​ក្អក​ធម្មតា មាន​រយៈពេល​ប៉ុន្មាន​ថ្ងៃ ហើយ​ក្អក ជា​ជំងឺ​យូរ​ប៉ុណ្ណា​ទៅ​?

​ក្អក​ធម្មតា មាន​រយៈពេល​ប៉ុន្មាន​ថ្ងៃ ហើយ​ក្អក ជា​ជំងឺ​យូរ​ប៉ុណ្ណា​ទៅ​?

មាន​រឿង​មួយ​ចំនួន ដែល​មនុស្ស​ភាគច្រើន​បារម្ភ ជាពិសេស នៅ​ពេល​ពួកគេ​ក្អក​តែម្តង ព្រោះ​ថា​វា​ច្រើន​តែ​មិន​បាត់​ទៅ​វិញ​ដោយ​ងាយ​សោះ​។

យ៉ាងណាមិញ បើសិន​ជា​អ្នក​ក្អក រយៈពេល​យូរ​ហើយ ឬ​ចាប់ពី ៧ ទៅ ១០ ថ្ងៃ នោះ​អ្នក​ពិតជា​បារម្ភ​ណាស់​ហើយ​។ តាម​ការសិក្សា​មួយ​ដែល​ចុះផ្សាយ ក្នុង​សារព័ត៌មាន Annals of Family Medicine កាលពី​ឆ្នាំ ២០១៣ បានឲ្យដឹងថា ក្អក អាច​នឹង​មាន​រយៈពេល​យូរ​បំផុត​គឺ​ខ្ទង់ ១៨ ថ្ងៃ ឬ ៣ សប្តាហ៍​។ ប៉ុន្តែ បើសិន​ជា​អ្នក​ក្អក​ជាប់​រហូត​ដល់​លើស ៨ សប្តាហ៍ នោះ​អ្នក​គួរតែ​ដល់ពេល ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ហើយ​។

យោង​ទៅ​តាម​គ្រូពេទ្យ​ជំនាញ​បានឲ្យដឹងថា ជាមួយនឹង​ការប្រែប្រួល​អាកាសធាតុ មនុស្ស​យើង​ភាគច្រើន នឹង​អាច​មាន​បញ្ហា​ក្អក និង​ផ្តាសាយ​ណាស់​។ ករណីខ្លះ ទោះបីជា​ការ​ក្តៅខ្លួន​ដោយសារ​វីរុស និង​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ ក៏​អាច​បណ្តាល​ឲ្យ​ក្អក​បានដែរ ប៉ុន្តែ វា​នឹង​ស្រាកស្រាន្ត​មកវិញ ក្នុង​រយៈពេល ២ សប្តាហ៍​ក្រោយ​។ ផ្ទុយទៅវិញ បើសិន​ជា​អ្នក​ក្តៅខ្លួន​ផង ក្អក​ផង និង​ផ្តាសាយ ឬ​មាន​អាការៈ​គ្រុន​ទៀត​នោះ ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ភ្លាមៗ ដើម្បី​កំណត់​រោគវិនិច្ឆ័យ ជំងឺ​ឲ្យបាន​ច្បាស់លាស់​។

ជាមួយគ្នានេះដែរ ការប្រែប្រួល​អាកាសធាតុ ក៏​អាច​បណ្តាលឲ្យមាន​បញ្ហា​អាលែកស៊ី​ដែរ ដែល​បណ្តាល​ឲ្យ​ក្អក ប៉ុន្តែ វា​ច្រើន​តែ​ធូ​ស្រាល​ទៅវិញ ក្នុង​រយៈពេល​មួយ​ទៅ​ពីរ​ថ្ងៃក្រោយ​។ បើសិន​ជា​អ្នក​ពិបាក​ដកដង្ហើម ឬ​ឈឺ​ក្បាល​ខ្លាំង​ថេម​ទៀត ក៏​គួរតែ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដែរ​។ អ្វី​ដែល​សំខាន់ គឺ​មិន​ត្រូវ​ប្រើ​ថ្នាំ​ផ្សះ​ខ្លួនឯង ដោយ​គ្មាន​ការ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឡើយ ព្រោះ​ករណីខ្លះ​ការ​ក្អក អាច​បណ្តាលមកពី ការបង្ក​រោគ​ដោយ​វីរុស មិនមែន​បាក់តេរី​ទេ​។ ករណី​បង្ក​ដោយ​វីរុស ថ្នាំ​ផ្សះ​គ្មាន​ប្រយោជន៍​អ្វី​ទាំងអស់ ប៉ុន្តែ វា​នឹង​ធ្វើឲ្យ​អាការៈរោគ កាន់តែ​ធ្ងន់ធ្ងរ​ជាង​មុន​ប៉ុណ្ណោះ​។ បើសិន​ជា​អ្នក​កំពុងតែ​ក្អក​មែន​នោះ ការព្យាបាល​ដោយ​ខ្លួនឯង​ខាងក្រោម​នេះ អាច​នឹង​ជួយ​អ្នក​បាន​ខ្លះ​ដែរ​។

​ចូរ​ញ៉ាំ​តែ​ខ្ញី​ក្តៅ​ឧ​ណ្ហៗ​មួយ​ពែង ដើម្បី​សម្រួល​ដល់​ផ្លូវដង្ហើម និង​បំបាត់​ការ​ក្អក ព្រោះ​ខ្ញី ផ្ទុក​ទៅ​ដោយ​សារធាតុ​ប្រឆាំង​ការ​រលាក ដែល​វា​មិន​ត្រឹមតែ​ជួយ​ឲ្យ​ជំងឺ​ឆាប់​ជា​ទេ តែ​ថែមទាំង​ជួយ​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ​កាន់តែ​ខ្លាំង​ទៀត​។

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី10 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។