ជា ឡង់ដា៖ “ធ្វើ​អាជីវកម្ម​មិន​​​ទាម​ទារ​បទ​ពិសោធន៍ ប៉ុន្តែ​គ្មាន​បទពិសោធន៍​ក៏​អាជីវកម្ម​មិន​​អាច​ជោគជ័យ”

“ធ្វើ​អាជីវកម្ម​មិន​​​ទាម​ទារ​បទ​ពិសោធន៍ ប៉ុន្តែ​គ្មាន​បទពិសោធន៍​ក៏​អាជីវកម្ម​​​មិន​អាច​ដំណើរការ​រលូន​និង​ទទួល​​ជោគជ័យដែរ​​”។ នេះ​ជា​សារលើក​ទឹក​ចិត្ត​ដល់​​យុវជន​​ជំនាន់​ក្រោយ ឬ​អ្នក​ដែល​មាន​បំណង​ចង់​ធ្វើ​អាជីវកម្ម ដែល​គួរ​សាក​ល្បង​ចាប់​​ផ្តើម​​ពី​ឥឡូវ​នេះ​។

 

ជោគជ័យ​អាជីវកម្ម​មិន​អាច​ខ្វះ​បទពិសោធន៍ ប៉ុន្តែ​​បើ​មិន​ចាប់ផ្តើម​ក៏​គ្មាន​បទពិសោធន៍​ដែរ​

 

ជា ឡង់ដា៖ “ធ្វើ​អាជីវកម្ម​មិន​​​ទាម​ទារ​បទ​ពិសោធន៍ ប៉ុន្តែ​គ្មាន​បទពិសោធន៍​ក៏​អាជីវកម្ម​មិន​​អាច​ជោគជ័យ”

 

ការ​លើកឡើង​បែប​នេះ យុវជន​រូប​នេះ​ចង់​​បំផុស​ទឹក​ចិត្ត​ដល់​យុវជន​ជំនាន់​ក្រោយ ប្រសិន​បើ​មានបំណង​ធ្វើ​អាជីវកម្ម គួរ​ចាប់​ផ្ដើម​កុំ​ស្ទាក់ស្ទើរ​​​ពី​ឥឡូវ​នេះ​ទៅ​ ទោះ​បី​ជា​គ្មាន​បទពិសោធន៍​ច្រើន​ក៏​ដោយ​ ព្រោះ​អាជីវកម្ម​នឹង​បង្រៀន​ឱ្យ​ទទួល​បាន​បទពិសោធន៍​ដែល​មិន​នឹក​ស្មាន​ដល់។

 

ជា ឡង់ដា បញ្ជាក់​ទៀត​ថា ការ​មាន​ដៃ​គូ ឬ​អ្នក​ដែល​មាន​ជំនាញ​ផ្សេងៗដែល​មាន​គំនិត​ស្រដៀង​គ្នា​​និង​មាន​​បទពិសោធន៍​​មួយ​ចំនួន​ ក៏​​នឹង​ជួយ​ជំរុញ​ដល់​ការ​​អាជីវកម្ម​​ដំណើរការ​ទទួល​បាន​ជោគ​ជ័យ​។

 

ជា ឡង់​ដា ជា​អតីត​និស្សិត​ជំនាញ​វិទ្យាសាស្ត្រ​កុំព្យូទ័រ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បាន​ក្លាយ​ជា​អ្នកជំនួញ​ជោគជ័យ​ទាំង​វ័យ​ក្មេង តាម​រយៈការ​បង្កើត​កម្មវិធី​កក់​សំបុត្រ​រថយន្ត​តាម​អនឡាញ ដោយ​ទទួល​បាន​ជយលាភី​លេខ ១​ ពាន​រង្វាន់ Cambodia ICT Award ឆ្នាំ ២០១៦៕

 

ចុច​អាន៖ សក្ដានុពល Google និង Facebook ជំរុញ​ទឹក​ចិត្ត​យុវជន​ខ្មែរ​ពីរ​រូប​ប្រាថ្នា​ចង់​ទៅ​ធ្វើ​ការ

ចុច​អាន៖ អតីត​និស្សិត​ IT ក្លាយ​ជា​អ្នកជំនួញ​ជោគជ័យ​ទាំង​វ័យ​ក្មេង

 

អត្ថបទ៖ រក្សា