ទូទឹកកក​ម៉ូដែល​ថ្មី​ ​​ជា​គោលដៅ​វាយប្រហារ​​របស់​ ​Hacker​

ក្រសួង​ការពារ​ជាតិ​អាមេរិក​បាន​ប្រកាស​បង្កើត​ប្រព័ន្ធ​សុវត្ថិភាព​សម្រាប់​បំពាក់​លើ​ទូទឹកកក​វៃ​ឆ្លាត​ម៉ូដែល​ថ្មី​ណា​ដែល​អាច​ភ្ជាប់​ជា​មួយ​អ៊ីនធឺណិត​ ​ក្រោយ​រក​ឃើញ​ថា​ ​Hacker​ ​អាច​ធ្វើ​ការ​គ្រប់គ្រង​លើ​ទូទឹកកក​ទាំង​នោះ។

 

ទូទឹកកក​ម៉ូដែល​ថ្មី​ ​​ជា​គោលដៅ​វាយប្រហារ​​របស់​ ​Hacker​

 

ទីភ្នាក់ងារ​ជាតិ​ស្រាវជ្រាវ​ ​និង​អភិវឌ្ឍ​បច្ចេកវិទ្យា​អាមេរិក​ ​(DARPA)​ ​បាន​អនុញ្ញាត​ឲ្យ​វិទ្យាស្ថាន​បច្ចេកវិទ្យា​ ​Georgia Institute of Technology​ ​បង្កើត​នូវ​ប្រព័ន្ធ​​សុវត្ថិភាព​ថ្មី​​ក្នុង​កញ្ចប់​ថវិកា​ប្រមាណ​ជាង​ ​៩​ ​លាន​ដុល្លារ ដែល​ប្រព័ន្ធ​​នេះ​មាន​តួនាទី​តាម​ដាន​នូវ​កម្រិត​សុវត្ថិភាព​លើ​ឧបករណ៍​បច្ចេកវិទ្យា​ដែល​ប្រើ​ក្នុង​គេហដ្ឋាន​ ​​និង​ដែល​​អាច​ផ្ដល់​ដំណឹង​បាន​រហ័ស​ នៅ​ពេល​មាន​ការ​ប៉ង​វាយ​ប្រហារ​ណាមួយ​ដោយ Hacker។

 

ទី​ភ្នាក់ងារ​នេះ​បញ្ជាក់​ថា ​​ឆ្នាំ​ ​២០២០​ ​ឧបករណ៍​អេឡិចត្រូនិក​សម្រាប់​ប្រើប្រាស់​តាម​គេហដ្ឋាន​ចន្លោះ​ពី​ ​២០​ ​ទៅ​ ​២០០​ ​ពាន់​លាន​គ្រឿង​ នឹង​អាច​ភ្ជាប់​ជា​មួយ​បណ្ដាញ​អ៊ីនធឺណិត ដូច​នេះ​​ ​Hacker​ ​អាច​នឹង​មាន​ឱកាស​លួច​យក​ទិន្នន័យ​នានា​របស់​ប្រើប្រាស់​ពី​ឧបករណ៍​ទាំង​នោះ៕

 

អាន​បន្ត​ ​៖​ សក្ដានុពល Google និង Facebook ជំរុញ​ទឹក​ចិត្ត​យុវជន​ខ្មែរ​ពីរ​រូប​ប្រាថ្នា​ចង់​ទៅ​ធ្វើ​ការ

 

ប្រែ​សម្រួល ​៖​ ​រដ្ឋ
ប្រភព​ ​៖​ ​vocativ