សង្គ្រាមទុកដោយឡែក! រូបថត Selfie មួយសន្លឹក ពីអត្តពលិកនារី កូរ៉េខាងត្បូង និងខាងជើង កំពុងធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល!

ប្រេស៊ីល៖ ដូចដែលមនុស្សគ្រប់គ្នានិយាយមិនខុសមែន កីឡានាំមកនូវចំនងមិត្តភាព និងភាពសាមគ្គី មិនប្រកាន់បក្សពួក។

ជាក់ស្តែង នាពេលថ្មីៗនេះ រូបថតមួយសន្លឹក ដែលកំពុងបានចែកចាយតៗគ្នា ដោយម្នាក់ៗនាំគ្នាបញ្ចេញមតិថា នេះគឺជារឿងកម្រដែលបានជួបប្រទះ ហើយគឺជារឿងដ៏គួរឲ្យសរសើរ ដែលអត្តពលិកនារី ២រូប ដែលមួយមកពីប្រទេសកូរ៉េខាងត្បូង មួយទៀតមកពីប្រទេសកូរ៉េខាងជើង បានថតរូប Selfie ជាមួយគ្នា នៅក្នុងព្រឹត្តការណ៍អូឡាំពិក ដែលធ្វើឲ្យមហាជនទូទាំងពិភពលោក កំពុងចាប់អារម្មណ៍ និងភ្ញាក់ផ្អើល។ 

កូរ៉េខាងត្បូង និងកូរ៉េខាងជើង ដូចដែលប្រិយមិត្តបានជ្រាបហើយថា ប្រទេសទាំង២នេះ ប្រកាន់ខ្ជាប់នូវនយោបាយផ្ទុយគ្នា ដែលជាហេតុ ធ្វើឲ្យប្រទេសទាំង២មានរឿងរ៉ាវមិនចេះចប់ ពេលខ្លះសឹងតែផ្ទុះសង្រ្គាមដាក់គ្នាទៀតផង បើគិតតាំងពីសម័យសង្រ្គាមលោកលើកទី២មក ពោលគឺមិនដែលមានចំនងសម្ព័ន្ធភាពល្អជាមួយគ្នានោះទេ។

ប៉ុន្តែក្រលេកមកមើលរូបភាពមួយសន្លឹកនេះវិញ បានធ្វើឲ្យមហាជនមានការកោតសរសើរទៅអត្តពលិកនារី ២រូបនេះ ដែលមិនយករឿងនយោបាយជាតិ និងសង្រ្គាមដាក់ខ្លួន ហើយថែមទាំងបានថតរូបជាមួយគ្នា អំឡុងពេលធ្វើការហ្វឹកហាត់ ដែលមើលទៅគួរឲ្យទាក់ទាញទៀតផង ។

សូមបញ្ជាក់ផងដែរថា អត្តពលិក២រូបនេះ បានទៅចូលរួមប្រកួតកីឡាអូឡាំពិក នៅប្រទេសប្រេស៊ីលដូចគ្នា ដោយអត្តពលិកនារី មកពីកូរ៉េខាងត្បូងមានឈ្មោះថា Lee Eun Ju អាយុទើបតែ១៧ឆ្នាំប៉ុណ្ណោះ ហើយនេះក៏ជាលើកទីមួយរបស់នាងដែរ នៅក្នុងព្រឹត្តការណ៍អូឡាំពិក។ ចំនែកឯអត្តពលិកនារីមកពីកូរ៉េខាងជើងវិញ មានឈ្មោះថា Hong Un Jung វ័យ២៧ឆ្នាំ ដែលអត្តពលិកនារីរូបនេះ ធ្លាប់មានបទពិសោធន៍រួចទៅហើយ កាលពីអូឡាំពិក ឆ្នាំ២០០៨ នៅចិន ។

សរុបមកវិញយើងឃើញថា ពាក្យស្លោករបស់កីឡាអូឡាំពិក ពិតជានិយាយមិនខុសទេ គឺ «Olympic Brings People Together» ជាក់ស្តែងដូចអត្តពលិកនារី២រូបខាងលើជាឧទាហរណ៍ស្រាប់៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

 គួររំលឹកផងដែរថា អត្តពលិកផ្នែកកាយសម្ព័ន្ធមួយរូប អាចនិយាយបានថាជាសំណាងមិនល្អ ត្រូវរងរបួសបាក់ជើងយ៉ាងធ្ងន់ធ្ងរ ដែលមើលទៅគួរឲ្យស្រៀវសាច់ ក្នុងអំឡុងពេលធ្វើការប្រកួតសម្តែងកីឡាកាយសម្ព័ន្ធនៅលើតុដេក ក្នុងព្រឹត្តការណ៍កីឡាអូឡាំពិក ២០១៦ នៅទីក្រុង Rio ប្រទេសប្រេស៊ីល។

ព្រឹត្តការណ៍អូឡាំពិក នៃវិញ្ញាសារកីឡាកាយសម្ព័ន្ធតុដេកផ្នែកបុរសនេះ បានចាប់ផ្តើមធ្វើការប្រកួតជំរុះ ប៉ុន្តែជាអកុសល អត្តពលិកមួយរូប ដែលមានឈ្មោះ Samir Ait Said សញ្ជាតិបារាំង បានបាក់ជើងយ៉ាងធ្ងន់ធ្ងរ ខណៈពេលដែលរូបគេសម្តែងក្នុងការប្រកួត។

ក្នុងវីដេអូឃ្លីបមួយបានបង្ហាញឲ្យឃើញថា អត្តពលិកសញ្ជាតិបារាំងរូបនេះ បានលោតរឡាតភ្នាត់ខុស ធ្វើឲ្យបាក់ជើង ហើយសម្លេងនៅពេលធ្លាក់ចុះ រួចបាក់ជើងនោះ បានលាន់រំពងក្នុងទីលានប្រកួតតែម្តង។

យ៉ាងណាមិញ Said មិនបានសម្តែងចេញនូវការឈឺចាប់ទេ ដោយសុខចិត្តយកដៃខ្ទប់ភ្នែក នឹងត្រូវបានគេត្រួតពិនិត្យនូវរបួស និងសែងចេញ ដើម្បីបញ្ជូនទៅមន្ទីរពេទ្យផងដែរ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

សង្គ្រាមទុកដោយឡែក! រូបថត Selfie មួយសន្លឹក ពីអត្តពលិកនារី កូរ៉េខាងត្បូង និងខាងជើង កំពុងធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល!

សង្គ្រាមទុកដោយឡែក! រូបថត Selfie មួយសន្លឹក ពីអត្តពលិកនារី កូរ៉េខាងត្បូង និងខាងជើង កំពុងធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល!

សង្គ្រាមទុកដោយឡែក! រូបថត Selfie មួយសន្លឹក ពីអត្តពលិកនារី កូរ៉េខាងត្បូង និងខាងជើង កំពុងធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល!