Swansea ព្រមលក់ Williams ក្រោយ Everton ឡើងថ្លៃបន្តិច

ក្ងានស្រុក Swansea City បានសម្រេចទទួលយកសំណើរដេញថ្លៃផ្ទេរ ប្រធានក្រុម Ashley Williams ទៅក្លិបគូរសត្រូវលីក Premier League គឺ Everton ហើយ បន្ទាប់ពីធ្លាប់បានបដិសេធតម្លៃខ្លួន ១០លានផោន កាលពីដើមខែសីហានេះ។

Williams-ft16

តម្លៃខ្លួន ត្រូវបានគេជឿថាមានប្រមាណ ១២លានផោនសម្រាប់កីឡាករខ្សែការពារអន្តរជាតិ វែល៍ រូបនេះ ដែលបានចំណាយពេលលេង ៨ ឆ្នាំជាមួយនិង Swans។

ការផ្ទេរនេះ ធ្វើឡើង ក្រោយពីខ្សែការពារកណ្តាល John Stones ទើបធ្វើការផ្ទេរចេញពីក្លិប Everton ទៅក្លិប Manchester City ក្នុងតម្លៃខ្លួន ៤៧.៥ លានផោនកាលពីម្សិលមិញ។

Williams ដែលកុងត្រាលេងមានដល់ឆ្នាំ ២០១៨ បានចូលលេងឲ្យក្លិប Swansea ជាង ៣០០ប្រកួត ចាប់តាំងពីផ្ទេរចូល ក្នុងតម្លៃខ្លួន ៣០ម៉ឺនផោន ពីក្លិប Stockport កាលពីខែមិនា ឆ្នាំ ២០០៨ មក៕

ប្រភពីរ BBC

The post Swansea ព្រមលក់ Williams ក្រោយ Everton ឡើងថ្លៃបន្តិច appeared first on CamboSport.