ពិភព​លោក ភ្ញាក់​ផ្អើល​ជា​ខ្លាំង ចំពោះ​អត្ត​ពលិក​កូរ៉េ​ខាង​ត្បូង-ជើង ថត Selfie ជា​មួយ​គ្នា​នៅ Olympic Games 2016

(ក្រុងរីយ៉ូ)៖ ត្រឹមរូបថត Selfie ១សន្លឹករបស់អត្តពលិកមកពីប្រទេសក្បែរខាងគ្នា កូរ៉េខាងត្បូង និងកូរ៉េខាងជើង ដែល​បាន​ថត​នៅ​ក្នុង​ព្រឹត្តិ​ការណ៍​កីឡា​អូឡាំ​ពិក Rio 2016 នៅ​ប្រទេស​ប្រេស៊ីល​នោះ បានធ្វើឲ្យពិភពលោកទាំងមូល មានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ជាខ្លាំង ខណៈសង្រ្គាមនៃប្រទេសទាំងពីរជិតផ្ទុះឡើងហើយនោះ។

northandsouth1

សារព័ត៌មាន BBC របស់អង់គ្លេសបានចុះផ្សាយឲ្យដឹងនៅថ្ងៃពុធ ទី១០ ខែសីហានេះថា កីឡាការិនីកូរ៉េខាងជើង Hong Un-jong អាច​ប្រឈម​ការ​ពិន័យ​នៃ​ប្រទេស​ខ្លួន ដោយ​សារ​តែ​ថត​រូប​ជាមួយប្រទេសដែលជាសត្រូវស៊ីសាច់ហុតឈាម នឹងគ្នាកូរ៉េខាងត្បូង តែលោក Michael Madden ដែលជារដ្ឋមន្រ្តីកីឡារបស់កូរ៉េខាងជើងនោះ បានពន្យល់ថា «នោះពុំ មែនជាបញ្ហានោះទេ»។

northandsouth2

លោក Madden បានបន្តថា នេះពុំមែនជាលើកទី១ទេ ដែល Hong បានថត Selfie ជាមួយប្រទេសដែលជាសត្រូវនោះ នាង​ក៏​ធ្លាប់​ថត​រូប Selfie ជា​មួយ​កីឡាការិនី​អាមេរិក Somone Biles កាលពីឆ្នាំ២០១៤ កន្លងទៅផងដែរ គ្រាដែលអត្តពលិករបស់កូរ៉េខាងជើង ពុំដែលជាប់បម្រាមណាមួយក្នុងការចូលរួមប្រកួតលើឆាកអន្តរជាតិឡើយ បើទោះជាបញ្ហា នយោបាយតានតឹងក៏ដោយ។

northandsouth3

សូមបញ្ជាក់ផងដែរថា ការចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ Olympic Games 2016 នៅប្រទេសប្រេស៊ីលលើកនេះ កូរ៉េខាងត្បូង​បាន​បញ្ជូន​អត្តពលិក​សរុប​ចំនួន ២០៣​រូប​ទៅ​ចូល​រួម​ប្រកួត និងឈ្នះមេដាយបាន ៦គ្រឿងដែរ (មាស៣ ប្រាក់២ និងសំរឹទ្ធ១) កំពុងឈរនៅលេខ៧ បណ្តោះអាសន្ន ក្នុងចំណោម៤៧ប្រទេសដែលបានឈ្នះមេដាយ ខណៈ ដែលកូរ៉េខាងជើង បានបញ្ជូនអត្តពលិកសរុប ១៩០នាក់ និងឈ្នះមេដាយប្រាក់ ២គ្រឿង ឈរនៅលេខ២៥៕

ប្រភព៖ Khmertalking

The post ពិភព​លោក ភ្ញាក់​ផ្អើល​ជា​ខ្លាំង ចំពោះ​អត្ត​ពលិក​កូរ៉េ​ខាង​ត្បូង-ជើង ថត Selfie ជា​មួយ​គ្នា​នៅ Olympic Games 2016 appeared first on CamboSport.