ខ្វាង កៈ​មុន​ឆៈ​នុ​ក ទម្លាយ​ជីវិត​គ្រួសារ​ក្រោយ​រៀបការ​អស់ ១៦ ឆ្នាំ​

6 Videos


តារាស្រីជើងចាស់វ័យ ៤៩ ឆ្នាំ អ្នកនាង ខ្វាង កៈមុនឆៈនុក (Kwang Kamolchanok) ធ្លាប់គ្រង់តំណែងជាតួឯកស្រីកាលពី ២៦ ឆ្នាំមុន តាមរយៈរឿង «គូកម្ម» (Koo Gum) ដោយរួមសម្តែងជាមួយនឹងកំពូលតារាចម្រៀងលោក ប៊ឺត ថុងឆាយ (Bird Thongchai) ដែលជារឿងធ្វើឱ្យទស្សនិកជនរំជួលចិត្តនឹងការសម្តែងរបស់អ្នកនាងយ៉ាងខ្លាំង។

ខ្វាង កៈ​មុន​ឆៈ​នុ​ក ទម្លាយ​ជីវិត​គ្រួសារ​ក្រោយ​រៀបការ​អស់ ១៦ ឆ្នាំ​
ទោះជាពេលវេលាដើរលឿនក៏ពិតមែន តែសម្រស់របស់អ្នកនាង ខ្វាង កៈមុនឆៈនុក មិនសូវជាប្រែប្រួលខ្លាំងឡើយ ហើយបើមើលមកលើជីវិតគ្រួសារវិញ គឺអ្នកនាងបានរៀបការជាមួយតារាប្រុសលោក នុត ខេមៈយូធីន (Nuti Khemayotin) ដែលជាតួឯកប្រុសក្នុងរឿង «កាំផ្លិនព្រលឹងស្នេហ៍» (Tun Kammathep) ហើយជីវិតអាពាហ៍ពិពាហ៍របស់ពួកគេទាំងពីរគឺមានអាយុជាង ១៦ ឆ្នាំទៅហើយ។

ខ្វាង កៈ​មុន​ឆៈ​នុ​ក ទម្លាយ​ជីវិត​គ្រួសារ​ក្រោយ​រៀបការ​អស់ ១៦ ឆ្នាំ​
ចាប់តាំងពីរៀបការមកទល់ពេលនេះ ព័ត៌មានរកាំរកូសរឿងជីវិតអាពាហ៍ពិពាហ៍ដូចជាមិនធ្លាប់ឮឡើយ តែអ្វីដែលគេសង្កេតឃើញបំផុតគឺជីវិតគ្រួសាររបស់អ្នកនាង ខ្វាង កៈមុនឆៈនុក ហាក់មានសុភមង្គលការគួរឱ្យច្រណែន ព្រោះមិនត្រឹមតែមានប្តីជាបុរសរូបសង្ហារ កូនប្រុសកូនស្រីរបស់នាងក៏ធំធាត់មានសុខភាពល្អ និង ឆ្លាតវៃ។

ខ្វាង កៈ​មុន​ឆៈ​នុ​ក ទម្លាយ​ជីវិត​គ្រួសារ​ក្រោយ​រៀបការ​អស់ ១៦ ឆ្នាំ​
ដោយចាប់អារម្មណ៍ឃើញថាជីវិតគ្រួសាររបស់អ្ននាង ខ្វាង កៈមុនឆៈនុក ហាក់មានសុភមង្គលគួរឱ្យស្ងើចស្ងែង ពេលនេះអ្នកនាង និង ស្វាមីបានចូលរួមសម្តែងរឿងជាមួយគ្នាតាមរយៈរឿង «កាលពីអាយុ ១៦ ឆ្នាំ» ដោយសហការជាមួយប៉ុស្តិ៍ True4U ។ ដោយអារម្មណ៍រំលឹកអនុស្សាវរីយ៍ចាស់ អ្នកនាង ខ្វាង កៈមុនឆៈនុក បានបង្ហោះរូបចាស់ៗ

ខ្វាង កៈ​មុន​ឆៈ​នុ​ក ទម្លាយ​ជីវិត​គ្រួសារ​ក្រោយ​រៀបការ​អស់ ១៦ ឆ្នាំ​

ជាពិសេសរូបថតអាពាហ៍ពិពាហ៍រវាងអ្នកនាង និង នុត ខេមៈយូធីន ហើយថែមទាំងបង្ហើបពាក្យពេចន៍ក្នុងអារម្មណ៍ថា សេចក្តីស្នេហាគឺជាការយោគយល់ យកចិត្តទុកដាក់ចំពោះគ្នា យល់ចិត្តគ្នា ស្មោះត្រង់ និង មិនមើលឃើញតែប្រយោជន៍ផ្ទាល់ខ្លួន ដោយសារតែទាំងអស់គ្នាហើយ ទោះអ្នកនាង ខ្វាង កៈមុនឆៈនុក អាចធ្វើឱ្យជីវិតគ្រួសារពោរពេញដោយសុភមង្គលដល់ទៅ ១៦ ឆ្នាំ៕ ខេរី (ប្រភព៖ អឹមថៃ)

ខ្វាង កៈ​មុន​ឆៈ​នុ​ក ទម្លាយ​ជីវិត​គ្រួសារ​ក្រោយ​រៀបការ​អស់ ១៦ ឆ្នាំ​ខ្វាង កៈ​មុន​ឆៈ​នុ​ក ទម្លាយ​ជីវិត​គ្រួសារ​ក្រោយ​រៀបការ​អស់ ១៦ ឆ្នាំ​ខ្វាង កៈ​មុន​ឆៈ​នុ​ក ទម្លាយ​ជីវិត​គ្រួសារ​ក្រោយ​រៀបការ​អស់ ១៦ ឆ្នាំ​ខ្វាង កៈ​មុន​ឆៈ​នុ​ក ទម្លាយ​ជីវិត​គ្រួសារ​ក្រោយ​រៀបការ​អស់ ១៦ ឆ្នាំ​ខ្វាង កៈ​មុន​ឆៈ​នុ​ក ទម្លាយ​ជីវិត​គ្រួសារ​ក្រោយ​រៀបការ​អស់ ១៦ ឆ្នាំ​ខ្វាង កៈ​មុន​ឆៈ​នុ​ក ទម្លាយ​ជីវិត​គ្រួសារ​ក្រោយ​រៀបការ​អស់ ១៦ ឆ្នាំ​ខ្វាង កៈ​មុន​ឆៈ​នុ​ក ទម្លាយ​ជីវិត​គ្រួសារ​ក្រោយ​រៀបការ​អស់ ១៦ ឆ្នាំ​