ហេតុអ្វីអ្នកជំងឺបានព្យាបាលជាមហារីក នៅតែលាប់ឡើងវិញ

រឿងដែលអ្នកជំងឺមហារីកត្រូវបានព្យាបាលជាគ្រប់រូប សុទ្ធតែបារម្ភ គឺជំងឺនេះនឹងវិលត្រលប់មកវិញ, វាយប្រហារសរីរាង្គគេម្តងទៀត ។

ក្នុងករណីកម្រជួប, មហារីកបាន “រើឡើងវិញ” សូម្បីតែពេលអ្នកជំងឺពុំនៅមានសញ្ញាជំងឺ ក្នុង១រយៈពេលយ៉ាងវែង, ជូនកាលរាប់សិបឆ្នាំ, ធ្វើឲ្យវេជ្ជបណ្ឌិតចាត់ទុកថាបានព្យាបាលជា ។ ពួកអ្នកវិទ្យាសាស្រ្តជឿថា បច្ចុប្បន្ន គេអាចបកស្រាយបាតុភូតនេះ ។

ភស្តុតាងតំណពូជបង្ហាញថា កោសិកាមហារីកអាចដេកបង្កក អាស្រ័យហេតុនោះ បញ្ចៀសបានឥទ្ធិពលរបស់ដំណើរការព្យាបាល និង “ភ្ញាក់” ក្រោយនោះច្រើនឆ្នាំ ។

ពួកជំនាញការនៅវិទ្យាសា្ថនស្រាវជ្រាវមហារីកនៅ London, អង់គ្លេស ប្រកាសថា គំហើញខាងលើរបស់គេអាចបង្ហាញផ្លូវសម្រាប់វិធីកម្ចាត់ដល់ប្ញសគល់កោសិកាមហារីកដេកបង្កក ។

ការស្រាវជ្រាវខាងលើគួរឲ្យចាប់អារម្មណ៍បំផុត, ព្រោះពួកអ្នកស្រាវជ្រាវបានប្រមែប្រមូលបានគំរូឈាម និងខួរឆ្អឹងពីអ្នកជំងឺមហារីកឈាមកម្រជួប១ អូសបន្លាយដល់ ២០ ឆ្នាំ ។

ក្រុមស្រាវជ្រាវបានសម្គាល់បានបម្រែបម្រួល ADN កំណត់១, ក្នុងនោះហ្សែន២ មានឈ្មោះហៅថា BCR និង ABL1 សម្របចូលគ្នា, នៅកោសិកាមហារីកក្នុងទាំង២ គំរូឈាមចាក់យកគម្លាតគ្នា ២២ ឆ្នាំ ។ រឿងនេះបញ្ជាក់ពីពូជអម្បូររួម១ រវាងជំងឺមហារីកឈាមដូបូង និងជំងឺមហារីកឈាមលាប់ឡើងវិញ និងឲ្យដឹងថា កោសិកាមហារីកបានទប់ទល់បានដំណើរការព្យាបាលគីមី ដោយវិធីដេកបង្កក និងភ្ញាក់រាប់ទសវត្សរ៍ក្រោយមក ។

ពួកអ្នកវិទ្យាសាស្រ្តតាំងពីយូរមកហើយ បានសង្ស័យកោសិកាដេកបង្កក ពីជំងឺមហារីកដំបូងជាការរើជំងឺឡើងវិញ តែពុំមានភស្តុតាងបញ្ជាក់សម្មតិកម្មនោះ ។ ការស្រាវជ្រាវថ្មីបានជួយគេបញ្ជាក់ភាពពិតប្រាកដរបស់សម្មតិកម្មនេះ ៕


ហេតុអ្វីអ្នកជំងឺបានព្យាបាលជាមហារីក នៅតែលាប់ឡើងវិញ

ការ​បរិភោគ​តាម​របប​អាហារ​អាច​ទទួល​បាន​ផល​អាស្រ័យ​តាម​ហ្សែន​របស់​មនុស្ស

ហេតុអ្វីអ្នកជំងឺបានព្យាបាលជាមហារីក នៅតែលាប់ឡើងវិញ

ទទួលទាន​ទឹក​តិចពេក​ក៏​គ្រោះថ្នាក់​ដូច​ទទួលទាន​ស្រា​, ស្រា​បៀរ​