កាច់កម៉ូតូ​បានសម្រេច​តែរត់មិនរួច ត្រូវប្រជាពលរដ្ឋ​ចាប់​​វាយទ្រមខ្លួន រួចប្រគល់ឲ្យ​សមត្ថកិច្ច

(ភ្នំពេញ)៖ ជនសង្ស័យ​​មា្នក់បានធ្វើសកម្មភាព បានសម្រេចតែរត់មិនរួច ក៏ត្រូវម្ចាស់ និងពលរដ្ឋដេញចាប់បាន វាយមួយដៃមួយជើង ឡើងទ្រមខ្លួនរួចប្រគល់ឲ្យសមត្ថកិច្ច នៅ​ម៉ោង៩៖៥៨នាទី ព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ នៅចំណុចផ្ទះជួល ស្ថតិក្នុងភូមិត្រពាំងឈូក សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។

មន្ដ្រីនគរបាលមូលដ្ឋាន បាន​ដឹងថា ជនសង្ស័យឈ្មោះជួន ចិត្រ អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិស្រែញ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅ​ស្រុកគីរីវង្ស ខេត្តតាកែវ។ រីឯម្ចាស់ម៉ូតូឈ្មោះ ហៀម ទិត្យវិច្ឆិកា អាយុ២៣ឆ្នាំ​ មុខរបរកម្មកររោងចក្រ។

មន្ដ្រីដដែល បន្តទៀតថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានទុកម៉ូតូនៅខាងមុខផ្ទះ ហើយអង្គុយលេង រួចក៏ឮសម្លេងបញ្ឆេះម៉ូតូ ហើយខ្លូនបានសង្ស័យថាជាសំឡេងម៉ូតូរបស់ខ្លួន បានចេញមកអើតមើលស្រាប់តែឃើញជនសង្ស័យកាច់កម៉ូតូរបស់ខ្លួន បានសម្រេចរួចជិះចេញ ទើបផ្អើលស្រែកឆោឡោ ធ្វើឲ្យប្រជាពលរដ្ឋ ដេញចាប់បានវាយទ្រមខ្លួនរួចប្រគល់សមត្ថកិច្ច ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

 គួររំលឹកផងដែរថា ក្រុមចោរ២នាក់ បានធ្វើសកម្មភាពកាច់កម៉ូតូ១គ្រឿង តែមិនបានសម្រេចត្រូវប្រជាពលរដ្ឋឃើញទាន់ ចាប់ប្រគល់ឲ្យសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ខណៈដែលបក្ខពួកម្នាក់ទៀត បានរត់គេចខ្លួនបាត់ស្រមោល។ ហេតុការណ៍នេះ បានកើតឡើងកាលពីរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ កន្លងទៅ ស្ថិតក្នុងផ្ទះជួលភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋមូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿង ម៉ាក​ Honda Dream C125 ចូលក្នុងផ្ទះជួលខាងលើ ស្រាប់តែបក្ខពួកម្នាក់ បានធ្វើសកម្មភាពកាច់កម៉ូតូ ហើយម្នាក់ទៀតនៅចាំម៉ូតូ ខណៈពេលដែលកំពុងធ្វើសកម្មភាព ត្រូវបានប្រជាពលរដ្ឋនៅក្បែរនោះឃើញទាន់ ក៏បាននាំគ្នាដេញចាប់បានម្នាក់ ហើយម្នាក់ទៀតរត់គេចខ្លូនបាត់ស្រមោល។

ក្រោយពេលកើតហេតុ ជនសង្ស័យត្រូវបានប្រជាពលរដ្ឋ ប្រគល់ខ្លូនឲ្យនគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមនីតិវិធី៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត