តម្លៃ​ប្រេង​មិន​ខ្ពស់ មិន​ទាប​ជាង​40​ដុល្លារ​ក្នុង​1​បារ៉ែល​នា​ពេល​បច្ចុប្បន្ន

គិត​ត្រឹម​ថ្ងៃ​អង្គារ តម្លៃ​ប្រេង​ឆៅ​របស់ West Texas Intermediate (WTI) គឺ​ស្មើនឹង ៤០,៦១​ដុល្លារ​ក្នុង​១​បារ៉ែល ខណៈ​ប្រេង​ឆៅ​ប្រភេទ Brent ថ្លៃ​ជាង​បន្តិច ពោល​គឺ​៤២,៧៧​ដុល្លារ​ក្នុង​១​បារ៉ែល ។

ចំពោះ​តម្លៃ​ប្រេង​ខ្មៅ​វិញ​បាន​ធ្លាក់​ចុះ​ទាប​ជាង​៤០​ដុល្លារ​ក្នុង​១​បារ៉ែល​កាលពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ ព្រមទាំង​បាន​បន្ត​ថយ​ចុះ​ក្នុង​ប៉ុន្មាន​ស​ប្តា​ហ៍​កន្លង​មកនេះ ដោយ​ធ្លាក់​ចុះ​ពី​តម្លៃ​ខ្ពស់​បំផុត​ក្នុង​ខែមិថុនា ឆ្នាំ​២០១៦ គឺ​៥០​ដុល្លារ​ក្នុង​១​បារ៉ែល​។

ការ​ធ្លាក់​ចុះ​នេះ ដោយសារ​តែ​ការ​ស្រាវជ្រាវ​មួយ​របស់​ភ្នាក់ងារ Reuters បង្ហាញ​ថា ទិន្នផល​ប្រេង​ពី​បណ្តា​រដ្ឋ​សមាជិក OPEC ទាំង​១៣​ប្រទេស​មាន​តម្លៃ​ប្រេង​ថ្លៃ ។

ម្យ៉ាងទៀត កំណើន​យោធា​អុ​ី​រ៉ា​ក់​ប្រឆាំង​នឹង​រដ្ឋ​អ៊ិ​ស្លា​ម ក៏​ជា​ហេតុ​ជំរុញ​ឱ្យ​តម្លៃ​ធ្លាក់​ចុះ​ផង​ដែរ​។ ពួក ISIS បាន​កម្ទេច​កន្លែង​ផ្គត់ផ្គង់​ប្រេង​ក្នុង​ប្រទេស ហើយ​ប្រទេស​នី​ហ្សេ​រី​យ៉ា​ក៏​បាន​តស៊ូ​ប្រយុទ្ធ​ប្រឆាំង​នឹង​កុបកម្ម​លើ​អណ្តូងប្រេង ដោយ Niger Delta Avengers ដើម្បី​បង្កើន​ទិន្នផល​ប្រេង​របស់​ខ្លួន​បន្ថែម​ទៀត ។

រីឯ​នៅ​តាម​តំបន់​ដែល​គ្មាន​សង្គ្រាម ក៏​បាន​បង្កើន​ការ​ផ្គត់ផ្គង់​ផង​ដែរ ដូច​ជា​នៅ​សហរដ្ឋអាមេរិក កាលពី​ខែកក្កដា​កន្លង​ទៅ​បាន​បន្ថែម​ស្ថានីយ​ប្រេង​ចំនួន​៤៤​កន្លែង​ផ្សេង​ទៀត ហើយ​ក៏​ជា​ខែ​មួយ ដែល​អា​មេ​រិ​ក​បន្ថែម​ច្រើន​ជាងគេ​ផង​ដែរ ចាប់តាំងពី​ដើមឆ្នាំ​២០១៤​មក ។

ការ​ផ្គត់ផ្គង់​លើស​តម្រូវការ និង​ការ​ធ្លាក់​ចុះ​តម្លៃ​នេះ ហាក់ដូចជា​ដើរ​តាម​គន្លង​នៃ​ការ​ព្យាករ​ទុក​របស់​ក្រុម​អ្នកវិភាគ​នៅ​ក្រុមហ៊ុន Morgan Stanley ដែល​បាន​ប៉ាន់​ប្រមាណ​កាលពី​ស​ប្តា​ហ៍​មុន​អំពី « និន្នាការ​ដ៏​គួរ​ឱ្យ​បារម្ភ​ចំពោះ​ការ​ផ្គត់ផ្គង់ តម្រូវការ ផលិតផល​ចម្រាញ់​ប្រេង ទំហំ​ផលិតផល និង​ទីតាំង អាច​នឹង​ជា​កត្តា​ជំរុញ​ឱ្យ​ការ​ផ្គត់ផ្គង់​លើស​តម្រូវការ​នា​ចុងរដូវ​ក្តៅ​នេះ » ។

មួយវិញទៀត ធនាគារ​បាន​ព្យាករ​ថា តម្លៃ​ប្រេង​អាច​នឹង​ធ្លាក់​ចុះ​មក​កម្រិត​ទាប​បំផុត ត្រឹមតែ​៣៥​ដុល្លារ​ក្នុង​១​បារ៉ែល​នៅ​ចុងឆ្នាំ​នេះ ៕