Swansea បំបែកកំណត់ត្រាក្លិន ទិញបានខ្សែប្រយុទ្ធក្លិប Atletico Madrid

Swansea City បានព្រមព្រៀងតម្លៃបំបែកកំណត់ត្រាក្លិប ដែលត្រូវបានគិតថាមានតម្លៃ ១៥លានផោន ជាមួយនិងក្លិបអេស្បាញ Atletico Madrid ដើម្បីចុះហត្ថលេខាជាមួយខ្សែប្រយុទ្ធ Borja Baston។

Baston-ft16

តម្លៃកំណត់ត្រាចាស់របស់ក្លិប គឺទិញខ្សែប្រយុទ្ធ Wilfried Bony ពីក្លិប Vitesse Arnhem កាលពីឆ្នាំ ២០១៣។
Baston វ័យ ២៣ឆ្នាំ ត្រូវបានរាយការណ៍ថា នឹងទៅដល់ប្រទេសវែល៍ភាគខាងត្បូង សម្រាប់ការត្រួតពិនិត្យសុខភាព នៅសប្តាហ៍នេះ ខណៈក្លិប Premier League នេះប្រញាប់ប្រញាល់ ដើម្បយកមកជំនួសកីឡាករ Andre Ayew ដែលទើបលក់ក្នុងតម្លៃខ្លួន ២០.៥ លានផោន ទៅញញួរធំ West Ham កាលពីថ្ងៃចន្ទនេះ។

Baston ដែលកើតក្នុងទីក្រុង Madrid គឺជាកីឡាករយុវជនរបស់ក្លិប Atletico ប៉ុន្តែកីឡាករនេះ ត្រូវក្លិបឲ្យទៅលេងជាមួយលក្ខណៈខ្ចីជើងនៅក្លិបផ្សេងៗអស់ ៥ រដូវកាល។កីឡាករអេស្បាញនេះ ស៊ុតបញ្ចូលទី ១៨គ្រាប់ពេលលេងឲ្យ Eibar និងស៊ុតបញ្ចូលទី ២២គ្រាប់នៅក្លិប Real Zaragoza
កាលពីឆ្នាំមុន៕

ប្រភពពីរ The Guardian

The post Swansea បំបែកកំណត់ត្រាក្លិន ទិញបានខ្សែប្រយុទ្ធក្លិប Atletico Madrid appeared first on CamboSport.