​ញ៉ាំ​សណ្តែកសៀង ល្អ​ចំពោះ​សុខភាព​ស្ត្រី ហើយ​បន្ថយ​ជំងឺ​ទឹកនោម​ផ្អែម និង​បេះដូង​ទៀត​

​ញ៉ាំ​សណ្តែកសៀង ល្អ​ចំពោះ​សុខភាព​ស្ត្រី ហើយ​បន្ថយ​ជំងឺ​ទឹកនោម​ផ្អែម និង​បេះដូង​ទៀត​

ការសិក្សា​មួយ​បានឲ្យដឹងថា ការ​ញ៉ាំ​របប​អាហារ​សម្បូរ​ទៅ​ដោយ​សណ្តែកសៀង ប្រហែល​ជា​ជួយ​ស្ត្រី​ដែល​មាន​បញ្ហា​អ័រម៉ូន ទាក់ទង​នឹង​មិន​អាច​មាន​កូន​បាន ព្រមទាំង​បង្ការ​ជំងឺ​ទឹកនោម​ផ្អែម និង​បេះដូង​ទៀត​។

រឿង​នេះ​ដោយសារ​តែ​សារធាតុ Isoflavones ក្នុង​សណ្តែកសៀង ដែល​មាន​លក្ខណៈ​ជា​អ័រម៉ូន​អឺ​ស្ត្រូ​សែន របស់​រុក្ខជាតិ​តែម្តង និង​មាន​ប្រយោជន៍​ចំពោះ​ស្ត្រី ដែល​មាន​ជំងឺ​ពង​គីស​ច្រើន​ក្នុង​ក្រពេញ​អូវ៉ែ​ទៀត (PCOS)​។

ជំងឺ​នេះ​ហើយ​គឺជា​ដើមហេតុ​ដ៏​ធំ​មួយ ធ្វើឲ្យ​ស្ត្រី​មិន​អាច​មាន​កូន​បាន​។ ស្ត្រី​ដែល​មាន​ជំងឺ PCOS ប្រឈម​ខ្ពស់​នឹង​បញ្ហា​សុខភាព​ផ្សេងៗ​ទៀត​ដូចជា ជំងឺ​ទឹកនោម​ផ្អែម និង​ជំងឺ​សរសៃឈាម​បេះដូង​។ ការសិក្សា​បញ្ជាក់ថា ការ​ញ៉ាំ​សារធាតុ Isoflavone ដែល​មាន​ក្នុង​សណ្តែកសៀង ជា​ទៀងទាត់​អាច​ជួយ​ដល់​ស្ត្រី​ដែល​មាន​ជំងឺ PCOS ព្រមទាំង​ពង្រឹង​ដល់​ការរំលាយ​អាហារ ព្រមទាំង​សុខភាព​បេះដូង​សរសៃឈាម​ពួកគេ​ទៀត​។

ការស្រាវជ្រាវ​បង្ហាញថា សារធាតុ Isoflavones របស់​សណ្តែកសៀង​បាន​ទៅ​កាត់បន្ថយ ចំនួន​អាំង​ស៊ុយ​លីន​ក្នុង​ឈាម និង​សារធាតុ​ជីវសាស្ត្រ​ផ្សេងៗ​ទៀត ដែល​នាំឲ្យ​មាន​ភាពស៊ាំ​នឹងអាំង​ស៊ុយ​លីន កុំ​ឲ្យ​បន្ត​កើត​ជា​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​២​បាន​។ ក្រៅពីនេះ ការ​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​សណ្តែកសៀង ក៏​ជួយ​កាត់បន្ថយ​កម្រិត​អ័រម៉ូន​តេស្តូ​ស្តេ​រ៉ូន កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់ និង​ខ្លាញ់ Triglycerides ឬ​ខ្លាញ់​ក្នុង​ឈាម បាន​ច្រើន​ជាង​អ្នក​ដែល​មិន​បាន​ញ៉ាំ​។

ការសិក្សា​នេះ​ត្រូវ​បាន​ចុះផ្សាយ​ក្នុង​សារព័ត៌មាន Journal of Clinical Endocrinology and Metabolism​។

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី10 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។