រឿងពិតនៅពីក្រោយ ស្នាមដៅត្រង់ភ្លៅ របស់តារាស្រីកូរ៉េល្បីៗ ដែលអ្នកមិនដែលដឹង!

កូរ៉េខាងត្បូង៖ អ្នកគាំទ្រ បានកត់សម្គាល់ឃើញ តារាស្រីកូរ៉េជាច្រើននាក់ មានស្នាមដៅដូចៗគ្នា ហើយនៅកន្លែងតែមួយទៀត ខាងក្រោយភ្លៅរបស់ពួកគេ។

ក្នុងនោះដែរ អ្នកលេងបណ្តាញសង្គម បានអះអាងកាលពីថ្មីៗនេះថា តាមពិតទៅស្នាមនោះ មិនមែនកើតចេញស្នាមកំណើតនោះទេ តែវាកើតឡើងដោយសារតែលទ្ធផលការចាក់សារធាតុCarboxy។

បើយោងតាមទ្រឹស្តី បានឲ្យដឹងថា តារាស្រីកូរ៉េភាគច្រើន បានប្រើប្រាស់សារធាតុ Carboxy នេះ ដើម្បីកច្ចាត់នូវជាតិខ្លាញ់ នៅត្រង់ជើង និងធ្វើឲ្យជើងរបស់ពួកគេមើលទៅស្រឡូនស្អាត ដែលជាការចង់បានក្នុងចំណោមនារីៗកូរ៉េ។

រូបថតមួយចំនួនរបស់តារាស្រីកូរ៉េ ដែលមានស្នាមដៅដូចៗគ្នា ត្រូវបានគេបង្ហោះក្នុងអនឡាញ ហើយក៏ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងផងដែរពីអ្នកគាំទ្រ៕

តោះមើលស្នាមដៅរបស់ តារាស្រីកូរ៉េ ដែលមាននៅត្រង់ភ្លៅដូចៗគ្នា៖ 

ប្រភព ៖
lollipop

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក សម្រាប់តារាស្រីថៃនេះវិញ ក៏មានប្រជ្រុយមន្តស្នេហ៍ ដែលបង្កប់នូវអត្ថន័យយ៉ាងជ្រាលជ្រៅ ដែលអ្នកគាំទ្រមិនដែលដឹងពីមុនមក។

ជឿថាមានសុភាពនារីជាច្រើន មានគ្រាប់ប្រជ្រុយតូចៗ នៅលើមុខតាំងពីកំណើត។ អ្នកខ្លះយល់ថា ការកើតប្រជ្រុយនៅលើមុខ ឬនៅលើរាងកាយ គួរឱ្យខ្មាសគេណាស់ ចង់តែទៅកាត់វាចោលកុំឱ្យទើសមុខ ព្រោះវាមើលទៅ ដូចជាមានអ្វីមកដុះនៅលើស្បែកយ៉ាងម៉េចក៏មិនដឹង។ ប៉ុន្តែបើសិនជាអ្នកគិតដូច្នេះមែន សូមធ្វើការសាកល្បងពិចារណាសាជាថ្មី ពេលខ្លះអ្នកនឹងអាចប្តូរចិត្ត ចង់ថែរក្សាវាទុកក៏អាចថាបាន។ អញ្ចឹងទៅមើល Super Star ៨ដួង ដែលមានប្រជ្រុយស្នេហ៍ នៅលើផ្ទៃមុខទាំងអស់គ្នាមើល៍ ថាតើវាស្រស់ស្អាតប៉ុណ្ណា?

១. Noona Nuengtida៖ ទាំងអស់គ្នាប្រហែលជា ធ្លាប់បានស្គាល់នាងហើយតើមែនទេ? នាងគឺជាតារាចម្រៀង និងតារាសម្តែងដ៏ល្បីឈ្មោះ នៅប្រទេសថៃ នាងមានប្រជ្រុយនៅលើថ្ពាល់ឆ្វេង ដែលអាចនិយាយបានថា ប្រជ្រុយនៅត្រង់កន្លែងនេះមើលទៅគួរឱ្យស្រលាញ់ខ្លាំងណាស់។

២. Focus Jirakul៖ ប្រជ្រុយរបស់ក្រមុំវ័យក្មេងម្នាក់នេះ ស្ថិតនៅក្រោមច្រមុះចុងបបូរមាត់ ដែលបង្ហាញប្រាប់ពី លក្ខណៈទាក់ទាញ និងមើលទៅមានមន្តស្នេហ៍។

៣. Gypsy Keerati៖ ជាសុភាពនារី ដែលមានប្រជ្រុយនៅលើគែមបបូរមាត់ មើលទៅទាក់ចិត្ត ស្រស់ស្អាត ស៊ិចស៊ី បើបុរសណាបានឃើញហើយនោះ ទ្រាំមិនស្រលាញ់មិនបានទេ។

៤. Toey Jarinporn៖ នាងមានប្រជ្រុយ នៅលើថ្ពាល់ខាងស្តាំ គួរឱ្យស្រឡាញ់ គួរឱ្យខ្នាញ់ និងគួរឱ្យចង់ថ្នាក់ថ្នមជាទីបំផុត។

៥. Gam Wichayanee ឬ Gam The Star៖ ជានារីមានស្នេហ៍ ដោយសារតែមានប្រជ្រុយនៅក្រោមមាត់ បើនណារបានឃើញហើយ ច្បាស់ជាលង់ចិត្ត ដកមិនរួចជាក់ជាមិនខាន។

៦. Aum Patchrapa៖ មានប្រជ្រុយតូច នៅចំកណ្តាលថ្ពាល់ឆ្វេង សែនស្រស់ សែនស៊ិចស៊ី ទាក់អារម្មណ៍ ឃើញហើយចង់តែស្ទាបអង្អែល ប្រឡែងលេងថ្នមៗ។ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload