគមន៍ថៃកាលពីថ្ងៃម្សិលមិញបានឯកភាពជាគោលការណ៍ ដែលតម្រូវឲ្យភ្ញៀវទេសចរបរទេសប្រើប្រាស់ស៊ីមកាតពិសេសដែលអាចឲ្យអាជ្ញាធរតាមដានពួកគេបាន។ នេះដោយយោងតាមការផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍របស់ថៃដែលបានដកស្រង់សម្ដីពីមន្ត្រីគមនាគមន៍ថៃ។

អគ្គលេខាធិការគណៈកម្មការជាតិសោតទស្សន៍និងទូរគមនាគមន៍ លោក Takorn Tantasith បានថ្លែងថាការសម្រេចបែបនេះកំពុងស្ថិតនៅក្នុងផលប្រយោជន៍សន្តិសុខជាតិ។

អាជ្ញាធរ​ថៃ​កំពុង​ពិចារណា​តាម​ដាន​ទេសចរ​បរទេស​តាម​ស៊ីម​កាត​ទូរស័ព្ទ
(រូបភាពពី បាងកកប៉ុស្តិ៍)

គណៈកម្មការនេះនឹងពិភាក្សាពីវិធានការជាមួយប្រតិបត្តិករទូរស័ព្ទ នាយកដ្ឋានគយ និងទីភ្នាក់ងារដទៃទៀតរបស់រដ្ឋ។

មន្ត្រីថៃរូបនេ បន្ថែមថា ប្រតិបត្តិករទូរស័ព្ទថៃអាចកំណត់ទុកមុនអំពីបច្ចេកទេសមួយចំនួននៅក្នុងស៊ីមកាត ដើម្បីធានាថាពួកគេអាចកំណត់បានទីតាំងរបស់អ្នកប្រើប្រាស់ដែលមិនអាចឲ្យអ្នកប្រើប្រាស់បិទបាននោះឡើយ។

យោងតាមតួលេខរបស់ក្រសួងទេសចរណ៍និងកីឡាថៃ បានឲ្យដឹងថានៅចន្លោះខែមករាដល់ខែកក្កដាឆ្នាំនេះ ភ្ញៀវទេសចរជាង១៩លាននាក់បានចូលទៅប្រទេសនេះ ពោលគឺបានកើនឡើង១២ភាគរយធៀបទៅនឹងរយៈពេលដូចគ្នានៅឆ្នាំមុន៕

ប្រភព៖ VOD

  • អាជ្ញាធរ​ថៃ​កំពុង​ពិចារណា​តាម​ដាន​ទេសចរ​បរទេស​តាម​ស៊ីម​កាត​ទូរស័ព្ទ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/08/10  Category:ជីវិតនិងសង្គម
Tags: