ស្លុតណាស់! ផ្តាច់​ជីវិត​ក្មេងស្រីម្នាក់​ដោយមិន​ដឹងខ្លួន

ក្រុង​ប៉ោយប៉ែត ៖ រថយន្ត​ដឹក​គ្រឿងចក្រ​ច្រូតស្រូវ​ខណៈ​បត់​ ក៏​ទាក់​ជាមួយ​​ខ្សែកាប​ដួល​បង្គោល​ដែក​​បំភ្លឺ​ផ្លូវ​ចំ​លើ​ក្មេង​ស្រី​​​ម្នាក់​ កំពុង​​ជិះ​ម៉ូតូ​ជាមួយ​ម្តាយមីង​​​ស្លាប់​យ៉ាង​អាណោចអាធ័ម​ ដែលហេតុ​ការ​ណ៍នេះ កើតឡើងកាលពី​​វេលា​ម៉ោងជាង១០ព្រឹក​ថ្ងៃ​ទី​​១០ ​សីហា​ ២០១៦​លើ​ដង​ផ្លូវ​ជាតិ​លេខ​៥ ​ក្នុងភូមិ​គីឡូម៉ែត្រ​លេខ​៤ ​សង្កាត់​ផ្សារ​កណ្តាល ​ក្រុង​ប៉ោយ​ប៉ែ​ត​ ​។

ប្រភពឱ្យ​ដឹងថា ក្មេង​ស្រី​ដែលស្លាប់​​ឈ្មោះ​​ហេង ​ម៉េ​ង​​ហួ​ អាយុ​៩​ឆ្នាំ ​និងម្តាយមីង​រង​របួសស្រាល​ ​ឈ្មោះ​ម៉ៃ​ សុ​គ​ន្ធី​ អាយុ​២៣​ឆ្នាំ ជា​អ្នកឌុប ​ទាំង២នាក់​មាន​ទីលំនៅ​​ក្នុងភូមិ​ក្បាលស្ពាន២ ​សង្កាត់​ប៉ោយ​ប៉ែ​ត ​។

ហេតុ​ការណ៍នេះ ​​កើតឡើង​ដោយសា​រ​រថយន្ត​ថៃ​ដឹក​គ្រឿងចក្រ​ច្រូតស្រូវ​ប​ត់​ចូល​ទីតាំង​​ ក៏​​ទាក់​ខ្សែកាប​​ប៉ះ​បង្គោល​ដងគោម​ ដែល​អាជ្ញាធរ​​គ្រោង​ដាក់​អំ​ពូ​ល​បំភ្លឺ​ផ្លូវជាតិ​ បណ្តាលឱ្យ​​ដួល​​ចំ​ក្មេង​ស្រី​​រង​គ្រោះ​ ដែល​កំពុង​ជិះ​ម៉ូតូ​ស្រប​ទិស​មក​ពី​ខាងលិច​ បណ្តាល​ឱ្យ​​ស្លាប់​​​​តែ​ម្តង ​។​