កម្ពុជា​ស្នើ​ថៃ​ចុះ​បញ្ជី​កម្មករ​នេសាទ​ដើម្បី​ត្រួត​ពិនិត្យ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ក្នុង​ឧស្សាហកម្ម​នេសាទ

គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា ស្នើសុំ​គណៈកម្មការ​សិទ្ធិ​មនុស្ស​ជាតិ​ថៃ សហការ​លើ​កិច្ចការ​តាម​ដាន​បញ្ហា​សិទ្ធិ​មនុស្ស​ក្នុង​ឧស្សាហកម្ម​នេសាទ​ថៃ។

ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា លោក កែវ រ៉េមី មាន​ប្រសាសន៍​ក្នុង​លិខិត​មួយ​ចុះ​ថ្ងៃ​ទី​៩ សីហា ថា លោក​ស្នើសុំ​គណៈកម្មការ​សិទ្ធិ​មនុស្ស​ថៃ លើក​ទឹក​ចិត្ត​រដ្ឋាភិបាល​ថៃ ឲ្យ​ចុះ​បញ្ជី​កម្មករ​នេសាទ និង​បង្កើត​យន្តការ​មួយ​ដើម្បី​ត្រួត​ពិនិត្យ​បញ្ហា​សិទ្ធិ​មនុស្ស​ក្នុង​ឧស្សាហកម្ម​នេសាទ។

លោក កែវ រ៉េមី បញ្ជាក់​ថា លោក​ទទួល​បាន​ព័ត៌មាន​ច្បាស់លាស់​ស្ដីពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​លើ​កម្មករ​កម្ពុជា ដែល​ធ្វើ​ការ​លើ​ទូក​នេសាទ​ថៃ ដូចជា ការ​បង្ខិតបង្ខំ​ឲ្យ​ធ្វើ​ការ​ដោយ​គ្មាន​ពេល​សម្រាក និង​ការ​បង្ខិតបង្ខំ​ឲ្យ​ប្រើ​គ្រឿង​ញៀន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។