លាមក​កូន​អាច​ប្រាប់​ពី​ជំងឺ​របស់​គេ​

លាមក​កូន​អាច​ប្រាប់​ពី​ជំងឺ​របស់​គេ​

​អ្នក​អាច​សង្កេត​ដឹងថា​កូន​អ្នក​មាន​ជំងឺ​អ្វី​តាមរយៈ​លាមក​របស់​គេ​បាន​។ ជំងឺ​ទាំងនោះ​អាច​បង្ហាញ​ប្រាប់​អ្នក​តាមរយៈ​ការ​បត់ជើងធំ​របស់​កូន​។ តើ​មាន​លាមក​ប្រភេទ​ណា​ខ្លះ​ទៅ​?
​ប្រសិន​ជា​កូន​បត់ជើង​ចេញ​មក​មាន​លក្ខណៈ​ទឹក មាន​ពពុះ មាន​ក្លិនស្អុយ​ខ្លាំង ហើយ​បត់ជើង​ច្រើនដង​ខុសពី​ធម្មតា នោះ​កូន​អ្នក​អាច​នឹង​មាន​ជំងឺ​រាករូស​ហើយ​។​

​បើ​កូន​បត់ជើង​តិច​ជាង​មុន ហើយ​នៅពេល​ដែល​បត់ជើង​តែងតែ​យំ​រករឿង ជា​ពិសេស​មាន​ឈាម​បន្តិច នោះ​កូន​អ្នក​កំពុងតែ​មាន​ជំងឺ​ទល់លាមក ដែល​ធ្វើឲ្យ​លាមក​គេ​រឹង ជា​ហេតុ​ដែល​ធ្វើឲ្យ​មាន​ឈាម​។ ដូចនេះ​អ្នក​គួរតែ​ទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ពី​រឿងនេះ​។​

ប្រសិន​ជា​កូន​បត់ជើង​ចេញ​មក​មាន​ពណ៌​ខ្មៅ​ដូច​ប្រេង នោះ​កូន​ប្រហែលជា​មាន​ជំងឺ​ទាក់ទង​នឹង​ប្រព័ន្ធ​រំលាយ​អាហារ​។ ប៉ុន្តែ​ពេលខ្លះ​នៅពេល​ដែល​កូន​ញ៉ាំ​ថ្នាំ​សារ​ធាតុដែក ឬ​ញ៉ាំ​អាហារ​ដែល​មាន​សារធាតុ​ដែក​ច្រើន​ក៏​អាច​បត់ជើង​ចេញ​ពណ៌​នេះដែរ ដូចនេះ​យក​ល្អ​នៅ​ពេល​ដែល​លាមក​កូន​មាន​លក្ខណៈ​បែបនេះ អ្នក​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ទើប​អាច​ធានា​ពី​សុខភាព​កូន​បាន​។​

ប្រសិន​ជា​កូន​បត់ជើង​ចេញ​មក​មាន​ពណ៌​ខៀវ នោះ​កូន​ប្រហែល​ជា​ឃ្លាន​ខ្លាំង ដូចនេះ​អ្នក​គួរតែ​បន្ថែមចំនួន​ទឹកដោះ​ដល់​គេ​។ ប៉ុន្តែ​ប្រសិនជា​កូន​ក្តៅខ្លួន ហើយ​ក្អួត នោះ​គេ​អាច​នឹង​មាន​ជំងឺ​ទាក់ទង​នឹង​ពោះវៀន​។ ដូចនេះ​អ្នក​គួរតែ​នាំ​គេ​ទៅ​ជួប​គ្រូពេទ្យ​ទើប​ល្អ​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina
​ប្រភព ៖ baobao001.com

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី10 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។