ខេត្តកំពង់ឆ្នាំង​ទទួលបាន​ស​មិ​ទ្ឋិ​ផល​ជាច្រើន​ពី​ប្រមុខ​រាជ​រដ្ឋ​ភិ​បាល​ក្នុងពេល​សម្តេច​ហ៊ុនសែនចុះសាកសួរ​សុខទុក្ខ មន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សានុសិស្ស និង​អាជីវករ​លក់ដូរ​

​ខេត្តកំពង់ឆ្នាំង​៖ នៅក្នុង​លិខិត​ថ្លែងអំណរគុណ​មួយ​របស់​ឯកឧត្តម ឈួ​រ ច​ន្ទ័​ឌឿ​ន អភិបាល​ណៃ​គណៈ​អភិបាលខេត្ត​កំពង់ ឆ្នាំង គោរព​ជូន​សម្តេច​អគ្គ​មហា សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចុះ​ថ្ងៃទី​០៩ ខែ សីហា ឆ្នាំ​២០១៦ បានសរសេរថាៈ សម្តេច​ជាទីគោរព ដ៍​ខ្ពង់ខ្ពស់ នៅ​ថ្ងៃទី​០៩ ខែសីហា ឆ្នាំ​២០១៦ នេះ គឺជា​ប្រវត្តិសាស្ត្រ​សម្រាប់​ខេត្តកំពង់ឆ្នាំង ដែល​យើងខ្ញុំ​ទាំងអស់គ្នា ជា​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស និង​អាជីវករ​ផ្សារលើ​ក្នុង​ក្រុង​កំពង់ឆ្នាំង ចងចាំ​មិនអាច​បំភ្លេចបាន និង​មាន​សេចក្តីរំភើប​ឥតឧបមា ដែល​បាន​សម្តេច​តេ​ជោ អញ្ជើញ មក​សួរសុខទុក្ខ និង​សំណេះសំណាល ប្រកបដោយ​ភាព ស្និទ​ស្នាល​និង​សាមញ្ញ​បំផុត​ដែល​មិន​ធ្លាប់មាន ។

​មិន​ត្រឹមតែ​ប៉ុណ្ណោះ យើងខ្ញុំ​ទាំងអស់គ្នា ក៍​បានទទួល​អំណោយ ដ៍​ថ្លៃថ្លា របស់​សម្តេច ដែល​រួមមាន ៖ ១.​សាលា​គរុកោសល្យ និង​វិ​ក្រិ​ត្យ​ការ​ខេត្ត​ទទួលបាន អាគារ​សិក្សា​១​ខ្នង ២​ជាន់ ១២​បន្ទប់ , លុប​ស្រះ​ទឹក​២​កន្លែង​ដើម្បី​រៀបចំ​ទីលានកីឡា ,២ វិទ្យាល័យ ព្រះបាទ​សុរា​ម្រឹត ទទួលបាន​អាគារ​សិក្សា ១​ខ្នង ៣​ជាន់ មាន​១៨​បន្ទប់ ,​ចាក់​ទីធ្លា​សាលា ដើម្បី​រៀបចំ​ទីលានកីឡា ,៣​វិទ្យាល័យ រលាប្អៀរ ទទួលបាន អាគារ​សិក្សា​១​ខ្នង ២​ជាន់ ១២​បន្ទប់ , ជីក​ស្រះ​ទឹក​មួយកន្លែង​យក​ដី​ចាក់​ធ្វើ​ទីលានកីឡា និង​ធ្វើ​របង​សាលា​ព័​ទ្ឋ​ជុំវិញ​, ៤​វិទ្យាល័យ​បរិបូណ៌​ត្បូង​ទទួលបាន អាគារ​សិក្សា​១​ខ្នង ២​ជាន់ ១២​បន្ទប់ ទីចាត់ការ​១​ខ្នង បណ្ណាល័យ ១ ខ្នង​, ជីក​ស្រះ​ទឹក​១​កន្លែង​យក​អាច​ដី ចាក់​ធ្វើ​ទីលានកីឡា និង​ធ្វើ​របង​ព័​ទ្ឋ​ជុំវិញ​សាលា . ៥ វិទ្យាល័យ​បរិបូណ៌ ទទួលបាន អាគារ​សិក្សា​១​ខ្នង ២​ជាន់ ១២​បន្ទប់ ជួសជុល​អាគារ​ចាស់ របស់​សម្តេច​ឡើងវិញ ,​ទីចាត់ការ​១​ខ្នង និង​ជីក​ស្រះ​ទឹក យក​ដី​ចាក់​ធ្វើ​ទីលានកីឡា , និង​ទី​៦. ដោយឡែក អាជីវករ​ផ្សារលើ​​ទទួលបាន​សេចក្តី សន្តោស​ដ៍​ខ្ពង់ខ្ពស់ ពីស​ម្តេច បាន​លក់ដូរ បន្តទៀត រហូតដល់​ឆ្នាំ​២០៤០ ។

​ក្នុង​លិខិត ឯកឧត្តម​អភិបាលខេត្ត​កំពង់ឆ្នាំង បាន​បន្តថាៈ អំណោយ​ដ៍​ថ្លៃថ្លា ដ៍​ឧ​ត្តុ​ង ឧ​ត្ត​ម​ខាងលើ​​នេះ ពិតជា​បាន​ជួយ​ដោះស្រាយ នូវ​ការលំបាក របស់​យើងខ្ញុំ ទាំងអស់គ្នា ដែលមាន​កន្លងមក ។ យើងខ្ញុំ​​ទាំងអស់គ្នា សូម​គោរព ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ជូន​ចំពោះ សម្តេច​តេ​ជោ និង​សូម​ប្រ​សិទ្ឋិ​​ពរជ័យ សិរី​មង្គល វិបុល​សុខ មហាប្រសើរ ជូន សម្តេច​តេ​ជោ នាយ​រដ្ឋមន្ត្រី សម្តេច​កិត្តិ​ព្រឹ​ទ្ឋ​បណ្ឌិត បុត្រា​​បុត្រី និង​ចៅប្រុស ចៅស្រី សូម​ប្រកប ដោយ​ពុ​ទ្ឋ​ពរ​ទាំង​៤​ប្រការ គឺ អាយុៈ វណ្ណៈ សុ​ខៈ និង​ពលៈ កុំបី​​ឃ្លៀងឃ្លៀត​ឡើយ និង​សូម​សម្តេច​តេ​ជោ ទទួលបាន​ជោគជ័យ គ្រប់​ភារកិច្ច​ជូន​ជាតិ​មាតុភូមិ ។​

​ដោយឡែក​ក្រុមអាជីវករ​ផ្សារលើ នឹងត្រូវ​បញ្ចប់​កិច្ច​កុងត្រា ជាមួយ​ក្រុមហ៊ុន​ឯកជន មួយ​នៅក្នុង​​ឆ្នាំ​២០២៥ ប៉ុន្តែ​ដោយ​ក្តី​សន្តោស ដ៍​ថ្លៃ​ថា្ល របស់​សម្តេច ហ៊ុន សែន ដែល​អោយ​អាជីវករ​បន្ត​លក់​១៥​ឆ្នាំ​ទៅមុខទៀត គឺ ពី​ឆ្នាំ​២០២៥ ដល់​ឆ្នាំ​២០៤០ ទើប​បញ្ចប់​កុងត្រា​ចាស់ ។ ក្រុមអាជីវករ​ផ្សារលើ​ទាំងអស់ ស ប្បាយ​រីករាយ ឥតឧបមា រក​អ្វី​មក​ប្រៀប​ពុំបាន​ឡើយ ហើយ​ម្នាក់ៗ​ក្នុង​ទឹក​មុ​សប្បាយរីករាយ ថែ្ល​ង​អំណរគុណ​ចំពោះ​សម្តេច គ្រប់ៗ​គ្នា និង​បាន​សន្យា​គោរព​ដើរ​តាម​គោលនយោបាយ​ដឹកនាំ​របស់​សម្តេច និង​គាំទ្រ​គណៈបក្ស​ប្រជាជន​កម្ពុជា​ជា​អ្នកដឹកនាំ​ប្រទេសជាតិ​ជា​រៀងរហូត ៕ ( រិទ្ធិជ័យ )
010a0 010a01 010a7 010a8 010a9