ទិ​ត្យ វិច្ឆិកា ព្យាយាម​ជួយ​សង្គម​តាមរយៈ​ការប្រគុំ​តន្ត្រី​សប្បុរសធម៌

6 Videos


លោក ទិត្យ វិច្ឆិកា អតីតតារាចម្រៀងជើងចាស់ដែលឈរជើងក្នុងផលិតកម្ម U2 និង ជាតារាចម្រៀងដែលមានសកម្មភាពក្នុងកិច្ចការជួយដល់សង្គមគ្រោងនឹងស្វែងរកជំនួយពីសប្បុរសជន តាមរយៈការប្រគុំតន្ត្រីសប្បុសធម៌ផ្សេងៗ ។

ទិ​ត្យ វិច្ឆិកា ព្យាយាម​ជួយ​សង្គម​តាមរយៈ​ការប្រគុំ​តន្ត្រី​សប្បុរសធម៌

ក្រោយទទួលបានជោគជ័យជាច្រើនលើក ក្នុងការប្រមូលថវិកាពីសប្បុរសជនទាំងក្នុង និង ក្រៅប្រទេសដើម្បី ជួយដល់ប្រជាពលរដ្ឋដែលជួបការលំបាក តាមទីជនបទដាច់ស្រយាលរួចមក លោក ទិត្យ វិច្ឆិកា អតីតតារា ចម្រៀងល្បីឈ្មោះគ្រោងនឹងធ្វើការប្រគុំតន្ត្រីសប្បុរសធម៌មួយទៀត ដើម្បីប្រមូលថវិកាពីសប្បុរសជននានា បន្តជួយដល់ប្រជាពលរដ្ឋក្រីក្រ ជាពិសេសគឺជួយដល់ក្មេងៗកំព្រា នៅតាមតំបន់ដាច់ស្រយាល តាមពាក្យសន្យារបស់លោកកាលពីពេលមុនៗ ។

ទិ​ត្យ វិច្ឆិកា ព្យាយាម​ជួយ​សង្គម​តាមរយៈ​ការប្រគុំ​តន្ត្រី​សប្បុរសធម៌

ទោះបីជាការប្រគុំតន្ត្រីនេះមាន ឬ គ្មានអ្នកគាំទ្រយ៉ាងណាក៏ ដោយ លោក ទិត្យ វិច្ឆិកា បាននិយាយថាលោកនៅតែបន្តធ្វើវាឲ្យខានតែបាន ហើយជាចុងក្រោយ លោក ទិត្យ វិច្ឆិកា ក៏បានអំពាវនាវ និង សង្ឃឹមយ៉ាងមុតមាំថា ក្រុមហ៊ុន និង អាជីវករក្នុងស្រុកនានានឹងនៅតែបន្ត ជួយគាំទ្រក្នុងនាមខ្មែរដូចគ្នា ។

ទិ​ត្យ វិច្ឆិកា ព្យាយាម​ជួយ​សង្គម​តាមរយៈ​ការប្រគុំ​តន្ត្រី​សប្បុរសធម៌

គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេ ដែលអតីតតារាចម្រៀង លោក ទិត្យ វិច្ឆិកា បានប្រមូលថវិកា ជួយជីកអណ្តូងទឹក ស្រះទឹក និង សាងសង់សាលារៀន ជូនបងប្អូនក្រីក្រនៅតំបន់ដាច់ស្រយាល ដែលជា ស្មារតីដ៏ល្អមួយជួយគ្នាក្នុងគ្រាក្រ ៕ ជួន នូវ

ទិ​ត្យ វិច្ឆិកា ព្យាយាម​ជួយ​សង្គម​តាមរយៈ​ការប្រគុំ​តន្ត្រី​សប្បុរសធម៌