“ញាក់​ភ្នែក​ឆ្វេង ឬ​ស្តាំ តើជា​សំណាង ឬ​ស៊យ?”

ខ្លះជឿថា ញាក់ភ្នែកឆ្វេង នឹងមានសំណាង ញាក់ភ្នែកស្ដាំនឹងមានរឿងអាក្រក់កើតឡើងតែអ្នកខ្លះក៏ជឿផ្ទុយពីនេះទាំងស្រុង។ ខ្លះទៀតគេជឿថា ឆ្វេង ឬស្ដាំ សំណាង ឬស៊យ អាស្រ័យនឹងភេទអ្នកនោះជាស្រី ឬជាប្រុសផងដែរ។ អ្នកខ្លះទៀតជឿថា ញាក់ភ្នែកស្ដាំ មានគេនិយាយដើម រីឯខ្លះទៀតថា នឹងមានហេតុការណ៍ដ៏គួរឲ្យកត់សម្គាល់មួយ នឹងកើតឡើងចំពោះអ្នកនោះនៅថ្ងៃណាមួយជាមិនខាននាពេលខាងមុខនេះ។

“ញាក់​ភ្នែក​ឆ្វេង ឬ​ស្តាំ តើជា​សំណាង ឬ​ស៊យ?”
តាមវិទ្យាសាស្ត្រ បានបង្ហាញតាមរយៈ គេហទំព័ររបស់ dahlina ឲ្យដឹងថា ការញាក់ភ្នែកឆ្វេង ឬស្ដាំ (ការញាក់សាច់ដុំក្រោម ឬលើត្របកភ្នែក –eye flickering) ភាសាពេទ្យហៅថា ocular myokymia។ រីឯការញាក់ត្របកភ្នែកខុសប្រក្រតី គេហៅថា Blepharospasm។ ការញាក់ភ្នែក ត្រូវបានគេគិតថា បណ្ដាលមកពីការទទួលទានជាតិកាហ្វេច្រើនពេក, ការព្រួយចិត្តខ្លាំង, នឿយហត់, ស្ត្រេស, ធ្វើការធ្ងន់, នៅមុខកុំព្យូទ័រ ឬទូរទស្សន៍ច្រើនពេក និងទទួលទានដំណេកមិនបានគ្រប់គ្រាន់។

“ញាក់​ភ្នែក​ឆ្វេង ឬ​ស្តាំ តើជា​សំណាង ឬ​ស៊យ?”

ប្រភពដដែលបានបន្តថា ដើម្បីបំបាត់ការញាក់ភ្នែកនេះ គ្រូពេទ្យខ្លះប្រាប់ឲ្យស្អំភ្នែក ដើម្បីឲ្យសាច់ដុំជុំវិញភ្នែកធូរស្បើយ ទទួលទានដំណេកឲ្យបានស្កប់ បន្ថយការមើលកុំព្យូទ័រ ឬ ទូរទស្សន៍។ល។ រីឯការញាក់ត្របកភ្នែកវិញ គេមិនទាន់ដឹងពីមូលហេតុច្បាស់លាស់នៅឡើយទេ។ ខ្លះគេជឿថាមកពីភ្នែកស្ងួត មកពីភ្ញោចនឹងពន្លឺពេក ខ្លះថាអាចទាក់ទងនឹងជំងឺស្វាយ ខ្លះទៀតគេជឿថា អាចបណ្ដាលមកពីថ្នាំពេទ្យ និងបញ្ហាខួរក្បាល។

តាមទម្លាប់របស់មិត្តអ្នកអាន តើការញាក់ភ្នែកឆ្វេង ឬស្តាំ មានប្រផ្នូលអ្វីដែរ?

ប្រភព ៖ express

  • “ញាក់​ភ្នែក​ឆ្វេង ឬ​ស្តាំ តើជា​សំណាង ឬ​ស៊យ?”已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/08/10  Category:ចំនេះដឹង
Tags: