ស្លុតណាស់! ផ្តាច់​ជីវិត​ក្មេងស្រីម្នាក់​ដោយមិន​ដឹងខ្លួន

ក្រុង​ប៉ោយប៉ែត ៖ រថយន្ត​ដឹក​គ្រឿងចក្រ​ច្រូតស្រូវ​ខណៈ​បត់​ ក៏​ទាក់​ជាមួយ​​ខ្សែកាប​ដួល​បង្គោល​ដែក​​បំភ្លឺ​ផ្លូវ​ចំ​លើ​ក្មេង​ស្រី​​​ម្នាក់​ កំពុង​​ជិះ​ម៉ូតូ​ជាមួយ​ម្តាយមីង​​​ស្លាប់​យ៉ាង​អាណោចអាធ័ម​ ដែលហេតុ​ការ​ណ៍នេះ កើតឡើងកាលពី​​វេលា​ម៉ោងជាង១០ព្រឹក​ថ្ងៃ​ទី​​១០ ​សីហា​ ២០១៦​លើ​ដង​ផ្លូវ​ជាតិ​លេខ​៥ ​ក្នុងភូមិ​គីឡូម៉ែត្រ​លេខ​៤ ​សង្កាត់​ផ្សារ​កណ្តាល ​ក្រុង​ប៉ោយ​ប៉ែ​ត​ ​។

ប្រភពឱ្យ​ដឹងថា ក្មេង​ស្រី​ដែលស្លាប់​​ឈ្មោះ​​ហេង ​ម៉េ​ង​​ហួ​ អាយុ​៩​ឆ្នាំ ​និងម្តាយមីង​រង​របួសស្រាល​ ​ឈ្មោះ​ម៉ៃ​ សុ​គ​ន្ធី​ អាយុ​២៣​ឆ្នាំ ជា​អ្នកឌុប ​ទាំង២នាក់​មាន​ទីលំនៅ​​ក្នុងភូមិ​ក្បាលស្ពាន២ ​សង្កាត់​ប៉ោយ​ប៉ែ​ត ​។

ហេតុ​ការណ៍នេះ ​​កើតឡើង​ដោយសា​រ​រថយន្ត​ថៃ​ដឹក​គ្រឿងចក្រ​ច្រូតស្រូវ​ប​ត់​ចូល​ទីតាំង​​ ក៏​​ទាក់​ខ្សែកាប​​ប៉ះ​បង្គោល​ដងគោម​ ដែល​អាជ្ញាធរ​​គ្រោង​ដាក់​អំ​ពូ​ល​បំភ្លឺ​ផ្លូវជាតិ​ បណ្តាលឱ្យ​​ដួល​​ចំ​ក្មេង​ស្រី​​រង​គ្រោះ​ ដែល​កំពុង​ជិះ​ម៉ូតូ​ស្រប​ទិស​មក​ពី​ខាងលិច​ បណ្តាល​ឱ្យ​​ស្លាប់​​​​តែ​ម្តង ​។​

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន នៅការដ្ឋាន ផ្លូវជាតិលេខ១ ហើយប្រម៉ោយ បានទាក់ខ្សែ ភ្លើង ជាប់នឹងបង្គោលសរសរថ្ម បណ្តាលអោយ សង្កត់លើម៉ូតូ ខណៈចតចោល ដោយម្ចាស់រង់ចាំដឹកម៉ូយ ។ ប៉ុន្តែសំណាងល្អ ពុំមានគ្រោះថ្នាក់ដល់អាយុ ជីវិតមនុស្ស ណាម្នាក់ឡើយ ទាំងអ្នកដំណើរ និងម្ចាស់រុឺម៉ក ម៉ូតូ ។  

ហេតុការណ៍កើតឡើង នៅម៉ោង ៥រសៀល ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៦ ស្ថិតលើកំណាត់ផ្លូវជាតិលេខ១ ខាងលិច ភ្លើងស្តុបចំងាយ ១០០ម៉ែត្រ ស្ថិតក្នុងភូមិព្រែក សង្កាត់ច្បារអំពៅទី១ ។

លោក ពៅ ហួត ចៅសង្កាត់ច្បារអំពៅ ទី១ បានអោយដឹងថា ខណៈបង្គោលភ្លើង រលំសង្កត់ម៉ូតូនេះ មិនបណ្តាលអោយ មានគ្រោះថ្នាក់មនុស្សទេ ព្រោះម្ចាស់រ៉ឺម៖កម៉ូតូ បានចតចោក ហើយដើរទៅចាំម៉ូយក្នុងផ្សារច្បារអំពៅ ។

បើតាមលោក រស់ សុភ័ក្រ អភិបាលរង ខណ្ឌច្បារអំពៅ បានបញ្ជាក់ថា ក្រុមគ្រឿង ចក្រដែលកំពុងកាយដី នៅការដ្ឋានផ្លូវជាតិ លេខ១នេះ ដោយមានការធ្វេស ប្រហែស របស់អ្នកបញ្ជាគ្រឿងចក្រទៅទាក់ភ្លើងខ្សែ ដែលជាប់នឹងបង្គោលថ្ម បណ្តាលបាក់ត្រឹម គល់ ហើយរលំសង្កត់លើម៉ូតូតែម្តង ។ លោកបញ្ជាក់ថា តំណាងក្រុមហ៊ុន JICA បានធានាសងថ្លៃខូចខាត ទៅម្ចាស់រ៉ឺម៉កម៉ូតូ នោះដែរ ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ស្លុតណាស់! ផ្តាច់​ជីវិត​ក្មេងស្រីម្នាក់​ដោយមិន​ដឹងខ្លួន

ស្លុតណាស់! ផ្តាច់​ជីវិត​ក្មេងស្រីម្នាក់​ដោយមិន​ដឹងខ្លួន

ស្លុតណាស់! ផ្តាច់​ជីវិត​ក្មេងស្រីម្នាក់​ដោយមិន​ដឹងខ្លួន

ស្លុតណាស់! ផ្តាច់​ជីវិត​ក្មេងស្រីម្នាក់​ដោយមិន​ដឹងខ្លួន

ស្លុតណាស់! ផ្តាច់​ជីវិត​ក្មេងស្រីម្នាក់​ដោយមិន​ដឹងខ្លួន

ស្លុតណាស់! ផ្តាច់​ជីវិត​ក្មេងស្រីម្នាក់​ដោយមិន​ដឹងខ្លួន