យន្តហោះ​ចម្បាំង​ច្រើន​គ្រឿង​របស់​ចិន​បោះទីតាំង​នៅ​លើ​ប្រជុំ​កោះមាន​ជម្លោះ​ ក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង​

​គេហទំព័រ​ Fox​ News​ បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​១០​ ខែសីហា​ ឆ្នាំ​២០១៦​នេះ​ ឲ្យ​ដឹង​ថា​ តាម​រូបភាព​ផ្កាយ​រណប​បង្ហាញ​នូវ​សកម្មភាព​របស់​ចិន​ដែល​បាន​សាងសង់​ទីតាំង​ដាក់​យន្តហោះ​ចម្បាំង​ជា​ច្រើន​គ្រឿង​ និង​ប៉ុស្តិ៍​ត្រួតពិនិត្យ​មើល​យន្តហោះ​ នៅ​លើ​ប្រជុំ​កោះ​កំពុង​មាន​ជម្លោះ​ ក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង​ បន្ទាប់​ពី​តុលាការ​ម​ជ្ឈ​ត្ត​កម្ម​អចិន្ត្រយ៍​ (Permanent​ Court​ of​ Arbitration)​ ទីក្រុង​ឡា​អេ​ សម្រេច​ឲ្យ​ប្រទេស​ហ្វី​លី​ពី​ន​ឈ្នះក្តី​លើ​ប្រទេស​ចិន​ ក្នុង​ករណី​ជម្លោះដែនសមុទ្រ​ចិន​ខាងត្បូង​ កាលពី​ថ្ងៃ​ទី​១២​ ខែកក្កដា​ ឆ្នាំ​២០១៦​រួច​មក​ ។​

យន្តហោះ​ចម្បាំង​ច្រើន​គ្រឿង​របស់​ចិន​បោះទីតាំង​នៅ​លើ​ប្រជុំ​កោះមាន​ជម្លោះ​ ក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង​

​យោង​តាម​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​បាន​សាងសង់​រួច​ និង​ការ​ប្រកាស​បង្កើត​តំបន់​ការពារ​ដែនអាកាស​ (ADIZ)​ របស់​ចិន​ គឺ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ ចិន​មាន​ប្រើប្រាស់​សិទ្ធិ​អំណាច​របស់​ខ្លួន​កាន់កាប់​ស្ទើរ​ទាំងស្រុង​ទៅ​លើ​វិសាលភាព​នៃ​តំបន់​សមុទ្រ​ចិន​ខាងត្បូង​ ជា​តំបន់​សម្បូរ​ធនធាន​រ៉ែ​ធម្មជាតិ​ និង​ច្រក​ពាណិជ្ជកម្ម​ដឹក​ជញ្ជូន​សមុទ្រ​យ៉ាង​សំខាន់​ ដែល​កំពុង​មាន​ជម្លោះ​ជាមួយ​បណ្តា​ប្រទេស​ក្នុង​សមាគម​អាស៊ាន​ចំនួន​ពាក់កណ្តាល​ រួម​មាន​ ហ្វី​លី​ពី​ន​,​ វៀតណាម​,​ ម៉ា​ឡេ​ស៊ី​,​ ព្រុយ​ណេ​,​ ឥណ្ឌូ​នេ​ស៊ី​ និង​ប្រទេស​តៃវ៉ាន់​ (​កោះ​តៃវ៉ាន់​)​ ។​

យន្តហោះ​ចម្បាំង​ច្រើន​គ្រឿង​របស់​ចិន​បោះទីតាំង​នៅ​លើ​ប្រជុំ​កោះមាន​ជម្លោះ​ ក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង​

​អ្នកជំនាញ​ខាង​ផ្កាយ​រណប​ និង​យុទ្ធសាស្ត្រ​យោធា​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​ បាន​លើក​ឡើង​ថា​ ទីតាំង​ដាក់​យន្តហោះ​ចម្បាំង​ជា​ច្រើន​គ្រឿង​ និង​ប៉ុស្តិ៍​ត្រួតពិនិត្យ​មើល​យន្តហោះ​របស់​ចិន​នេះ​ បាន​សាងសង់​នៅ​លើ​កោះ​ចំនួន​៣​ គឺ​កោះ​ Subi,​ កោះ​ Mischeif​ និង​កោះ​Fiery​ Cross​ ក្នុង​ប្រជុំ​កោះ​ Spratly​ នៅ​តំបន់​ដែល​សមុទ្រ​ចិន​ខាងត្បូង​ដែល​កំពុង​មាន​ជម្លោះ​យ៉ាង​ក្តៅ​គគុក​ ៕​

Related