ក្រសួងការបរទេស​ខ្មែរហាមឃាត់​ លោក ហុង លីម មិនឲ្យចូលប្រទេស​កម្ពុជា និពន្ធដោយ : ថ្មីៗ       August-10-2016, 2:37 pm         4000

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ក្រសួងការបរទេស​ខ្មែរហាមឃាត់​ លោក ហុង លីម មិនឲ្យចូលប្រទេស​កម្ពុជាលោក ហុង លីម តំណាងរាស្រ្ត ដើមកំណើតខ្មែរ ទីបំផុត​ ក្រសួង​ការបរទេស​កម្ពុជា​បានប្រកាស​មិនទទួលស្វាគមន៍​លោក ហុង លីម តំណាងរាស្ត្រអូស្រ្តាលី​ ដើមកំណើតខ្មែរ ឲ្យចូលក្នុង​ប្រទេស​កម្ពុជាឡើយ។ សេចក្តីសម្រេច​នេះ​ត្រូវបាន​ធ្វើឡើងនៅថ្ងៃទី​១០ខែសីហានេះ តាម​រយៈសេចក្តីប្រកាស​ដែលចាត់ទុកលោក ហុង លីម ជាជនដែល«មិនត្រូវបាន​ស្វាគមន៍» (Persona non grata)។

ក្រសួងការបរទេស​កម្ពុុជា​បាន​ធ្វើ​សេចក្តីសម្រេចនេះ បន្ទាប់ពី​លោក ហុង លីម បាន​ធ្វើ​អត្ថាធិប្បាយ​នៅលើរលកធាតុអាកាសនៃវិទ្យុអាស៊ីសេរី​នៅថ្ងៃទី​៤​ខែសីហា ក្រសួងការបរទេស​បានថ្លែងថ្កោលទោស លោក ហុង លីម យ៉ាង​ខ្លាំង ហើយបានបញ្ជាក់ថា លោក ហុង លីម កំពុង​តែ​ប្រមាថ​ប្រជាជាតិ​កម្ពុជាទៀតផង។ 

«ក្រសួង​ការបរទេស​ថ្កោលទោស​ដាច់អហង្ការបុគ្គល​ឈ្មោះ ហុង លីម ចំពោះការ​និយាយ​បង្ខូចកិត្តិយស ដែលផ្ទុយពីការ​ពិត​ជាក់ស្តែង​នៅ​កម្ពុជា»។ នេះជា​ការបញ្ជាក់​នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការបរទេស ដោយ​បន្ត​យ៉ាង​ដូច្នេះ​ថា៖«ការ​ប្រមាថ​របស់​បុគ្គល ហុង លីម ចំពោះប្រជាជាតិ​កម្ពុជា បានជំរុញ​ឲ្យ​ក្រសួង​ការបរទេស​សម្រេច​ចាត់ទុកបុគ្គលនេះ ជាជន​មិនត្រូវបាន​ស្វាគមន៍»៕