Mourinho៖ “UEFA Champions League ​ឥត​ន័យ​ ​ពេល​​គ្មាន​ Man Utd”

Jose Mourinho ​អ្នកចាត់ការ​ក្រុម​ Manchester United ​យល់​ថា​​ការ​ប្រកួត​ពាន​រង្វាន់​កំពូល​អឺរ៉ុប​ UEFA Champions League ហាក់​ឥតន័យ​ ពេល​គ្មាន​ក្រុម​បិសាច​ក្រហម​ Man Utd ចូល​រួម​ប្រកួត​ប្រជែង។

 

Mourinho៖ “UEFA Champions League ​ឥត​ន័យ​ ​ពេល​​គ្មាន​ Man Utd”

Jose Mourinho ​អ្នកចាត់ការ​ក្រុម​ Manchester United

 

Man Utd ក្រោម​ការ​ដឹក​នាំ​របស់​​​អ្នកចាត់ការ​ Louis van Gaal រដូវ​កាល​មុន​ បាន​បញ្ចប់​ចំណាត់​​ថ្នាក់​លេខ​៥​នៅ​ Premier League ​​ធ្វើ​ឲ្យ​ក្រុម​ខក​ខាន​លេង​ UEFA Champions League ​ជា​លើក​ទី​២ ត្រឹម​រយៈពេល​៣​រដូវ​កាល​ចុង​ក្រោយ។ ប៉ុន្តែ​អ្នកចាត់ការ​​វ័យ​៥៣​ឆ្នាំ​ (Mourinho) ​​បាន​លើក​ឡើង​ថា​​ Man Utd ត្រូវ​តែ​អាច​លេង​ពាន​នេះ​វិញ​នៅ​រដូវ​កាល​ក្រោយ ដែល​ជា​ទម្លាប់​ពី​ធម្មជាតិ​របស់​ក្លឹប​នេះ។

 

Mourinho៖ “UEFA Champions League ​ឥត​ន័យ​ ​ពេល​​គ្មាន​ Man Utd”

 

Mourinho៖ “UEFA Champions League ​ឥត​ន័យ​ ​ពេល​​គ្មាន​ Man Utd”

 

“Man Utd ត្រូវ​តែ​​លេង​នៅ​ UEFA Champions League។ ខ្ញុំ​គិត​ថា Champions League គឺ​ឥត​ន័យ​ ពេល​ Man Utd មិន​បាន​លេង។ សាក​ស្រមៃ​មើល​ Champions League ពេល​គ្មាន​ Man Utd, Real Madrid, Barcelona។ Man Utd គួរ​តែ​ជា​ក្រុម​ អាច​​លេង​នៅ​ Champions League យ៉ាង​ពិត​ប្រាកដ​ ​ហើយ​នោះ​ជា​ធម្មជាតិ​របស់​ពួកគេ”។ Mourinho បាន​លើក​ឡើង៕

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ mirror