យុវតីម្នាក់ទិញឆ្នោតឡូតូ ២ខ្សែក្នុងខែដំបូង វិះត្រូវរង្វាន់ធំជិត ៣០ម៉ឺនដុល្លារ

ភ្នំពេញ៖ យុវតីម្នាក់មកពីខណ្ឌច្បារអំពៅ នៅមិនសុខនិងគេងមិនលក់ស្ទើរពេញមួយយប់ បន្ទាប់ពីខ្លួនវិះនឹងមានសំណាងធំ ត្រូវរង្វាន់ Jackpot ជិត៣០ ម៉ឺនដុល្លារអាមេរិក ក្រុមហ៊ុនឆ្នោតនាគនាំសំណាង ក្រោយពីចាប់ផ្តើមផ្សងសំណាងជាមួយឆ្នោតឡូតូត្រឹមតែ២ខ្សែប៉ុណ្ណោះក្នុងមួយថ្ងៃ។

កញ្ញា ណាវី ជាអតិថិជនឈ្នះរង្វាន់លួងចិត្តចំនួន៤ លានរៀន កាលពីចុងសប្តាហ៍កន្លងទៅថ្មីៗនេះ បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនថា រូបគេពិត រំភើបចិត្តខ្លាំងណាស់ ចំពោះការឈ្នះរង្វាន់នេះ ហើយកញ្ញាក៏ភ័យអរៗ អមដោយការសោកស្តាយផងដែរ ក្រោយពីដែលវិះត្រូវរង្វាន់ធំ ជិត៣០ម៉ឺនដុល្លារ។

កញ្ញាបានបន្តថា សម្រាប់រង្វាន់នេះ រូបគេបានផ្សងសំណាងឆ្នោតឡូតូ ត្រឹមតែពីរខ្សែប៉ុណ្ណោះក្នុងមួយថ្ងៃ ហើយបើទោះបីជាខុសតែមួយលេខ នឹងត្រូវរង្វាន់ធំនៅពេលនេះក្តី ក៏រូបគេនៅតែមិនអស់សង្ឃឹមនិងរំពឹងថា នឹងអាចមានឱកាសឈ្នះរង្វាន់ធំ Jackpotសារជាថី្មនៅពេលខាងមុខជាក់ជាមិនខាន។

ក្រុមហ៊ុនឆ្នោតនាគនាំសំណាង គឺជាក្រុមហ៊ុនឆ្នោតស្របច្បាប់បង្កើតឡើងតាំងឆ្នាំ២០១៣ ដែលបាន ទទួលអាជ្ញាប័ណ្ណស្របច្បាប់ ពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងបានដំកល់ប្រាក់៥០ម៉ឺនដុល្លារ ព្រមទាំងបានបង់ពន្ធចូលរដ្ឋ ១០ភាគរយសម្រាប់ជូយជនក្រីក្រផងដែរ។

សូមបញ្ជាក់ថា សម្រាប់រង្វាន់ Jackpot ថ្មីបានកើនដល់ទៅជាង ២៩០,០០០ ដុល្លារហើយក្នុងសប្តាហ៍នេះ ហើយវាអាចក្លាយជារបស់លោកអ្នក ប្រសិនលោកអ្នកចូលរួមផ្សងសំណាងទាំងអស់គ្នា!

ដើម្បីមានសំណាងឈ្នះរង្វាន់ពីឆ្នោតឡូតូ ៦/៣៩ របស់ក្រុមហ៊ុននាគនាំសំណាង អ្នកគ្រាន់តែស្វែងរកភ្នាក់ងារ ទ្រូម៉ាន់នី និងឆ្នោតនាគនាំសំណាង ដែលនៅជិតអ្នកបំផុត ដោយចំណាយត្រឹមតែ ២០០០ រៀលប៉ុណ្ណោះក្នុងមួយខ្សែ។

សម្រាប់ព័ត៌មានបន្ថែម : ០២៣ ៩៦៦ ៦៣៩ ឬ ចូលទៅកាន់គេហទំព័រ: និង Facebook:  ៕  

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត